• Flexa

អីយ៉ា ! កញ្ញា សុខ ពិសី លេង​រថយន្ត មិន​ចាញ់​លោក សុគន្ធ ថេ​រ៉ា​យុ ទេ ! ចង់ដឹងថា​តាំងពី​ពេល​ចូល​សិល្ប​:​រហូតដល់​បច្ចុប្បន្ន​តើក​ញ្ញ សុខ ពិធី និង​លោក សុគន្ធ ថេ​រ៉ា​យុ បាន​ផ្លាស់ប្តូរ​រថយន្ត​អ្វីខ្លះ​នោះ ?

2 សប្ដាហ៍ កន្លងទៅ ណូ​រ៉ា

​តារាចម្រៀង​ស្រី​ជួរមុខ ប្រចាំ​ផលិតកម្ម​សាន់​ដេ កញ្ញា សុខ ពិសី ត្រូវបាន​ទស្សនិកជន​ដឹងថា នាង​បាន​ឈាន​ជើង​ចូលប្រឡូក ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ជាច្រើន​ឆ្នាំ​មកហើយ​។ ដោយសារតែ​សំនៀង មាន​ទឹកដម ទេព​កោ​ល​ស្យ​ក្នុង​វិស័យ​សិល្បៈ និង​មាន​ភាព​រួសរាយ​ទាក់​ទាក់ ធ្វើ​ឲ្យ​តារា​ស្រី​រូបនេះ នៅតែ​កាន់តំណែង ជា​តារា​ស្រី​មាន​ប្រជាប្រិយភាព រហូតមក​ទល់នឹង​បច្ចុប្បន្ន ហើយ​អ្វីដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង​បន្ថែមទៀត​នោះ គឺ​កញ្ញា តែងតែ​ប្រើប្រាស់​របស់​របប ថ្មីៗ​ទំនើបៗ​ជាពិសេស​គេ​ឧស្សាហ៍ ផ្លាស់ប្តូរ​រថយន្ត​ជាច្រើន​គ្រឿង​ថែម​ទៀតផង ។

​បើ​និយាយ​ដល់​ចំណុច​នេះ​គេ​នឹង​នឹកឃើញ​ភ្លាម​ដល់ តារាចម្រៀង លោក សុគន្ធ ថេ​រ៉ា​យុ បុរស​សង្ហារ​ដែលមាន​មន្ត​ស្នេហ៍ ដែល​ស្ថិតនៅក្នុង​ទ្រនំ​នៃ​ផលិតកម្ម ថោ​ន ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុង​ស្រទាប់​យុវវ័យ នោះ ក៏​មិន​ចាញ់​កញ្ញា​សុខ ពិសី ដែរ គឺ​លោក សុគន្ធ ថេ​រ៉ា​យុ ត្រូវបាន​ប្រិយមិត្ត​អ្នកគាំទ្រ តែង​សង្កេតឃើញថា លោក​តែងតែ​ធ្វើការ​ផ្លាស់ប្តូរ​រថយន្ត​ទំនើបៗ​ជាច្រើន​គ្រឿង​ដូចគ្នា ។

​ចង់ដឹងថា​តាំងពី​ពេល​ចូល​សិល្ប​:​រហូតដល់​បច្ចុប្បន្ន​តើក​ញ្ញ សុខ ពិធី និង​លោក សុគន្ធ ថេ​រ៉ា​យុ បាន​ផ្លាស់ប្តូរ​រថយន្ត​អ្វីខ្លះ​នោះ ? មក​ទស្សនា​ទាំងអស់គ្នា ៖

កញ្ញា សុខ ពិធី​

​បើតាម​រូបថត​ជាច្រើន​សន្លឹក ដែល​នាង​បាន​បង្ហោះ​កន្លងមក គឺ​ធ្វើ​ឲ្យ​មិត្តៗ អ្នកគាំទ្រ​នាង ដឹងថា ​រថយន្តដ​ដែល តារាចម្រៀង សុខ ពិសី ធ្លាប់បាន​ប្រើ និង​កំពុង​ជិះ​បច្ចុប្បន្ននេះ សុទ្ធតែ​ស៊េរី​ទំនើប ថ្លៃៗ ខ្ទង់សែន​ដុល្លារ​ឯណោះ​។​

​តារាចម្រៀង​ល្បីឈ្មោះ​មិន​សាបសូន្យ សុខ ពិសី ត្រូវបាន​គេ​ដឹងថា នាង​ធ្លាប់បាន​ប្រើប្រាស់​រថយន្ត ដែលមាន​តម្លៃ​សុទ្ធតែ​ខ្ទង់​រាប់ម៉ឺន​ដុល្លារ ក្នុងនោះ​រួមមាន រថយន្ត​ម៉ាក Rang Rover , ម៉ាក Audi, ម៉ាក Lexus 570 និង​រថយន្ត​ទំនើបៗ មានតម្លៃ​កប់​ពពក ជាច្រើន​គ្រឿន​ទៀត​។​

​លោក សុគន្ធ ថេ​រ៉ា​យុ

​សុគន្ធ ថេ​រ៉ា​យុ ធ្លាប់បាន​ប្រាប់ថា តាំងពី​ចូលប្រឡូក​សិល្បៈ​មក ខ្លួន​ធ្លាប់បាន​ប្ដូរ​រថយន្ត​អស់​ជិត​១០ គ្រឿង​ហើយ រថយន្ត​ទី​១ Corolla 95 ទី​២ Lexus RX 300 ទី​៣ Lexus LX470 ទី​៤ Camry 2009 ទី​៥ Lexus RX350 ទី​៦ Lexus LX 570 ទី​៧ RX 330 ទី​៨ Porsche 2014 និង ទី​៩ Land Cruiser 2017​។​

​គួរ​បញ្ជាក់ដែរថា តារាចម្រៀង លោក សុគន្ធ ថេ​រ៉ា​យុ កាលពី​ថ្ងៃទី​១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ កន្លងទៅ បាន​ទៅ​ទិញ​រថយន្ត​ទំនើប​មួយគ្រឿង​មានតម្លៃ​ជិត ២០​ម៉ឺន​ដុល្លារ​។​លោក នាគ សូ​ណា ដែល​អ្នកសិល្បៈ​ភាគច្រើន​ស្គាល់​យ៉ាងច្បាស់​ថា ជា​ថៅកែ ទិញ​លក់​រថយន្ត នៅក្នុង​សង្កាត់​ទឹក​ល្អ​៣ ខណ្ឌទួលគោក បាន​ប្រាប់ថា រថយន្ត​ដែល​លោក សុគន្ធ ថេ​រ៉ា​យុ នោះ គឺ​ម៉ាក​Land Cruiser 2017 ដោយ​លោក​ទើបតែ​នាំចូល​មកដល់​កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​មានការ​កុម្ម៉ង់ ។​ថៅកែ​លក់​រថយន្ត​រូបនេះ​បាន​បន្ត​ឲ្យ​ដឹងថា រថយន្ត​ខាងលើ​លោក​បាន​លក់​ឲ្យ​លោក សុគន្ធ ថេ​រ៉ា​យុ ក្នុងតម្លៃ ១៥៨ ០០០ ដុល្លារ ដោយ​តម្លៃ​នេះ​លោក​បាន​លក់​បញ្ចុះ​យ៉ាង​ពិសេស ត្បិត​អី​អ្នក​ទាំង​២​បាន​រាប់អាន​គ្នា​ជាច្រើន​ឆ្នាំ​មកហើយ​។​

សុខភាព/បុរស/ស្ត្រី