• Flexa

ពិតជា​អស្ចារ្យ​ណាស់ ! ខ្សែភាពយន្ត​រឿង «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ​» របស់​កម្ពុជា​ដែរ​ដឹកនាំ​ផលិត​ដោយ អ្នកស្រី អេ​ន​ជេ​លី​ណា ជោ​លី ទទួល​បានឈ្នះ​ពានរង្វាន់​ហូលីវូដ​

2 សប្ដាហ៍ កន្លងទៅ ណូ​រ៉ា

​ខ្សែភាពយន្ត​រឿង «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ​» ជាប់​ពានរង្វាន់ ភាពយន្ត​ហូលីវូដ​និយាយ​ភាសាបរទេស​ឆ្នើម ពី​កម្មវិធី​មហោស្រព​ពានរង្វាន់​ខ្សែភាពយន្ត​ហូលីវូដ​លើក​ទី ២​។

​តំណាង​កិត្តិយស តារាភាពយន្ត​ហូលីវូដ និង​អ្នកដឹកនាំ អ្នកស្រី អេ​ន​ជេ​លី​ណា ជោ​លី និង​អ្នកស្រី លឿង អ៊ឹង កាលពី​ថ្ងៃទី ៥ ខែវិច្ឆិកា បាន​ឡើង​វេទិកា​ទទួល​ពានរង្វាន់ នេះ​នៅ​សណ្ឋាគារ Beverly Hilton រដ្ឋ​កាលីហ្វ័រ​នីញ៉ា​។​​ក្រៅពី​ទទួលបាន​ពានរង្វាន់​ពី មហោស្រព​ពានរង្វាន់​ភា​ពយ​ន្ត​ហូលីវូដ​លើក​ទី ២១ នេះ ខ្សែភាពយន្ត​ជាវ​ណ្ណ​កម្ម​របស់ អេ​ន​ជេ​លី​ណា ជោ​លី នេះ​ក៏​កំពុងធ្វើដំណើរ​ទៅកាន់​បញ្ជី​សម្រាំង​សម្រាប់​ពានរង្វាន់​អូ​ស្ការ ឬ Academy Awards ផងដែរ​។​

​គួរ​រំលឹក​ដែរ​ថា ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង "​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​" របស់​អ្នកស្រី អេ​ន​ជេ​លី​ណា ជូ​លី (Angelina Jolie) នឹងត្រូវ​ដាក់បញ្ចូល​យ​ក​ទៅ​ប្រកួតប្រជែង​ជា​ខ្សែភាពយន្ត​បរទេស​ល្អ​បំផុត​សម្រាប់​ដណ្ដើមយក​ពានរ​ង្វាន់​អូ​ស្ការ (Oscar) ដ៏​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក​។​

​ទស្សនាវដ្ដី​កម្សាន្ត​អន​ឡាញ របស់​អាមេរិក​ឈ្មោះ ឌែ​ត​ឡាញ ហូលីវូដ (Deadline Hollywood) ឲ្យ ដឹងថា គណៈកម្មាធិការ​កម្ពុជា សម្រាប់​ការជ្រើសរើស​ខ្សែភាពយន្ត​ដើម្បី​ប្រកួត​យកពាន​រង្វាន់​អូ​ស្ការ បានសម្រេច​ចិត្តជា​ផ្លូវការ​ជ្រើស​រើសយក​ខ្សែភាពយន្ត​រឿង "​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​" ដើម្បី​យកទៅ​ប្រកួតប្រជែង​ជា​ខ្សែភាពយន្ត​បរទេស​ល្អ​បំផុត សម្រាប់​ដណ្ដើមយក​ពាន​រង្វាន់​អូ​ស្ការ ។​

