• Flexa

តាមពិត​តារា​សម្តែង​ហ្វីលីពីន នាង ម៉ា​រី​ម៉ា ដែល​ទើបនឹង​បាន​ជួប​ជាមួយ​សម្ត​ច ហ៊ុន សែន មាន​ប្រវត្តិ​ចឹ​ង​សោះ !

1 សប្ដាហ៍ កន្លងទៅ វុត្ថា

​តារា​សម្ដែង​ដ៏​ល្បី​ប្រចាំ​ប្រទេស​ហ្វីលីពីន Marian Rivera ដែល​ប្រជាជន​ខ្មែរ​ស្គាល់​ថា​ជា ម៉ា​រី​ម៉ា នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៣១ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នា​ថ្ងៃទី​១១ ខែវិច្ឆិកា​កន្លងទៅ ជាមួយ​ស្វាមី ដើម្បី​ជួប​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ការចូលរួម​របស់​នា​ង គឺ​តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច ហ៊ុន សែន​។​កាលពី​ថ្ងៃទី​៩​វិច្ឆិកា កន្លងទៅ តារា​ស្រី​រូបនេះ បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន ក្នុង​ពិធី​បើកហាង​ផលិតផល​សិប្បកម្ម​មួយ​ឈ្មោះថា "Kultura” ថា​៖ "​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ណាស់ ពេល​បានទទួល​លិខិតអញ្ជើញ​នោះ ព្រោះ​ខ្ញុំ​ពិតជា​មិន​ធ្លាប់​ចូលរួម​ក្នុង​កម្មវិធី​បែបនេះ​ពីមុន​ឡើយ​។ ខ្ញុំ​មាន​អារម្មណ៍​អៀនៗ​បន្តិច​ដែរ ពេលដែល​ត្រូវ​ចូលរួម​ពិធី​ធំ​បែបនេះ​”​។​

​ម៉ា​រី​ម៉ា​ដែល​ប្រិយមិត្ត​បាន​ស្គាល់​តាមរយៈ​រឿង "​ជីវិត​នាង​ម៉ា​រី​ម៉ា​” មានឈ្មោះ​ពិតប្រាកដ​ថា Marian Gracia Rivera( Marian Rivera ) និង កើត​នៅ​ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ១៩៨៤​។ នាង​កើត​នៅ​ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ និង មាន​អាជីព​ជាតា​រា​ម៉ូ​ដែល តារា​សម្ដែង អ្នករាំ និង តារាចម្រៀង​។ Rivera គឺជា Primetime Queen របស់​ប៉ុស្តិ៍​ទូរទស្សន៍ GMA Network ហើយ​នាង​បានបង្ហាញ​វត្តមាន​នៅលើ​កញ្ចក់​ទូរទស្សន៍​ល្បីល្បាញ​របស់​ហ្វីលីពីន​មួយចំនួន​ដូចជា Marimar, Dyesebel, Darna និង Amaya​។​

​ក្នុង​អាជីព​ជា​តារាចម្រៀង Rivera បានចេញ​អាល់​ប៊ុ​ម​ស្ទូ​ឌី​យោ​ចំនួន ២ ក្នុងនោះ​រួមមាន​អាល់​ប៊ុ​ម​ពេញនិយម Marian Rivera Dance និង Retro Crazy​។ ក្រោយមក​នាង​បាន​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ដែល​រកចំណូលបាន​ខ្ពស់​នៅក្នុង Box Office នៃ​ប្រទេស ហ្វីលីពីន ដូចជា My Bestfriend’s Girlfriend, You To Me Are Everything និង Panday2​។ ក្រៅពី​ច្រៀង និង សម្ដែង Rivera ក៏​ជា​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ផលិតផល​ធំៗ​នៅក្នុង​ប្រទេស​ហ្វីលីពីន​ផងដែរ​។​

​ប្រវត្តិរូប​សង្ខេប​

Marian Rivera កើត​នៅ​ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ​ដោយមាន​ឪពុក​ឈ្មោះ Francisco Javier Gracia Alonso ជា​ជនជាតិ​អេ​ស្ប៉ា​ញ និង ម្ដាយ Amalia Rivera ជា​ជនជាតិ​ហ្វីលីពីន​។ បន្ទាប់ពី​ឪពុកម្ដាយ​របស់​នាង​ចែកផ្លូវ​គ្នា ម្ដាយ​របស់​នាង​ក៏​យក​នាង​មក​រស់នៅ​ក្នុងប្រទេស​ហ្វីលីពីន​ដែលជា​កន្លែង​ដែល​នាង​ធំធាត់​ឡើង​ក្នុង​ជីវិត​របស់​នាង​។​

​អាជីព​

​វត្តមាន​លើ​កញ្ចក់​ទូរទស្សន៍​

Rivera ដំបូង​ឡើយ​សម្តែង​អូ​ប៉េ​រា​សម្រាប់​ទូរទស្សន៍ TAPE Inc. និង GMA Network ដោយ​ក្នុងនោះ​រួមមាន​អូ​ប៉េ​រា Kung Mamahalin Mo Lang Ako, Agawin Mo Man Ang Lahat និង Pinakammahal​។ បន្ទាប់មក​នាង​ក៏មាន​វត្តមាន​ជា​តួ​នៅក្នុង​អូ​ប៉េ​រា Enteng Kabisoe 2: Okay Ka Fairy Ko: The Legend Continues​។ ក្រោយមកទៀត ប៉ុស្តិ៍​ទូរទស្សន៍ GMA Network ក៏​ឲ្យ​នាង​សម្ដែង​ជា​តួ​ម្ដាយ​នៅក្នុង​ខ្សែភាពយន្ត​បែប ហ្វីលីពីន និង ម៉ាឡេស៊ី​មាន​ចំណងជើង​ថា Muli​។​

