• Flexa

នៅ​ទីបំផុត អ្នកនាង សុគន្ធ និសា និង​បុរស​អាណិកជន​ទ្រព្យ​ស្ដុក​ម្ចាស់​ភាគហ៊ុន​ធំ​មួយ​ក្នុង​ក្រុមហ៊ុន​ធានារ៉ាប់រង Manulife បាន​ដឹក​ដៃ​គ្នា​ចូល​រោង​ជ័យ ដែល​គម្រោង​ធ្វើឡើង​រហូតដល់​រង្វង់​ជាង​១០​ម៉ឺន​ដុល្លារ​ឯណោះ​

2 សប្ដាហ៍ កន្លងទៅ ដានីន

​ពិធីហែជំនូន មង្គលការ​តារាចម្រៀង​ស្រី សុគន្ធ និសា និង​លោក ចៅ សម្បត្តិ បានចាប់ផ្ដើម​ហើយ​ព្រឹក​មិញ​នេះ នៅ​គេហដ្ឋាន​ខាង​ស្រី​ស្ថិតក្នុង​បុរី​ពិភពថ្មី ឫស្សីកែវ ដោយមាន​ការចូលរួម​ពី​សំណាក់​ញាតិមិត្ត តារាចម្រៀង​ប្រុស​ស្រី​ល្បីៗ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​មាន ឆន សុវណ្ណ​រាជ ណុប បា​យ៉ា​រិ​ទ្ធ ឈិ​ត សុវណ្ណ​បញ្ញា Step រ៉េត ស៊ូ​ហ្សា​ណា លី ម៉ា​រី​ណា ព្រមទាំង​តារា​សម្ដែង​ស្រី​ប្រុស​មួយចំនួនទៀត​។​

​មានការ​អបអរ​យ៉ាង​ខ្លាំង បន្ទាប់ពី​មាន​ដំណឹង​ជុំវិញ​មង្គលការ​របស់​តារាចម្រៀង​ហង្ស​មាស​ល្បីល្បាញ អ្នកនាង សុគន្ធ និសា និង​បុរស​អាណិកជន​ទ្រព្យ​ស្ដុក​ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ភាគហ៊ុន​ធំ​មួយ​ក្នុង​ក្រុមហ៊ុន​ធានារ៉ាប់រង Manulife ដែលជា​ក្រុមហ៊ុន​ធំ​មួយ​នៅ​កម្ពុជា​។​​នេះ​ជា​មង្គលការ​ផ្លូវការ​បញ្ចប់​ភាព​នៅ​លីវ​របស់​អ្នកនាង​ដែល​បាន​ត្រាំត្រែង​អស់​ច្រើន​ឆ្នាំ បន្ទាប់ពី​មាន​ដំណឹង​ច្រើន​មកហើយ​ថា​នាង​គឺជា​អតីត​គូស្នេហ៍​ក្រោម​ដំបូល​តែមួយ​របស់​អ្នកនិពន្ធ​លោក សុខ ជំនោរ ដែល​អ្នកខ្លះ​ថា​អ្នក​ទាំង​ពីរបាន​រៀបការ​នៅ​ខេត្តក្រចេះ​ជា​ប្ដី​ប្រពន្ធ​ស្របច្បាប់ តាំងពី សុគន្ធ និសា មិនទាន់​ល្បី តែ​ភាគី​ម្ខាងៗ​មិន​សុខ​ទម្លាយ​អោយដឹង​នោះ​។​