​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ចាងហ្វាង​អាម៉េរិកាំង ល្បីឈ្មោះ​បោះ​សំឡេង​រូបនេះ គឺ​អ្នកស្រី អេ​ន​ជេ​លី​ណា ជូ​លី នឹង​ក្លាយជា​អ្នកតំណាង​របស់​ប្រទេស​កម្ពុជា ដើម្បី​ដណ្ដើមយក​ពានរង្វាន់​អូ​ស្ការ នេះ ហើយ​នេះ​ក៏​គឺជា​ការដាក់បញ្ចូល​ខ្សែភាពយន្ត​សម្រាប់​យកទៅ​ប្រកួតប្រជែង​យក​ពានរង្វាន់​អូ​ស្ការ​លើក​ទី​៦ ផងដែរ សម្រាប់​ប្រទេស​កម្ពុជា​។​

​ខ្សែភាពយន្ត​ចុងក្រោយ​ដែល​ប្រទេស​កម្ពុជា បានជ្រើសរើស​យកទៅ​ប្រកួតប្រជែង​យក​ពានរង្វាន់​អូ​ស្ការ នៃ​ខ្សែភាពយន្ត​ភាសាបរទេស​ល្អ​បំផុត គឺ​ខ្សែភាពយន្ត​កម្ពុជា​-​បារាំង បែប​ឯកសារ​ផលិត​ក្នុង​ឆ្នាំ​២០១៣ ដោយ​លោក ប៉ាន់ រិទ្ធី ដែលមាន​ចំណងជើង​ថា "​រូបភាព​ដែល​បាត់បង់​" (The Missing Picture)​។​​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង "​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​" ដែល​ត្រូវបាន​ផលិត​សម្រាប់​យកទៅ​ចាក់​បញ្ចាំង​លើ​បណ្ដាញ​អន​ឡាញ ណែ​ត​ហ្លី​ក (Netflix) ត្រូវបាន​ដឹកនាំ និង​សហ​និពន្ធ ដោយ​អ្នកស្រី អេ​ន​ជេ​លី​ណា ជូ​លី​។ ខ្សែភាពយន្ត​នេះ រៀបរាប់​អំពី​ដំណើរ​ខ្សែជីវិត​របស់​អ្នកនិពន្ធ​ម្នាក់​គឺ​អ្នកស្រី អ៊ឹង លឿង (Ung Loung) ដែល​បាន​ហែល​ឆ្លងកាត់​របប​វាលពិឃាដ​សម័យ​ខ្មែរក្រហម​។​

​អ្នកស្រី អេ​ន​ជេ​លី​ណា ជូ​លី ធ្លាប់បាន​លើកឡើងថា ការជ្រើសរើស​នេះ​ពិត​ជាមាន​អត្ថន័យ​ធំធេង​ណាស់​សម្រាប់​អ្នកស្រី និង​ពលរដ្ឋ​កម្ពុជា ដែល​បាន​ចូលរួម​សហការ​ក្នុង​ការផលិត​ខ្សែភាពយន្ត​នេះ​។ អ្នកស្រី​បន្តថា ការណ៍​ដែល​អ្នកស្រី​បានធ្វើ​ការងារ​ជាមួយ​សិល្បករ​-​សិល្បការិនី​កម្ពុជា ដើម្បី​នាំមក​ជូន​នូវ​រឿងនេះ​ឲ្យ​ពិភពលោក​បានដឹង គឺជា​បទពិសោធន៍​ដ៏​អស្ចារ្យ និង​ប្រកបដោយ​គុណធម៌​មួយ​។​​ដោយឡែក​សម្រាប់​អ្នកស្រី អ៊ឹង លឿង វិញ អ្នកស្រី​មានប្រសាសន៍ថា នេះ​ជា​ដំណឹង​ដែល​ប្រកបដោយ​ការរំភើប​ចិត្ត​មួយ ហើយ​ថា វា​ជា​វិថី​ដ៏​វែងឆ្ងាយ​មួយ​សម្រាប់​អ្នកស្រី​។ អ្នកស្រី​ថា រឿងរ៉ាវ​ក្នុង​ខ្សែភាពយន្ត​នេះ ជាការ​ឆ្លុះបញ្ចាំង​អំពី​បទពិសោធន៍​របស់​ប្រជាជន​កម្ពុជា រាប់លាន​នាក់​កាលពី​សម័យ​ខ្មែរក្រហម​៕

សុខភាព/បុរស/ស្ត្រី