• Flexa

ហេតុអ្វី បានជា អតីត​គូស្នេហ៍​ទាំងពីរ សុខ ជំនោរ និង សុគន្ធ និសា ជ្រើស​រើសយក​ថ្ងៃ​មង្គល​ប្រកៀក​ប្រកិត​គ្នា​ម្ល៉េះ ? ហេតុអ្វី​បានជា សុខ ជំនោរ ចង់​បានកូន​ភ្លាមៗ តើ​មានរឿង​អ្វី ?

2 សប្ដាហ៍ កន្លងទៅ ដានីន

​បន្ទាប់ពី​ពិធីមង្គលការ​របស់​ក​វី​និពន្ធ​ល្បីឈ្មោះ លោក សុខ ជំនោរ ត្រូវ​បានបញ្ចប់​សព្វគ្រប់ ដោយមាន​ភ្ញៀ​ង​កិត្តិយស​ជាច្រើន​ចូលរួម​យ៉ាង​អ​ធឹ​ក​អធម​រួចមក គេ​សង្កេតឃើញថា គូ​សាមី​ភរិយា​ថ្មីថ្មោង​របស់លោក សុខ ជំនោរ មួយគូ​នេះ ពិតជា​សប្បាយ​ខ្លាំងណាស់ ដោយ​អ្នក​ទាំងពីរ​ញញឹម​បិទមាត់​មិន​ជិត​តែម្ដង​។ ជាមួយគ្នានេះ​ផងដែរ ពិធីមង្គលការ​របស់​លោក សុខ ជំនោរ​ដែល​គេ​ដឹងថា គឺជា​អតីត​គូស្នេហ៍​របស់ តារាចម្រៀង សុគន្ធ និសា គឺ​បាន​ប្រារព្ធ​ឡើង​នៅ​កោះ​ពេជ្រ ស្ថិតក្នុង​អគារ F ខណៈ​សុគន្ធ និសា ក៏​ជិត​ចូល​រោងការ​ផងដែរ​នោះ​។ យ៉ាងណាមិញ ស្រាប់​តែមាន​មហាជន​ជាច្រើន​នាំគ្នា​ខ្សឹបខ្សៀវ​គ្នា​ថា ហេតុអ្វី បានជា អតីត​គូស្នេហ៍​ទាំងពីរ សុខ ជំនោរ និង សុគន្ធ និសា ជ្រើស​រើសយក​ថ្ងៃ​មង្គល​ប្រកៀក​ប្រកិត​គ្នា​ម្លះ ឬមួយ​ក៏​សុគន្ធ និសា មានបំណង​ឌឺដង​លោក សុខ ជំនោរ​? ព្រោះ​ពិធីមង្គលការ និសា ធ្វើឡើង​សុទ្ធតែ​សណ្ឋាគារ​លំបាក់​ផ្កាយ​៥​។​

​ទស្សនិកជន​បាន​ជ្រាប​ហើយ​ថា ភរិយា​របស់លោក សុខ ជំនោ ដែល​ទើបនឹង​រៀក​ការ​ពេញ​ច្បាប់​កាលពី​ម្សិលមិញ​នោះ គឺ មាន​ឈ្មោះថា ស្រី សូរ​ង្សី ដែល​គេ​ដឹងថា​គឺជា​បុ​គ្គិល​ធនាគារ ខណៈ​អនាគត​ស្វាមី​របស់​សុគន្ធ និសា ក៏ត្រូវ​បាន​គេ​ស្គាល់​ផងដែរ​ថា គឺមាន​ឈ្មោះថា សាំ​បា ដែលជា​អនិកជន​ខ្មែរ អាមេរិក ព្រមទាំង​មាន​តួនាទី​ជា ម្ចាស់​ភាគហ៊ុន​ធំ​នៅ​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត​។ យ៉ាងណាមិញ​ទោះបីជា​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ក្ដី ប៉ុន្ដែ​សុគន្ធ និសា នៅតែ​បិទបាំង មុខ​អនាគត​ស្វាមី​មិន​ឲ្យ​មហាជន​ស្គាល់ ខណៈ នៅ​ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៧ នេះ មាន​រយៈពេល​ខុសគ្នា​មិន​ដល់​មួយអាទិត្យ​ផង​នោះ បន្ទាប់ពី​មង្គលការ​សុខ ជំនោរ គឺ​ដល់​វេន នីសា ចូល​រោងការ​វិញ​ម្ដង​ហើយ​។ ប៉ុន្ដែ​អ្វីដែល​ចំឡែក នឹង​មហាជន​ចាប់អារម្មណ៍ គឺ​ពួកគេ​នាំគ្នា​ថា​ដំណើរការ​ពិធីមង្គលការ សុគន្ធ និសា ធ្វើឡើង​នៅក្នុង​ស​ណ្ឋា​រ​គារ​លំដាប់​ផ្កាយ សូ​ហ្វី​តែ​ល​ភូ​គី​ត្រា គឺ និសា មានបំណង​ឌឺដង​អតីត​គូស្នេហ៍​…​។​

​យ៉ាងណាមិញ ចំពោះ​ការសង្ស័យ​របស់​ទ​ស្សិ​ក​ជន ដែលថា សុគន្ធ និសា មានបំណង​ឌឺដង​លោក សុខ ជំនោរ អតីត​គូស្នេហ៍​នោះ​គឺ​មិន​ពិត​ទេ​…​។ ផ្ទុយទៅវិញ មាន​ទស្សនិកជន​មួយចំនួន​និយាយថា សុគន្ធ និសា និង​អនាគត​ស្វាមី​ពិតជា​សម​គ្នា​ណាស់ ទោះបីជា​មិនទាន់​បានឃើញ​មុខ អនាគត​ស្វាមី និសា ច្បាស់​ក៏ដោយ​។​

