• Flexa

អ្នកនាង ប៉េងប៉ោង ទោះជា​ត្រូវអស់​ឡាន និង​បញ្ចាំ​ផ្ទះ ក៏​ខ្ញុំ​អត់​អាច​ទុកអោយ​ប៉ា​ខ្ញុំ​ស្ថិត​ក្នុងការ​ប្រឈម​ដែរ ពេលនេះ​ត្រូវ​ដឹក​គាត់​ទៅកាន់​ទីក្រុង​បាងកក​នៅក្នុង​ប្រទេស​ថៃ

1 សប្ដាហ៍ កន្លងទៅ នីតា

​ស្ថានភាព​ជំងឺ​របស់​តារា​កំប្លែង​ជើងចាស់ លោកតា វីតាមីន​សេ កំពុង​ធ្វើទុក្ខ​ខ្លាំង គិត​ត្រឹម​ថ្ងៃទី​១៤ ខែវិច្ឆិកា​នេះ​។ យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក "​សិល្បករ​កម្ពុជា​" អ្នកនាង​ប៉េងប៉ោង ដែលជា​កូនស្រី​របស់​លោកតា​វីតាមីន​សេ បាន​រៀបរាប់ថា ពេលនេះ​អ្នកនាង​បាន​យក​ឡាន និង​ផ្ទះ ទៅ​បញ្ចាំ​ដើម្បី​យកលុយ​ព្យាយាម​ជំងឺ​ឪពុក បើទោះបីជា​មា​នស​ង្ឃឹ​មតិ​ច​តួច​ក៏ដោយ​។​

​យោងតាម​ការបញ្ជាក់រ​បស់ អ្នកនាង ប៉េងប៉ោង គឺ​អ្នកនាង​នឹង​ដឹក​លោក វី​តា​មី​សេ ជា​ឪពុក​តាម​ជើងយន្តហោះ​ទៅកាន់​ទីក្រុង​បាងកក​នៅក្នុង​ប្រទេស​ថៃ នា​ល្ងាច​ថ្ងៃទី​១៥ វិច្ឆិកា​នេះ ហើយដោយ​អ្នកនាង​បញ្ជាក់ថា មិនអាច​បន្ត​ទុក​លោក​ត្រាំត្រែង​ស្រុក​ខ្មែរ​ទៀត​ទេ បន្ទាប់ពី​លោក​កាន់តែ​ធ្វើទុក្ខ​ធ្ងន់ ហើយ​ភាគី​ខាង​ពេទ្យ​ជំនាញ​នៅ​កម្ពុជា បែរជា​ស្នើអោយ​លោក​នៅ​សម្រាក​ព្យាបាល​ជំងឺ​ដំបៅ​ក្រពះ​សិន ទើប​ធ្វើការ​ពិនិត្យ​រឿង​ដុំ​សាច់​ក្នុង​ថ្លើម​ជា​ក្រោយ​។ អ្នកនាង​ថា​ទាំង​ជើងហោះហើរ និង​ការត្រៀម​ទទួល​លោក វីតាមីន​សេ នៅក្នុង​ប្រទេស​ថៃ ត្រូវបាន​រៀបចំ​រួចហើយ ដោយ​កុំ​តែ​អ្នកនាង​ចរាចរណ៍​រកលុយ​មិនទាន់ កុំអោយ​នឹង​ដឹក​លោក​ចេញទៅ​ប្រទេស​ថៃ អោយបាន​មុននេះ​ផង​។​

​អ្នកនាង ប៉េងប៉ោង និយាយថា លោក​វី​តា​មី​សេ ធ្វើទុក្ខ​ក្នុង​ខ្លួន​រាល់ថ្ងៃ ដោយ​លោក​ក្រៅពី​មិនអាច​សម្រាក​បាន​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ ក៏មាន​សភាព​ក្អក ចុក​ណែន​ក្នុង​ខ្លួន និង​ចេញ​ចំហាយ​ក្ដៅ​ដែល​បណ្ដាលអោយ​លោក​ពិបាក​ក្នុង​ខ្លួន​គួរអោយ​សង្វេគ​ផងដែរ​។ អ្នកនាង​ថា​ឪពុក​ជាម​នុស្ស​អត់​ទម្រន់​ទេ អ៊ីចឹង​ហើយ​ទើប​អ្នក​ទប់ទឹក​ភ្នែក​មិន​ជាប់​នៅពេលដែល​ឃើញ​លោក​ស្រែកថ្ងូរ ហើយ​មិនអាច​សម្រាក​បាន ដែល​អ្នកនាង​ដឹងថា​គឺ​បណ្ដាលមកពី​លោក​ស្ថិត​ក្នុងការ​ទុក្ខ​ក្នុង​ខ្លួន​ខ្លាំង​។​