​មង្គលការ​របស់ សុគន្ធ និសា ត្រូវគេ​ឃើញ​ធ្វើឡើង​យ៉ាង​អ​ធឹ​ក​អធម ដោយ​ត្រូវបាន​ប្រកាសថា​គម្រោង​ធ្វើឡើង​រហូតដល់​រង្វង់​១០​ម៉ឺន​ដុល្លារ​ឯណោះ ដោយសារតែ​កូនកំលោះ​ក៏​ជា​អ្នកមាន​ទ្រព្យ​ស្ដុក ដែលមាន​ភ្ញៀវ​សុទ្ធសឹងតែ​អ្នកជំនួញ​ល្បីឈ្មោះ ហើយ​មង្គលការ​នោះ​ទៀតសោត​ក៏បាន​ចំណាយ​ការរៀបចំ​នៅក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ គឺ​សូ​ហ្វី​តែ​ល​ភ្នំពេញ ដែលមាន​តម្លៃ​ខ្ពស់​។​

​សុគន្ធ និសា បាន​អះអាងថា​កញ្ញា​គម្រោង​រៀបការ​ត្រឹមតែ​រង្វង់​៥០​តុ​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេល​អញ្ជើញ​ភ្ញៀវ​ជាក់ស្ដែង​ក៏បាន​ឡើងដល់​៧០​តុ ដោយ​ក្នុង​ពិធី​នោះ​អ្នកនាង​បញ្ជាក់ថា​គឺ​ចំណាយ​អស់​ច្រើន ប៉ុន្តែ​អ្នកនាង​ថា​មិនដឹងថា​ចំណាយ​អស់​ប៉ុន្មាន​អោយ​ពិតប្រាកដ​នោះទេ​។ យ៉ាងណាមិញ អ្នកនាង​បានប្រកាស​ប្រាប់ដ​ដែលថា ពិធី​ទាំងមូល​មិនបាន​អញ្ជើញ​តារា​សិល្បៈ​កុះករ​ភាគច្រើន​នោះទេ ដោយ​អ្នកនាង​បាន​អញ្ជើញ​តែ​តារា​សិល្បៈ​និង​ផលិតករ​ដែល​អ្នកនាង​មាន​ទំនាក់ទំនង​មួយ​ក្ដាប់​នៅក្នុង​ពិភព​សិល្បៈ​ប៉ុណ្ណោះ ដើម្បី​កុំអោយ​មានការ​រំខាន​។​

​មិន​ខុសពី​អ្វីដែល​អ្នកនាង​បាន​អះអាងថា គេ​ឃើញ​មង្គលការ​របស់ សុគន្ធ និសា ដែលមាន​ឈ្មោះ​ដើម​ថា ប៉ុន សុគន្ធា និង​អ្នកជំនួញ​លោក ចៅ សម្បត្តិ ត្រូវបាន​ធ្វើឡើង​ក្នុង​រូបភាព​មិន​អ​ធឹ​ក​អធម​មិនធម្មតា ដោយ​សូម្បីតែ​ក្នុង​ពិធីសូត្រមន្ត​កាលពី​ល្ងាច​ថ្ងៃទី​៣០ វិច្ឆិកា ក៏មាន​វត្តមាន​សុទ្ធតែ​អ្នកមុខអ្នកការ​និង​តារា​ដែលមាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ចូលរួម​អបអរ​។​

​អ្នកនាង និង​ស្វាមី បានប្រកាស​ធ្វើ​ពិធី​ទទួលភ្ញៀវ​ចំនួន​ប្រមាណ​ជា​៧០០​នាក់​នៅ​ល្ងាច​ថ្ងៃទី​១ ធ្នូ ក្នុង​ឆ្នាំ​២០១៧​នេះ ដោយ​សូម្បី​ក្រុមហ៊ុន​ផ្នែក​ដេ​គ័​រ សម្អាងការ និង​ក្រុម​ពិធីការ​សម្រាប់​ចាត់ចែង​ទទួលភ្ញៀវ​ក៏​លំដាប់​នោះដែរ​។ យ៉ាងណាមិញ ពិធី​របស់​នាង​ត្រូវបាន​អះអាងថា​នឹងមាន​ការ​ម៉ត់ចត់​សម្រាប់​ការស្វាគមន៍​ដល់​អ្នកសារព័ត៌មាន​ដែល​ចង់​ផ្ដិត​យក​រូបភាព​ពី​ពិធីមង្គលការ​នៅក្នុង​សាល​របស់​សណ្ឋាគារ​សូ​ហ្វី​តែ​ល ដើម្បី​កុំអោយ​មានការ​រំខាន​ដល់​វត្តមាន​របស់​ភ្ញៀវកិត្តិយស​ដែល​ត្រូវបាន​អញ្ជើញ ជាពិសេស​គឺ​អ្នកមាន​មុខមាត់​មួយចំនួន​នោះ​។

