• Giloba

អតីត​តារា​ក្ដៅ​សាច់ ទោះបីជា​ខ្ញុំ​តារា​សិច​មែន តែ​នោះ​ជា​អតីតកាល​តែប៉ុណ្ណោះ សង្ឃឹម​ជួប​បុរស​ស្មោះ​ម្នាក់

6 ខែ កន្លងទៅ ដានីន

​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​តារា​សិច​Aoi Sora បានប្រកាសថា នាង​នឹង​រៀបការ​ជាមួយនឹង បុរស​ម្នាក់ ក្នុងពេល​ឆាប់ៗ​នេះ​។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា តារា​សិច​វ័យ​៣៤​ឆ្នាំ​រូបនេះ បាន​និយាយ ក្តែ​ងៗ កាលពី​ប៉ុន្មាន​ថ្ងៃមុន​ថា នាង​នឹង​រៀបការ សាង​ជីវិត​គ្រួសារ ដូចជា​គេឯង ហើយ​មនុស្ស​ប្រុស​នោះ គឺ​មិនមែនជា​អ្នកមាន សង្ហា​អ្វី​នោះទេ តែ​រូបគេ​ជា​មនុស្ស​ម្នាក់ ដែល​មិន​ប្រកាន់ នឹង​រឿង​ពី​អតីតកាល​របស់​នាង​។​

Sora បាន​សរសេរ​នៅក្នុង​ប្លុក និង​គណនី​បណ្ដាញ​សង្គម​របស់​នាង​ថា​៖ "​គាត់ (​អនាគត​ស្វាមី​) មិន​សង្ហា​ទេ ហើយក៏​មិនមែនជា​អ្នកមាន​ដែរ តែ​គាត់​ព្រម​ទទួលយក​អ្វីដែល​ខ្ញុំ​បានធ្វើ កាលពី​អតីតកាល​។ ខ្ញុំ​មិន​ធ្លាប់​ស្ដាយក្រោយ​ចំពោះ​អ្វីដែល​ខ្ញុំ​បានធ្វើ​នោះទេ តែ​ខ្ញុំ​ដឹងថា​វា​ជា​រឿង​មួយ​ដ៏​សំខាន់ ដែល​ខ្ញុំ​ត្រូវ​គិត នៅពេល​ខ្ញុំ​សម្រេចចិត្ត​រៀបការ​។ ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​រៀបការ​ជាមួយ​បុរស​ដែល​ព្រម​ទទួលយក​អតីតកាល​របស់ខ្ញុំ​"​។​យ៉ាងណាក្ដី តារា​ស្រី​វ័យ ៣៤​ឆ្នាំ​រូបនេះ មិនបាន​បញ្ជាក់​ពី​ទីតាំង និង​ថ្ងៃ​រៀបការ​របស់​នាង​នោះទេ​។​

​គួររំលឹកថា Sora Aoi ជា​អតីត​តារា​សម្ដែង​ភាពយន្ត​អាសអាភាស​ជប៉ុន ដ៏​ល្បី​នៅ​ទ្វីបអាស៊ី​។ នាង​បាន​ចូលនិវត្តន៍​ពី​វិស័យ​សម្ដែង​នេះ កាលពី​ឆ្នាំ​២០១០ ក្រោយ​ប្រកប​អាជីព​នេះ អស់​រយៈពេល ៨​ឆ្នាំ​។ បច្ចុប្បន្ន នាង​ធ្វើជា​តារាចម្រៀង នៅក្នុង​ប្រទេស​ចិន​៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...