• Flexa

លោកយាយ​ចាន់ ស៊ី​ផាន់ បានទទួល​មរណភាព​ហើយ​ក្នុង​ជន្មាយុ​៩៤ ទាំង​ក្តី​បំណង​មិនទាន់​បានសម្រេច

1 សប្ដាហ៍ កន្លងទៅ វុត្ថា

​តារា​សម្តែង​ជើងចាស់ លោកយាយ​ចាន់ ស៊ី​ផាន់ បានទទួល​មរណភាព​ហើយ​ក្នុង​ជន្មាយុ​៩៤​ឆ្នាំ កាលពី​ថ្ងៃទី​១១ វិច្ឆិកា ឆ្នាំ​២០១៧ នៅវេលា​ម៉ោង​៤​រសៀល នៅ​គេហដ្ឋាន​របស់លោក​យាយ ក្រោយ​ស្ថានទូត​ចិន ស្រប​ជាមួយនឹង​សាកសព​របស់​លោកយាយ ក៏​តម្កល់​នៅ​ទៅ​នោះដែរ​។​

​លោកយាយ​ចាន់ ស៊ី​ផាន់ ដែលជា​តារា​សម្តែង​ជើងចាស់​នោះ បាន​ធ្លាក់ខ្លួន​ឈឺ ថែមទាំង​សុំ​នូវ​បំណង​មួយ​មុននឹង​លោក​ស្លាប់​។ ការ​មរណភាព​របស់​អតីត​តារា​សម្តែង​ជើងចាស់​រូបនេះ​បាន​បន្សល់​នូវ​ភាព​ទុក្ខសោក ដល់​ក្រុមគ្រួសារ​យ៉ាងខ្លាំង ហើយ​នេះ​ក៏​ជាការ​បាត់បង់​តារា​សម្តែង​ដែលមាន​ទេពកោសល្យ​មួយរូប​ទៀតហើយ​សម្រាប់​វិស័យ​សិល្បៈ ។​

​តាម​ការ​ឲ្យ​ដឹង​អ្នកស្រី ឡុ​ច សុធី ដែល​ត្រូវជា​កូន បាន​ប្រាប់ថា ម្ដាយ​របស់​អ្នកស្រី​បាន​ស្លាប់​នៅ​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​១២ ខែ វិច្ឆិកា ឆ្នាំ ២០១៧​នេះ បច្ចុប្បន្ន​ក្រុមគ្រួសារ​កំពុងតែ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​របស់​អ្នកស្រី ដែលមាន​ទីតាំង​ខាងក្រោយ​ស្ថានទូត​ចិន​។​

​តារា​ជើងចាស់​អ្នកស្រី ចាន់ ស៊ី​ផាន់ បាន​ស្លាប់​ក្នុង​វ័យ​៩៤​ឆ្នាំ បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ​ជាង​២​ឆ្នាំ​មកនេះ​។ តាម​ការ​ឲ្យ​ដឹង​ពី​កូនស្រី​ខាងលើ អ្នកស្រី មាន​ជំងឺថ្លើម ហើយ​ចុងក្រោយ​មាន​ជំងឺ​រលាក​ពោះវៀន​។ ជំងឺ​របស់​វីរ​សិល្បករ​ជើងចាស់​រូបនេះ ទើបតែ​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង​ជាង​កន្លះ​ខែ​មកនេះ​រហូតដល់​ថ្នាក់​ថ្នាក់​ពិសា​អ្វី​លែងកើត ហើយ​ចុងក្រោយ​ក៏បាន​ស្លាប់ បន្ទាប់ពី​ក្រុមគ្រួសារ​បាន​ព្យាយាម ឲ្យ​គ្រូពេទ្យ​សង្គ្រោះ ទាំង​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ផង និង​ព្យាបាល​នៅផ្ទះ​ផង​។​

​គួររំលឹកដែរថាទន្ទឹមគ្នា​នោះដែរ តារា​ជើងចាស់​អ្នកស្រី ចាន់ ស៊ី​ផាន់ ក៏បាន​ទទូច​ចង់​ជួប​មុខ​មិត្ត​រួម​អាជីព​មុន​អ្នកស្រី​ចែក​ឋាន​ទៅ ដូចជា​ចង់​ជួប​នាយ កុយ នាយ​ក្រឹម ជាដើម​។ ភ្លាមៗ នាយ​កុយ ក៏បាន​ទៅសួរសុខទុក្ខ នៅ​មន្ទីរពេទ្យ​ខ្មែរ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​ពេទ្យ​រុស្សី ដែល​កំពុងតែ​ចូល​សង្គ្រោះបន្ទាន់​នៅ​ទីនោះ ហើយ​ថែមទាំង​បាន​ជូន​ប្រាក់​១០០ ដុល្លារ​ដល់​លោកយាយ​ផងដែរ​។​ចំពោះ​នាយ​ក្រឹម​វិញ នាយ​កុយ​ថា គ្រោង​និង​មក​សុខទុក្ខ​លោកយាយ នៅ​ថ្ងៃទី​១០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ព្រោះ​កំពុង​ជាប់រវល់​ថត ប៉ុន្តែ​ទោះបី​មានការ​បញ្ជាក់​ពី​នាយ កុយ បែបនេះ​ក្ដី​រហូតដល់​លោកយាយ ស្លាប់ នាយ ក្រឹម មិនបាន​មកជួប​ឡើយ​។​

​អ្នកស្រី ឡុ​ច សុធី មិនបាន​ខឹងសម្បា​អ្វី​ឡើយ ព្រោះ​ដូច​បាន​ធ្លាប់​លើ​ឡើង​កន្លងមក អ្នកស្រី​មិនបាន​ស្នើសុំ​ជំនួយ​ពី​អ្នកសិល្បៈ​ឬ សប្បុរសជន​ណាមួយ​ឡើយ គ្រាន់តែ​ចង់​បំពេញ​បំណង​ម្ដាយ​របស់ខ្លួន​ដែល​ចង់ឃើញ​មុខ​អ្នកសិល្បៈ​រួម​ជំនាន់ ធ្លាប់មាន​អនុស្សាវរីយ៍​ជាមួយ​គាត់​តែប៉ុណ្ណោះ​។​

​ក្នុងនោះដែរ​លោក ខៃ​ប្រសិទ្ធ ដែល​រស់នៅ​ឯនាយសមុទ្រ​នៃ​ប្រទេស​អូស្ដ្រាលី បាន​ផ្ញើ​ប្រាក់​ជូន​លោកយាយ ចាន់​ស៊ី​ផាន់ ដែល​កំពុង​ញាំញី​ដោយ​ជំងឺ​ចាស់ជរា ចំនួន ១០០០ ដុល្លារ ខណៈដែល​លោក​មិនអាច​មកជួប​តាម​ការទទូច​របស់លោក​យាយ​បាន​៕

សុខភាព/បុរស/ស្ត្រី