• Flexa

តារាចម្រៀង​រូប​ស្រស់ គង់ ចាន់​រដ្ឋា ព្រមាន​អ្នក​ជំពាក់​លុយ​មិន​ព្រមាន​សង ភ្ជាប់​ជាមួយ​កាំភ្លើងខ្លី មាន​គ្រាប់​មួយ​បង់ ប្រហែលជា​ចង់​សំដៅ​ក្នុងន័យ​ចង់​បាញ់ប្រហារ​នរណាម្នាក់ ដោយសារតែ​…….

2 សប្ដាហ៍ កន្លងទៅ ណូ​រ៉ា

​ពិតជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដែរ តារាចម្រៀង និង​ជា​តារា​សម្ដែង កញ្ញា គង់ ចាន់​រដ្ឋា ត្រូវបាន​គេ​ដឹងថា ជា​តារា​សម្ដែង​ម្នាក់​ចូលចិត្ត​លេងខ្លួន​បែប​សិច​ស៊ី ថ្មីៗ​នេះ ស្រី​ស្រស់ គង់ ចាន់​រដ្ឋា បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​មិន​ធ្លាប់មាន​ពីមុនមក ជះ​ទៅលើ​មនុស្ស​ម្នាក់​ដែល​បាន​ជំពាក់​ប្រា​ក់នាង ប្រមាណ​ជិត​១​ម៉ឺន​ដុល្លារ មិន​ព្រម​សង ហើយ​ថែមទាំង​ហ៊ាន ប្រើពាក្យ​សម្ដី​ថ្លោស ដាក់​រូបនាង ជាដើម​បំណុល​ទៀតផង​។​

​ប៉ុន្តែ​អ្វីដែល​កាន់តែ​មាន​ភាព​កក្រើក ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កទៀត​នោះ គឺ​តារាចម្រៀង​រូប​ស្រស់ គង់ ចាន់​រដ្ឋា បាន​សរសេរ​សារ​មួយ ដោយ​បង្ហោះ​ភ្ជាប់​ជាមួយនឹង​រូប​កាំភ្លើង​១​ដើម និង​គ្រាប់​ជាច្រើន​គ្រាប់ សំដៅ​ក្នុងន័យ​ចង់​បាញ់ប្រហារ​នរណាម្នាក់​ឲ្យ​ស្លាប់​ភ្លាមៗ ព្រោះតែ​កំហឹង​ឆួល​ឆាប​ពេញ​ទ្រូង​។ គង់ ចាន់​រដ្ឋា បាន​ព្រលះ​សំដី ជះ​កំហឹង​យ៉ាងខ្លាំង ទៅដល់​មនុស្ស​មិន​ស្គាល់មុខ​ម្នាក់ ដែល​បាន​ជំពាក់​លុយ​នាង​មិន​ព្រម​សង រហូតដល់​ទៅជិត​១​ម៉ឺន​ដុល្លារ ហើយ​អ្នក​ជំពាក់​លុយ​នោះ ថែមទាំង​មិនបាន​ដឹងគុណ​លើ​រូបនាង មិន​បែរជា​ប្រើ​សំដី​ឈ្លើយ មិន​សមរម្យ មើលងាយ ដល់​រូបនាង​បន្ថែមទៀត​។​

​តារាចម្រៀង​ស្រី​សិច​ស៊ី គង់ ចាន់​រដ្ឋា បាន​សរសេរ​ព្រមាន​ធ្ងន់ៗ ទៅដល់​ជន​ដែល​ជំពាក់​លុយ មិន​ព្រម​សង​រូបនោះ​ថា «​ខ្ញុំ​ជាម​នុស្ស បេះដូង​ខ្ញុំ​ក៏​ជា​របស់​ពិត មិនមែន​សិប្បនិម្មិត​ទេ ហើយ​ខ្ញុំ​ក៏​មិនមែនជា​ព្រះ​ដែរ ឆ្កែ​កន្ទុយ​ខ្វៀន​នៅតែ​ខ្វៀន​គ្មាន​ថ្ងៃ​កែ អ្នកឯង​មិនមែន​មាស​ទេ ហើយ​លុយ​ខ្ញុំ ៨០០០$ មិនមែន ៨០០០៛ ខ្មែរ​ទេ​ណា ខ្ញុំ​មិន​យក​ហើយ ថែមទាំង អហោសិកម្ម​ឲ្យ​អ្នកឯង​ទៀត តែ​អ្នកឯង​គ្មាន​ពាក្យ​អរគុណ​ខ្ញុំ​មួយ​ម៉ាត់ ហើយ​មក​សំដី​ឈ្លើយ​ដាក់​ខ្ញុំ​ទៀត កុំ​ឲ្យ​ខ្ញុំ​ដល់ក​ឲ្យ​សោះ កុំ​ដដែលៗ​ពេក​»​។​

​ជាមួយនឹង​ការព្រមាន និង ប្រើពាក្យ​ពេចន៍​ខាងលើរ​បស់​កញ្ញា គង់ ចាន់​រដ្ឋា នាង​ក៏បាន​បង្ហោះ​រូប​កាំភ្លើងខ្លី​មួយ​ដើម និង​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់ ដោយ​បញ្ជាក់​យ៉ាងច្បាស់​ថា នាង​ពិតជា​មានការ​ខឹងសម្បា​រ នឹង​ជន​រូបនោះ​យ៉ាងខ្លាំង ដោយ​ខ្ចីលុយ​របស់​នាង​ហើយ​មិន​ព្រម​សង ថែមទាំង​មិនចេះ​ដឹងគុណ និង និយាយ​សម្ដី​ប៉ះពាល់​ដល់​អារម្មណ៍ របស់​នាង​ទៀតផង​៕

សុខភាព/បុរស/ស្ត្រី