​បន្ទាប់ពី​នោះមក Rivera ក៏បាន​ចុះ​កុងត្រា​ជា​ផ្លូវការ​ជាមួយ GMA Network និង បាន​សម្ដែង​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត "​ជីវិត​នាង​ម៉ា​រី​ម៉ា​(Marimar)” ដែល​បាន​ចាក់​បញ្ចាំង​លើកដំបូង​កាលពី​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០០៧​។ ខ្សែភាពយន្ត​នេះ​ក៏បាន​ទទួល​អត្រា​នៃ​ការ​ទស្សនា​ខ្ពស់​ជាងគេ​នៅក្នុង​ប្រទេស​ហ្វីលីពីន​ផងដែរ​នាពេលនោះ​។​

​នៅ​ឆ្នាំ ២០០៨ Rivera បាន​សម្ដែង​ជា​តួអង្គ​ក្នុង​រឿង Dysebel ដែល​បាន​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី ២៨ ខែមេសា​ឆ្នាំ ២០០៨​។ ដោយសារ​ការបង្ហាញ​វត្តមាន​សម្ដែង​នៅក្នុង​ខ្សែភាពយន្ត Marimar និង Dyesebel Rivera បានទទួល​ពានរង្វាន់ Phenomenal TV Star ពី Guillermo Mendoza Memorial Scholarship Foundation (GMMSF) នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ Box Office Entertainment Awards លើក​ទី ៣៨​។​

​នៅ​ដើមឆ្នាំ ២០០៩ នាង​បានបង្ហាញ​វត្តមាន​នៅក្នុង​ភាពយន្ត​ភាគ Ang Babaeng Hinugot Sa Aking Tadyang​។ ក្រោយមកទៀត Rivera ក៏បាន​សម្ដែង​ជា​តួ Darna ក្នុង​ភាពយន្ត​ផលិត​ឡើងវិញ Superhero របស់​ប៉ុស្តិ៍​ទូរទស្សន៍​នៅក្នុង​ប្រទេស​ហ្វីលីពីន​។​

​នៅ​ឆ្នាំ ២០១០ Rivera បាន​សម្ដែង​ក្នុង​វណ្ណ​កម្ម​ភាពយន្ត​ថ្មី​ផលិតឡើង​វិញ​យក​លំនាំ​តាម​ខ្សែភាពយន្ត​កូរ៉េ Endless Love​។ ក្នុង​ឆ្នាំ ២០១១ Rivera ក៏បាន​សម្ដែង​ក្នុង​ឈុត Amaya ឲ្យ​ប៉ុស្តិ៍​ទូរទស្សន៍ GMA Network ផងដែរ​។​

​នៅ​ចុងឆ្នាំ ២០១១ Rivera សហការ​សម្ដែង​ជា​ដៃគូ​ម្ដងទៀត​ជាមួយ​មិត្ត​ប្រុស​ពិតប្រាកដ​របស់​នាង Dingdong Dantes នៅក្នុង​ភាពយន្ត​ភាគ​ដែល​ទស្សនិកជន​កំពុង​ទន្ទឹងរង់ចាំ​បំផុត​មាន​ចំណងជើង​ថា My Beloved របស់​ប៉ុស្តិ៍​ទូរទស្សន៍ GMA-7 ដែល​បច្ចុប្បន្នកំពុង​ផលិត​សម្រាប់​ឆ្នាំ ២០១២​នេះ​។​

​វត្តមាន​មាន​ក្នុង​ខ្សែភាពយន្ត​

​នៅ​ឆ្នាំ ២០០៦ Rivera បាន​ចុះ​កុងត្រា​ជាមួយ Regal Films និង សម្ដែង​ក្នុង​ខ្សែភាពយន្ត​ភ័​រន្ធត់​ព្រឺព្រួច Pamahiin​។ មួយឆ្នាំ​ក្រោយមក Rivera បាន​សហ​ការថត​នៅក្នុង​ពិធី Metro Manila Film Festival (MMFF)​ចំនួន ២ មាន​ចំណងជើង​ថា Bahay Kubo និង Desperadas​។ នៅ​ឆ្នាំ ២០០៨ Rivera បាន​សម្ដែង​ជាមួយ Richard Gutierrez នៅក្នុង​ខ្សែភាពយន្ត​មនោសញ្ចេតនា​បែប​កំប្លែង​នៅក្នុង​រឿង​ពេញនិយម My Best Friend’s Girlfriend​។​

​នៅ​ឆ្នាំ ២០១០ Rivera បានបង្ហាញ​វត្តមាន​ជាមួយ​មិត្ត​ប្រុស Dingdong Dantes នៅក្នុង​រឿង​មនោសញ្ចេតនា​បែប​កំប្លែង​ដែល​ធ្វើ​ឲ្យ​កក្រើក Box Office មាន​ចំណងជើង​ថា You to Me Are Everything ។ ហើយ​នៅ​ខែធ្នូ​ឆ្នាំ ២០១១ Rivera បាន​សម្ដែង​ជា​តួឯក​ជា Ramon Bong Revilla Jr. ក្នុង​រឿង Panday 2៕

សុខភាព/បុរស/ស្ត្រី