• Flexa

ល្បី​ថា នាយ ចឺម ចូល​ផលិតកម្ម​សាន់​ដេ ចង់​ជំនួស​តំណែង លោក ខេមរៈ សិរីមន្ត ក៏ប៉ុន្តែ​ពេលនេះ​…………

2 សប្ដាហ៍ កន្លងទៅ ដានីន

​តារា​កំប្លែង និង​ចម្រៀង​វ័យក្មេង ដែល​ពោរពេញ​ដោយ​ទេពកោសល្យ ពី​កំណើត គឺ​នាយ ចឺម ត្រូវបាន​ទស្សនិកជន​សង្កេតឃើញ​ថា តារា​រូបនេះ បាន​វិវត្តន៍​ខ្លូន ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយសារ​មាន​ទេពកោសល្យ​សិល្បៈ​ស្រាប់ ខណៈ​ថ្មីៗ​នេះ លោក​កំពុងតែ​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង តាមរយៈ​ការលេង​កំប្លែង សម្ដែង​រឿង ជាពិសេស​គឺ បទ​ចម្រៀង​តែម្ដង​។ យ៉ាងណាមិញ ដោយសារ​តែមាន​ទស្សនិកជន គាំទ្រ​ច្រើន ទាំង​ក្រុង និង​ក្រៅប្រទេស នាយ ចឺម ត្រូវបាន​គេ​អញ្ជើញ​ទៅ​សម្ដែង នៅលើ​ទឹកដី​សហរដ្ឋអាមេរិក ប៉ុន្ដែ​ត្រូវបាន​លោក សុំ​អធ្យាស្រ័យ ដោយសារ​នៅ​ស្រុក​ខ្មែរ ជាពិសេស​ខែ​នេះ​ជា​ខែ អ្នកសិល្បៈ​មានឱកាស ចេញ​រកលុយ​បាន​ច្រើន​គ្រប់គ្នា​។​

​ពាក់ព័ន្ធ​នឹង​រឿងនេះ ម្ចាស់​បទ​ចម្រៀង «​មនុស្ស​ប្រុស​មាន​សង្សារ​ច្រើន មិន​ប្រាកដថា​សាវ៉ា​» បាន​ថ្លែងប្រាប់ khmertalking ឲ្យ​ដឹងថា «​បាទ​បង​! បច្ចុប្បន្ននេះ ខ្ញុំ​កំពុងមាន​ភាព​មមាញឹក ជាមួយនឹង​បទ​ចម្រៀង​។ ចំណែកឯ​សម្ដែង គឺ​មិនសូវ​រវល់​នោះទេ ហើយ​អ្វីដែល​សំខាន់​នោះ គឺ​ខែ​នេះ​មាន​គេ​ហៅ​ទៅ​អាមេរិក រយៈពេល​៣​ខែ ប៉ុន្ដែ​ខ្ញុំ​សុំ​អធ្យាស្រ័យ ព្រោះ​ខែ​នេះ អ្នកសិល្បៈ​ចេញ​រកលុយ​»​។​

​ចំណែក​ការងារ​រាល់ថ្ងៃនេះ នាយ ចឺម បាន​បន្តថា «​ខ្ញុំ​គ្មាន​គំរោង​នឹងធ្វើ​ការងារ​អ្វី​ផ្សេង​នោះទេ ព្រោះ​រាល់ថ្ងៃ​ខ្ញុំ​កំពុងតែ​ខំ ជាមួយនឹង​សិល្បៈ ហើយ​ការងារ​ខ្ញុំ​គ្មានអ្វី​ផ្សេង ក្រៅពី​សិល្បៈ​នោះទេ ព្រោះ​សិល្បៈ​ខ្ញុំ​ចង់​គ្រប់មុខ​អស់ហើយ បើ​ក្រៅពី​សិល្បៈ​ទៀត មិនដឹង​ប៉ុន្មាន​មុខតែ​ឯង​ទេ​។ សព្វថ្ងៃ ខ្ញុំ​កំពុងតែ​ផលិត​បទ​ជាច្រើន ដើម្បី​កំដរ​អារម្មណ៍​ទស្សនិកជន ព្រោះ​មាន​ទស្សនិកជន​ច្រើនណាស់ ដែល​គាំទ្រ​ខ្ញុំ​»​។​

​ជាមួយគ្នា​នោះដែរ តារា​កំប្លែង និង​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ មានជំនឿថា ខ្លួន​នឹង​អាច​ជំនួស​តំណែង លោក ខេមរៈ សិរីមន្ត បាន​។ ខេមរៈ សិរីមន្ត ជា​អ្នកចម្រៀង​ដ៏​លេចធ្លោ​បំផុត​ប្រចាំ​ផលិតកម្ម​សាន់​ដេ ប៉ុន្តែ​ក្រោយពី​លោក ចូល​ផលិតកម្ម​រស្មី​ហង្ស​មាស រួចមក នាយ ចឺម ក៏មាន​បំណង​ចូលមក​ជំនួស​រូបលោក ក្នុង​ផលិតកម្ម​សាន់​ដេ​វិញ​ម្តង ដោយ​ផ្អែកលើ​២​ចំណុច​សំខាន់ៗ​។​២​ចំណុច​នោះ​រួមមាន​៖

•​ទី​១ បទ​ចម្រៀង​របស់​នាយ ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​មហាជន​ស្ទើរតែ​គ្រប់​មជ្ឈដ្ឋាន​។​

•​ទី​២ ខិតខំ​បង្កើត​ក្បាច់​រាំ​ថ្មីៗ​ដោយ​ខ្លួនឯង​។​

​ក្មួយប្រុស​នាយ​ក្រូច​រូបនេះ​ថា​៖ «​ហេតុអ្វី​បាន​ខ្ញុំ​ហ៊ាន​យក​២​ចំណុច​នេះ​មក​អះអាង ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​បទ​ចម្រៀង​ខ្ញុំ​ចេញមក​ទទួល បានការ​គាំទ្រ​ពី​ពុក​ម៉ែ​បងប្អូន​ស្ទើរតែ​គ្រប់​បទ​»​។​​ម្ចាស់​បទ "​អ្នក​អត់​សង្សារ​លើកដៃ​" រូបនេះ បាន​បន្ថែមថា សេចក្តីសង្ឃឹម​បាន​តំណែង ខេមរៈ សិរីមន្ត នៅ​សាន់​ដេ មិនមែន​មានន័យថា នាយ មាន​អំនួត​លើ​ខ្លួនឯង​នោះឡើយ ប៉ុន្តែ​នេះ​ជា​មហិច្ឆតា និង​គោលដៅ​មួយ សម្រាប់​ថ្ងៃ​អនាគត ទោះបីជា​មិនបាន​ដល់​កំពូល​ដូច ខេមរៈ សិរីមន្ត ក៏បាន​ត្រឹម​ក្បែរ​ដែរ​៕

សុខភាព/បុរស/ស្ត្រី