• Flexa

អ្នកនាង គង់ សុជាតិ​៖ «​ប្តី​ខ្ញុំ​ថា ឲ្យ​ខ្ញុំ​យក​កូន​មួយទៀត​ទៅ គួរតែមាន​ទេ​បងប្អូន​?»

2 សប្ដាហ៍ កន្លងទៅ ណូ​រ៉ា

​លោក ជា វិបុល និង​អ្នកនាង គង់ សុជាតិ គឺជា​ស្វាមីភរិយា​មួយគូ ដែល​ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន និង​មាន​ឈ្មោះថា​ជា​គូ​ស្វាមីភរិយា​គំរូ​ផងដែរ​។​​អ្នក​ទាំងពីរ បានរួម​រស់នៅ​ជាមួយគ្នា ជា​ស្វាមីភរិយា​មួយគូ​ដ៏​ផ្អែមល្ហែម​ដាក់គ្នា​យ៉ាងខ្លាំង ហើយ​បច្ចុប្បន្ននេះ​អ្នក​ទាំងពីរ ក៏មាន​កូនស្រី​គួរឱ្យ​ស្រលាញ់​ម្នាក់​ដែរ​ឈ្មោះ ជា សុជាតិ​នារី ហៅ ដូ​រី ដែលមាន​អាយុ​១១​ខែ​ផងដែរ​។​

​ថ្មីៗ​នេះ មាន​ប្រភពពី​អ្នកសិល្បៈ​នាំគ្នា ក៏​នាំគ្នា​និទាន​ពី​រឿង​ក្រៅ​ឆាក​ប្តី​ប្រពន្ធ​ពិធីករ ពិធី​ការិនី ជា វិបុល និង គង់ សុជាតិ​។​ការនិទាន ដែល​ពោល​ឡើង​ពី​ពាក្យ​ថា «​រឿង​ខ្លាច​ស្នេហ៍​មិន​ឈ្នះ​ស្និទ្ធ​» នោះ ពួកគេ​ក៏​បន្តថា «​រឿងនេះ ត្រូវបាន​ពិធី​ការិនី​សម្បូរ​វោហារ​ស័ព្ទ អ្នកនាង គង់ សុជាតិ កំពុងតែ​កើតក្ដី​ប្រចណ្ឌ​នៅក្នុង​ចិត្ត ចំពោះ​ស្វាមី គឺ​លោក ជា វិបុល ជាមួយនឹង​ដៃគូ​របស់ខ្លួន គឺ​អ្នកនាង ចាន់ កែវ​និមល ដែលមាន​សកម្មភាព​មួយចំនួន​ស្និទ្ធស្នាល​ខុសពី​ធម្មតា ដែល​ធ្វើ​ឲ្យ​មានការ​ខ្សឹបខ្សៀវ ពី​មាត់​មួយ​ទៅ​មាត់​មួយ ស្ទើរតែ​ផ្ទុះ​ពាសពេញ​ពិភព​សិល្បៈ​ទៅហើយ​។ ជុំវិញ​រឿង​សេ្ន​ហា​ក្រៅ​ឆាក​ដ៏​ក្តៅគគុក ជំពប់​លើ​ចំណង​ជីវិត​ស្នេហ៍​ខុស​វ័យ​ស្វាមី​ក្មេង​ជាង ភរិយា​លើ​បង្គង​សិល្បៈ អ្នកនាង គង់ សុជាតិ និង​លោក ជា វិបុល នោះ ក៏​ត្រូវបាន​អ្នកនាង គង់ សុជាតិ បាន​បកស្រាយ​ខ្លី​ថា​៖ «​គ្មាន​រឿង​អី​ដូចដែល​គេ​និយាយ​ប្រឌិត​នោះទេ »​។

​អ្នកនាង​បន្ថែម​ការ​អះអាងថា​៖ «​ប្តី​ប្រពន្ធ​ខ្ញុំ​មិនមាន​ពេលណា​ទៅ​ប្រចណ្ឌ​គ្នា​រឿង​ហ្នឹង​ទេ បើ​មួយថ្ងៃៗ​រវល់​ការងារ​រៀងៗ​ខ្លួន​រកតែ​ពេល​សម្រាក​មិនបាន​ផង​»​។​​នៅក្រោយ​បុណ្យអុំទូក ជា​ពិធីបុណ្យ​ដែល​តារា​សិល្បៈ​មមាញឹក​ខ្លាំង​នោះ អ្នកនាង គង់ សុជាតិ ក៏បាន​បង្ហោះ​សារ​ភ្ជាប់​នឹង​រូបថត​អនុស្សាវរីយ៍​ស្វាមី​បីកូន​ស្រី​វ័យ​ជិត ១ ខួប ដែល​អ្នកនាង​សម្រាល​បាន​កាលពី​ខែមករា ឆ្នាំ ២០១៧ នោះ ដោយ​សរសេរ​សារ​ថា​៖ «​ប្តី​ខ្ញុំ​ថា ឲ្យ​ខ្ញុំ​យក​កូន​មួយទៀត​ទៅ គួរតែមាន​ទេ​បងប្អូន​?»​។

សុខភាព/បុរស/ស្ត្រី