• Giloba

គ្រូពេទ្យ​ព្យាបាល​ជំងឺផ្លូវចិត្ត តារាចម្រៀង​កូរ៉េ Kim Jonghyun សមាជិក​ក្រុម SHINee កំពុង​រង​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ​

6 ខែ កន្លងទៅ វុត្ថា

​នាពេល​កន្លងមក Jonghyun តារាចម្រៀង K-Pop នៃ​ក្រុម SHINee បានធ្វើ​អត្តឃាត​ក្នុង​អាគារ​ស្នាក់នៅ​ក្រុង​សេ​អ៊ូ​ល កាលពី​ថ្ងៃទី​១៨ ខែធ្នូ ហើយ​បាន​ស្លាប់ ក្រោយ​បញ្ជូនទៅ​មន្ទីរពេទ្យ​។ កា​ជ្រើសរើស​ផ្លូវ​មរណៈ​ក្នុង​អាយុ​ត្រឹម​២៧​ឆ្នាំនេះ ត្រូវបាន​តារា K-Pop ស្រី Nine9 នៃ​ក្រុម Dear Cloud អះអាងថា បណ្តាលមកពី​ជំងឺ​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ​។​

​តារា K-Pop ស្រី​ដែលមាន​រហស្សនាម​ថា Nine9 ដែលជា​មិត្តភក្តិ​ដ៏​ជិតស្និទ្ធ​របស់ Jonghyun បាន​បង្ហោះ​សារ​នៅក្នុង Instagram របស់ខ្លួន ដោយសារ​នោះ​នាង​ទទួលបាន​ពី Jonghyun ដោយផ្ទាល់​ពី​សប្តាហ៍​មុន​ការធ្វើអត្តឃាត​។ នៅក្នុង​ខ្លឹមសារ​រួម តារា​នៃ​ក្រុម SHINee ដែលមាន​ឈ្មោះ​ពេញ​ថា Kim Jong-Hyun បាន​រៀបរាប់​ពី​ភាព​តប់​ប្រ​ម៉​ល់​ស្មារតី​របស់ខ្លួន ដែល​ជួប​នូវ​វិបត្តិ​ផ្លូវចិត្ត​ដ៏​ធ្ងន់ធ្ងរ​ក្នុងនាម​ជា​តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយ​ម្នាក់​នៅ​កូរ៉េខាងត្បូង​។​

​ក្នុងនោះដែរ​ដុក​ទ័​រ​ផ្នែក​ផ្លូវចិត្ត ដែល​តែងតែ​ព្យាបាល​ជំងឺ​ឲ្យ​តារាចម្រៀង​កូរ៉េ Kim Jonghyun សមាជិក​ក្រុម SHINee បាន​រង​ការរិះគន់​យ៉ាងខ្លាំង បន្ទាប់ពី​តារា​ប្រុស​រូបនេះ​សម្រេចចិត្ត​ធ្វើអត្តឃាត ដោយ​អ្នកគាំទ្រ​ស្តីបន្ទោស​ថា បណ្តាលមកពី​គ្រូពេទ្យ​ព្យាបាល Jonghyun មិនបាន​ល្អ​។​

​នៅក្នុង​លិខិត​ផ្តាំផ្ញើ​ចុងក្រោយ​របស់ Jonghyun ក៏បាន​និយាយ​ពី​ដុក​ទ័​រ​ផងដែរ ក្នុងន័យ​សំដៅថា គ្រូពេទ្យ​ដែល​ព្យាបាល​ជម្ងឺផ្លូវចិត្ត​រូបគេ ធ្លាប់បាន​ស្តីបន្ទោស​ពី​អាកា​រៈ​របស់លោក ដែល​កើត​អារម្មណ៍​ក្រៀមក្រំ​បែបនេះ​ជាហេតុ​ផល ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន ក៏ដូចជា​គ្រូពេទ្យ​ចិត្តសាស្ត្រ​ដូចគ្នា​ម្នាក់ ឈ្មោះ Kim Hyunchul ក៏​កំពុង​លើក​ជា​ប្រធានបទ​រិះគន់ និង​ស្តីបន្ទោស​ឲ្យ​ដុក​ទ័​រ​រូបនោះ​ថា មានការ​ធ្វេសប្រហែស​មិន​យកចិត្តទុកដាក់ ក្នុងការ​ព្យាបាល​រោគ​ផ្លូវចិត្ត Jognhyun ឲ្យ​បាន​ប្រសើរ​ឡើយ​។​

​គួរ​បញ្ជាក់ថា មរណភាព​របស់ Kim Jonghyun ធ្វើ​ឲ្យ​ផ្អើល​អស់​ពិភព​សិល្បៈ​កូរ៉េ ជាពិសេស​ទាំង​អ្នកគាំទ្រ​ក្នុងស្រុក និង​ក្រៅប្រទេស គ្រប់គ្នា​បាន​សម្តែង​អារម្មណ៍​សោកស្តាយ និង​ក្រៀមក្រំ​យ៉ាងខ្លាំង បន្ទាប់ពី​បាត់បង់​តារាចម្រៀង​ប្រុស​ក្រុម SHINee ដ៏​ល្បី​រូបនេះ​៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...