​អ្វីដែល​គួរ​ឲ្យ​កត់សំគាល់​នោះ​ថា ពិធី​អាពាហ៍ពិពាហ៍​ដ៏​ឧឡា​រិ​ក​នៃ​ដំណើរ​ភ្ញៀវ​ចូលរួម​ជាង​កន្លះ​ពាន​នាក់ អមដោយ​ចំណារ​មាត់​ញាតិ​ថា ស្រូត​ក្រាប​ផ្ទឹម​ឲ្យ​បាន​មុខ សុគន្ធ នីសា អតីត​គូស្នេហ៍​នោះ រំពេច​នោះដែរ​កវី សុខ ជំនោរ ក៏បាន​បង្ហាញ​ភាព​អន្ទះសារ​ចង់បាន​កូន​ពរ​ឲ្យ​កាន់តែ​ឆាប់​ក៏​កាន់តែ​ល្អ​។​

​ខណៈ​កូនកំលោះ ក៏បាន​ថ្លែង​ឲ្យ​ដឹងថា ក្នុង​កម្មវិធី​ដ៏​ពិសេស​បំផុត​របស់លោក​នេះ​លោក​បាន​អញ្ជើញ​ភ្ញៀវកិត្តិយស​ចូលរួម​ចំនួន ៦០០ នាក់ (៦០ តុ​) ក្នុងនោះ​លោក​បាន​អញ្ជើញ​ភ្ញៀវ​ជា​អ្នកសិល្បៈ​ខ្ទង់ ៦០ នាក់​ផងដែរ តែ​តារាៗ​បានមក​ចូលរួម​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។

​ស្ថិតក្នុង​វិនាទី​នោះដែរ កវី ដែល​ទើប​បញ្ចប់​ងារ​អភ័ព្វ​ស្នេហ៍ លោក សុខ ជំនោរ ក៏បាន​បង្ហាញ​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ចង់​បញ្ជាក់ថា គិត​រហូត​មកទល់ពេលនេះ ខ្ញុំ​បាន​និពន្ធ​បទ​ចម្រៀង​មិនតិចជាង ១ ០០០ បទ​ទេ តែ​សម្រាប់​ថ្ងៃ​ដ៏​ពិសេស​នេះ ខ្ញុំ​បាន​សម្រិតសម្រាំង​បទ​ចម្រៀង​យ៉ាង​ពិសេស​សម្រាប់​ជូន​ដល់​ភរិយា​របស់ខ្ញុំ​ដែលមាន​ចំណងជើង​ថា «៣ ម៉ឺន​ថ្ងៃ​» ដែល​ចាត់ទុកថា ជា​បទ​ដែល​ខ្ញុំ​យកចិត្តទុកដាក់​បំផុត​»​។​

​ភ្ញៀវកិត្តិយស ជាច្រើន​បាន​សម្ដែង​ការអបអរសាទរ ខណៈ ដែល​បទ​ចម្រៀង​ដែល​បន្លឺឡើង​ក៏មាន​អត្ថន័យ​ជ្រាលជ្រៅ និង​ពីរោះ​រណ្ដំ​ចិត្ត ខណៈ​សម្ដី​កូនក្រមុំ​ក៏​បន្លឺ​ដែរ​ថា​៖ «​ខ្ញុំ​ក៏​ស្រលាញ់​កវី សុខ ជំនោរ ណាស់ដែរ ដែល​ផ្ដល់​ក្ដី​ស្រលាញ់​ឲ្យ​ខ្ញុំ​ពិតប្រាកដ ស្មោះត្រង់ និង​មិន​ធ្លាប់​កុហក​ខ្ញុំ ហើយ​ពួកយើង​បាន​រៀប​គម្រោង​ទៅ​ក្រេប​ទឹកឃ្មុំ​សម្រាក​លំហែកាយ​មួយរយៈ​ផងដែរ តែ​មិនទាន់​ច្បាស់​ថា ទៅ​ប្រទេស​ណា​នៅឡើយ​ទេ​»​។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​លោក ជំនោរ អះអាងថា លោក និង​ភរិយា ក្រោយ​រៀបការ​រួច គឺ​ចង់​បានកូន​ភ្លាម​តែម្ដង​។ ខណៈដែល​មុន​នោះ តារាចម្រៀង សុគន្ធ នីសា ដែលជា​អតីត​គូស្នេហ៍​កវី សុខ ជំនោរ ទាំង​មិនទាន់​ថ្ងៃ​ក្រាប​ផ្ទឹម​មិនទាន់​លេច​រូបរាង​នោះ ក៏​បង្ហើប​ផងដែរ​ថា​៖ «​ក៏​ចង់​បានកូន​ឆាប់​ដែរ ដែលថា​រៀបការ​រួច ក៏​ត្រៀម​យក​កូន​ឆាប់​ដែរ ព្រោះ​ឆ្នាំនេះ​មាន​វ័យ ៣៤ ឆ្នាំ​ហើយ​ដែរ​»​។​តែ​យ៉ាងណា មិន​ចោល​ជំហរ កវី សុខ ជំនោរ ថា រៀបការ​ក៏​មិនបាន​ប្រជែង សុគន្ធ នីសា ហើយ​តារាចម្រៀង​ស្រី​អតីត​ម្ចាស់​ស្នេហ៍​នេះ ក៏​មិនបាន​ប្រជែង​គ្នា​នឹង​លោក​ដែរ​៕

សុខភាព/បុរស/ស្ត្រី