​មង្គលការ​របស់​នាង​ត្រូវបាន​កើតឡើង​ត្រឹមតែ​៥​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​កវីនិពន្ធ​លោក សុខ ជំនោរ បាន​រៀបការ​បញ្ចប់​ភាព​នៅ​លីវ​ដូចគ្នា​កាលពី​ថ្ងៃទី​២៦ វិច្ឆិកា​។ អ្នក​ទាំងពីរ​គឺជា​អតីត​គូស្នេហ៍​បើកចំហ​ក្រោម​ដំបូល​តែមួយ​ដែល​បាន​បែក​គ្នា​ក្រៅ ប្រព័ន្ធតុលាការ​កាលពី​ជាង​៦​ឆ្នាំមុន ហើយ​ដល់ពេល​រៀបការ​ក៏​ជ្រើស​បាន​ពិធី​មង្គល​ប្រកៀកៗ​គ្នា​ធ្វើអោយ​អ្នកតាមដាន​មានការ​ចាប់អារម្មណ៍​។​

​យ៉ាងណាមិញ ម្នាក់ៗ​មានការ​ឃ្លាំមើល​ពី​ចំណង​ស្នេហ៍​របស់ សុគន្ធ និសា និង​ស្វាមី​ច្រើនជាង ដោយសារតែ​នាង​អាច​រកបាន​គូស្នេហ៍​យល់ចិត្ត ហើយ​ជា​បុរស​ទ្រព្យ​ស្ដុក​ដែល​ត្រូវបាន​គេ​អះអាងថា​ជា​ម្ចាស់​ភាគហ៊ុន​ធំ​មួយ​របស់​ក្រុមហ៊ុន Manulife ប្រចាំ​នៅ​កម្ពុជា ដោយ​ក្រៅពី​មាន​ជំនួញ​មួយ​នេះ លោក​ក៏មាន​ក្រុមហ៊ុន​មួយចំនួន​ផ្សេងទៀត​ក្នុង​ដៃ​ផងដែរ​។​

​សុគន្ធ និសា ធ្លាប់​អះអាងថា​រវាង​នាង និង​លោក ចៅ សម្បត្តិ មិនមែន​ទើបតែ​ស្គាល់ និង​ស្វែង​យល់ចិត្ត​គ្នា​នោះទេ គឺ​ស្គាល់គ្នា​ប្រមាណ​ជា​៦​ឆ្នាំ​មកហើយ ទើប​នាង​សម្រេចចិត្ត​រៀបការ​នៅ​ថ្ងៃទី​១ ខែធ្នូ ដោយ​មិន​ខ្វល់​ថា​ពិធី​មង្គល​មួយ​នេះ​នឹង​ធ្វើអោយប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​អ្នកនាង​នៅក្នុង​វិស័យ​ចម្រៀង ឬក៏​អត់​។ អ្នកនាង​ក៏បាន​បង្ហាញ​ឆន្ទៈ​ថា នឹង​បន្ត​អាជីព​ចម្រៀង​ក្រោយពេល​រៀបការ​ដោយ​មិនមាន​ការលាឈប់​នោះដែរ ប្រសិនបើ​ទស្សនិកជន​នៅតែ​បន្ត​ការគាំទ្រ​ដូច​ពេលដែល​អ្នកនាង​នៅ​លីវ​។​VOD

សុខភាព/បុរស/ស្ត្រី