• Flexa

ព័ត៌មាន​លំអិត​ជុំវិញ តារាចម្រៀង K-pop មកពី​ក្រុម SHINee គឺ​លោក Kim Jong-hyun បាន​បន្សល់ទុក​ភ័ស្តុតាង​មួយចំនួន

1 ខែ កន្លងទៅ សម្បត្តិ

​តារាចម្រៀង K-pop មកពី​ក្រុម SHINee គឺ​លោក Kim Jong-hyun បាន​បន្សល់ទុក​បណ្ដាំ​ចុងក្រោយ ដ៏​ឈឺចាប់​សម្រាប់​អ្នកគាំទ្រ ដែល​បញ្ជាក់​ពី​ស្ថានភាព សម្ពាធ​ផ្លូវចិត្ត​របស់លោក មុននឹង​លោក​ដាច់ចិត្ត​សម្លាប់​ខ្លួនឯង​។ នេះ​បើតាម​តន្ត្រីករ​ម្នាក់​ជា​មិត្ត​ជិតស្និទ្ធ​របស់​តារាចម្រៀង​រូបនេះ ដកស្រង់​ដោយ​ទីភ្នាក់ងារសារព័ត៌មាន យ៉ុ​ន​ហាប់ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧​។​

​លោក Kim ដែល​គេ​តែងតែ​ហៅថា Jong-hyun បាន​ស្លាប់បាត់​បង់ជីវិត​កាលពី​ថ្ងៃ​ចន្ទ ក្នុង​បន្ទប់​មួយ​ស្ថិតនៅក្នុង​សង្កាត់ Cheongdam-dong នៃ​ភាគខាងត្បូង​ទីក្រុង​សេ​អ៊ូ​ល ហើយ​ព្រម​ពេល​ជាមួយគ្នា លោក​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ តែ​ជា​អកុសល​លោក​បាន​ស្លាប់​ទៅហើយ រីឯ​ប៉ូលិស​សន្និដ្ឋានថា នេះ​ជា​ករណី​ធ្វើអត្តឃាត​។​

​ប៉ូលិស​សង្ស័យថា ចុង​យុន​ធ្វើអត្តឃាត ពីព្រោះ​បងស្រី​របស់គាត់​បាន​រាយ​ការណ៍​មក​ប៉ូលិស​នៅ​ម៉ោង ៤:៤២ ល្ងាច ដោយ​និយាយថា "​ខ្ញុំ​គិតថា ចុង​យុន​បម្រុង​ធ្វើអត្តឃាត​ហើយ​” ។​

​ប៉ូលិស​ក៏បាន​និយាយ​ផងដែរ​ថា ពួកគេ​បាន​រកឃើញ​ខ្ទះ​ចៀន​មួយ ប្រឡាក់​សារធាតុ​ពណ៌​ត្នោត​នៅឯ​ផ្ទះ​របស់​ចុង​យុន​។ វា​ត្រូវបាន​គេ​សន្ម​ត់​ថា​ជា​សារធាតុ​មិន​ស្គាល់ឈ្មោះ ដែល​នាំទៅដល់​ការស្លាប់​នេះ​។​

​ម្សៅ​ពណ៌​ត្នោត​នេះ​ក្រោយមក​ត្រូវបាន​កំណត់ថា​ជា​ម្សៅ​ធ្យូងថ្ម​ពុល​។ ចុង​យុន​បាន​ស្លាប់​ដោយសារ​ពុល​ជាតិ​កាបូនម៉ូណូអុកស៊ីត​។​

​ដោយឡែក​ជុំវិញ​រឿងនេះ​ដែរ មិត្តភក្តិ​របស់ លោក Jong-hyun គឺ​អ្នកនាង Jang Hee-yeon បាន​បង្ហោះ​នៅលើ Instagram នូវ​លិខិត​បណ្ដាំ​ចុងក្រោយ របស់លោក Kim ដែល​លោក​ផ្ទាល់​ចង់ឱ្យ​បណ្ដាំ​ចុងក្រោយ​នេះ ត្រូវ​ចេញផ្សាយ​ជា​សាធារណៈ​។ លិខិត​នេះ​បានបញ្ជាក់​ដូច្នេះ​ថា «​ការបាក​ទឹកចិត្ត​កំពុង​លេប​ត្របាក់​ខ្ញុំ​បន្តិច​ម្ដងៗ ហើយ​ខ្ញុំ​មិនអាច​យកឈ្នះ​វា​បានទេ​... ប្រាប់​ខ្ញុំ​មក​ថា នេះ​វា​គ្រប់គ្រាន់​ហើយ ថា​ខ្ញុំ​បានធ្វើ​ល្អ​ហើយ​។ បើទោះជា​អ្នក​មិនអាច​ញញឹម តែ​កុំ​បន្ទោស​ខ្ញុំ​។ អ្នកធ្វើ​បានល្អ​ណាស់ អ្នកធ្វើ​បានល្អ​ហើយ​។ លា​ហើយ​!»​។​

សុខភាព/បុរស/ស្ត្រី