​អ្វីដែល​អ្នកនាង​ទ្រាំ​មិនបាន​នោះ​ទៅទៀត គឺ​នៅពេល​លោក​បាន​ប្រាប់​មិនអោយ​អ្នកនាង​ភ័យ​បារម្ភ ក្នុងពេលដែល​លោកអ្នក​នាង​បានទទួល​ដំណឹង​ថាស​ភាព​ជំងឺ​របស់លោក​គឺ​នឹងមាន​សភាព​ធ្ងន់ បើ​មិន​ស្វែងរក​ដំណោះស្រាយ​ជាមួយ​គ្រូពេទ្យ​ជំនាញ​អោយបាន​ឆាប់​។​

​អ្នកនាង​ថា​គ្រូពេទ្យ​នៅ​កម្ពុជា​មិនមែន​អ្នកនាង​មិនមាន​ទំនុកចិត្ត​នោះទេ ប៉ុន្តែ​បណ្ដាលមកពី​ជំងឺ​ដុំ​សាច់​ក្នុង​ថ្លើម​របស់​ឪពុក ត្រូវបាន​គ្រូពេទ្យ​នៅក្នុង​ស្រុក​មិន​ហ៊ាន​ធ្វើការ​វះកាត់​ព្រោះតែ​លោក​មាន​ជំ​ងឹ​ទឹកនោមផ្អែម​ផង និង​មាន​ជំងឺ​ដំបៅ​ក្រពះ​ធ្ងន់ធ្ងរ​ផង ទើប​អ្នកនាង​ត្រូវតែ​ជម្រើស​យក​លោក​ចាកចេញ​ទៅកាន់​ប្រទេស​ថៃ បន្ទាប់ពី​បាន​ទាក់ទង​ទៅកាន់​ប្រទេស​ថៃ ហើយ​ត្រូវបាន​ភាគី​ខាង​ពេទ្យ​ថៃ​អះអាងថា​អាច​វះកាត់​យក​ដុំ​សាច់​នោះបាន ដើម្បី​បញ្ចៀស​ការរីក​រាលដាល​ដល់​សរីរាង្គ​ផ្សេងៗ​។​

​អ្នកនាង​និយាយថា​មុន​សម្រេចចិត្ត​បញ្ជូន​លោក​វីតាមីន​សេ​ទៅកាន់​ប្រទេស​ថៃ​នៅ​ល្ងាច​ថ្ងៃទី​១៥ វិច្ឆិកា​នេះ គឺ​ដោយសារតែ​អ្នកនាង និង​ក្រម​គ្រួ​សារបាន​ទាក់ទង​ទៅកាន់​ពេទ្យ​ថៃ​រួចហើយ ដោយ​ការបញ្ជូន​លោក​ទៅកាន់​ពេទ្យ​ជំនាញ​លើក​នេះ គឺ​អ្នកនាង​សម្រេចចិត្ត​ចេញ​បញ្ជូនទៅអោយ​ដល់​ពេទ្យ​ជំនាញ​មុន ទើប​ដំណើរ​ការដាក់​បញ្ចាំង​ផ្ទះ ឬ​លក់​ឡាន​ផ្ដាច់​តែម្ដង ប្រសិនបើ​ការព្យាបាល​តម្រូវអោយ​អ្នកនាង​ដោះស្រាយ​អត់​បាន​។​

​អ្នកនាង​និយាយថា «​ជំងឺ​ប៉ា​ធ្ងន់ធ្ងរ​បំផុត​គឺ​ដុះ​ដុំ​សាច់​ក្នុង​ថ្លើម​ហ្នឹង ហើយ​បើ​បន្ត​ទុក​គឺ​មេរោគ​ដុំ​សាច់​នឹង​រីក​រាលដាល អញ្ចឹង​ទោះជា​ត្រូវអស់​ឡាន និង​បញ្ចាំ​ផ្ទះ ក៏​ខ្ញុំ​អត់​អាច​ទុកអោយ​ប៉ា​ខ្ញុំ​ស្ថិត​ក្នុងការ​ប្រឈម​ដែរ​!»៕

សុខភាព/បុរស/ស្ត្រី