• Flexa

អតីត​គូ​ដណ្ដឹង នី មុន្នីនាថ ពី​ស្នេហា​ក្លាយជា​រឿង​ឡើងដល់​តុលាការ កញ្ញា នី មុន្នីនាថ ត្រូវបាន​តុលាការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ នៅ​ថ្ងៃទី ២២ វិឆ្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង ២ និង​៣០​នាទី​

1 សប្ដាហ៍ កន្លងទៅ រក្សាមុន្នី

​គេ​នៅ​ចាំបាន​ថា មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់​មានការ​ទម្លាយ​ពាក្យបណ្ដឹង​ផ្លូវការ​របស់ លោក អ៊ឹង សូ​ឡាង ដែល​ត្រូវគេ​ស្គាល់​ថា​ជា​អាណិកជន​អាមេរិក និង​ជា​អតីត​គូ​ដណ្ដឹង​របស់ នី មុន្នីនាថ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ពាក្យបណ្ដឹង​នោះ ត្រូវបាន​ធ្លាក់​ដល់ដៃ​តុលាការ​កាលពី​ថ្ងៃទី​២៨​ខែកញ្ញា​។ នៅក្នុង​បណ្ដឹង ភាគី​ដើមចោទ​បាន​ប្ដឹង​តារា​សម្ដែង​នាង នី មុន្នីនាថ អោយ​សង​ប្រាក់​ចំនួន ៧​ម៉ឺន​ដុល្លារ ដែល​លោក​បញ្ជាក់ថា ជា​ប្រាក់​ដែល​បាន​ទទួលយក​ពី​លោក និង​តម្រូវអោយ​នាង​បង់​ជំងឺ​ចិត្ត​ចំនួន​៥​ម៉ឺន​ដុល្លារ បន្ថែមទៀត ដោយ​មិនទាន់​រាប់បញ្ចូល​បន្ទុក​ចំណាយ​មួយចំនួន​នៅក្នុង​តុលាការ​។​

​ថ្វីត្បិតតែ​មានរឿង​រ៉ាវ​រកាំរកូស ក្នុង​ជីវិត​ស្នេហា​របស់ នី មុន្នីនាថ ហើយ​នាង​ធ្វើ​មិនដឹងមិនឮ ប៉ុន្តែ​នាង​នៅតែ​ចេញទៅ​ថត​ជាប្រចាំ ហើយក៏​មិន​ចង់​ឆ្លើយឆ្លង​អ្វី​ច្រើន​នោះដែរ បើទោះជា​អតីត​គូ​ដណ្ដឹង​របស់​នាង បានដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​រួចហើយ​ក្ដី​។ នី មុន្នីនាថ ត្រឹមតែ​និយាយ​យ៉ាងខ្លី​ថា នាង​រង់ចាំតែ​តុលាការ​កោះ​ប៉ុណ្ណោះ ព្រោះ ពុំមាន​ករណី​ឆបោក​ណាមួយ ដូចដែល​អតីត​គូ​ដណ្ដឹង​នាង បាន​ចោទប្រកាន់​នោះឡើយ​។​

​ថ្មីៗ​នេះ កញ្ញា នី មុន្នីនាថ ត្រូវបាន​តុលា​រការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ នៅ​ថ្ងៃទី ២២ វិឆ្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង ២ និង​៣០​នាទី តាម​ដីការ​កោះអញ្ជើញ​របស់​ចៅក្រម ឈ្មោះ អ៊ុក សុវណ្ណារិទ្ធ​។​

​ជាមួយគ្នា​នឹង​ការប្តឹង​ពី​សំណាក់​អតីត​គូ​ដណ្ដឹង រហូតមកដល់​ពេលនេះ តុលាការ​ធ្វើការ​កោះហៅ​នោះ តួឯក​ស្រី​ក្នុង​រឿង «​ឃុន​ឆាង​ឃុន​ផែន​» នី មុន្នីនាថ ហាក់​មិន​ខ្លាចញញើត និង​ខ្វាយខ្វល់​ពី​រឿងរ៉ាវ​នេះ​ច្រើន​ទេ ព្រោះ​នាង​ក៏មាន​ហេតុផល​ច្រើន​ត្រូវ​បកស្រាយ​ដែរ និង​ភស្តុតាង​តាមច្បាប់​ដែរ​។ យ៉ាងណាមិញ តាមរយៈ​បណ្ដាញ​សង្គម គេ​ឃើញថា យូរៗ​ម្ដង នាង​បាន​បង្ហោះ​សារ​ឌឺដង​មួយចំនួន ដោយ​មិន​បញ្ជាក់ថា​សំដៅលើ​នរណាម្នាក់​នោះទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ យើ​មិនទាន់​ដឹង​ទេ​ថា តើ​ថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ​២០១៧ នី មុន្នីនាថ នឹង​ចូលខ្លួន​មក​បំភ្លឺ​ក្នុង​តុលា​រការ​ដែរ​ឬ​អត់ ឬ​រឿងរ៉ាវ​នេះ នឹង​ទៅជា​យ៉ាងណា​នោះ​!

​សូមបញ្ជាក់ថា លោក អ៊ឹង សូ​ឡាង អតីត​គូ​ដណ្ដឹង នី មុន្នីនាថ បាន​ប្តឹង​ទាមទារ​ឲ្យ​សង​ប្រាក់​ចំនួន ៧០០០០​ដុល្លារ (​ប្រាំ​ពីរម៉ឺន​ដុល្លារ​អាមេរិក​) និង​បង់​ជំងឺ​ចិត្ត ចំនួន ៥០០០០​ដុល្លារ (​ប្រាំ​ម៉ឺន​ដុល្លារ​អាមេរិក​) ពី​តារា​សម្ដែង នី មុនីនាថ ដោយ​ចោទថា នាង​បាន​បោកប្រាស​រូបលោក អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​៕

សុខភាព/បុរស/ស្ត្រី