• Flexa

អតីត​គូ​ដណ្តឹង កញ្ញា នី​មុន្នីនាថ ចេញ​សារ​ថ្មី ៖ បង​នឹង​ទៅ កុំ​ភ័យ អូន​ត្រៀម​តែ​លុយ​ដែល​អូន​បោក​បង​ទៅនោះ ឲ្យ​គ្រប់​ចំនួន​រួម​ហើយ​លុយ​ជំងឺ​ចិត្ត ដែល​ពៅ​មាស (​ផ្កាមាស​) ត្រូវ​បង់​ឲ្យ​បង​

1 សប្ដាហ៍ កន្លងទៅ វុត្ថា

​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ តារា​សម្ដែង កញ្ញា នី មុន្នីនាថ បាន​អះអាងថា ម្ដាយ​របស់​នាង​បាន​ព្យាយាម​ចរចារ​ដើម្បីអោយ​លោក អ៊ុង សូ​ឡាង អណិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​និង​ជា​អតីត​គូ​ដណ្ដឹង​ងាក​មក​ធ្វើការ​សម្រុះសម្រួល ដើម្បី​បញ្ចប់​ករណី​ប្ដឹងផ្ដល់​កុំអោយ​បន្ត​នៅក្នុង​របង​តុលាការ​។​

​ជាមួយគ្នា​នឹង​មេធាវី​របស់​កញ្ញា នី មុន្នីនាថ ក៏បាន​ប្រកាស​ផ្លូវច្បាប់​មួយចំនួន​ដើម្បី​ដាក់បន្ទុក​លើ អ៊ុង សូ​ឡាង ជា​តបត​វិញ​ដែរ ដើម្បីអោយ​លោក​សម្រេចចិត្ត​ទទួលយក​ការបញ្ចប់​រឿងរ៉ាវ​ដោយ​យល់ព្រម​ដកចេញ​នូវ​ពាក្យបណ្ដឹង​។ យ៉ាងណាក៏ដោយ​លោក អ៊ុង សូ​ឡាង ទើបតែ​បានប្រកាស​មុននេះ​បន្តិច​ថា លោក​មិន​ដក​ពាក្យបណ្ដឹង​ទេ ហើយ​លោក​ក៏​មិន​ខ្លាច​ក្នុង​ការទម្លាយ​ពី​រឿងរ៉ាវ​ដែលនាំអោយ​បែកបាក់​នោះដែរ បើទោះជា​ត្រូវ​មេធាវី កញ្ញា នី មុន្នីនាថ គំរាម​ប្ដឹង​បក​ពីបទ​បរិហារកេរ្តិ៍​និង​ធ្វើអោយប៉ះពាល់​ជីវភាព​រកលុយ​របស់​កូនក្ដី​ខ្លួន​។

​យ៉ាងណាមិញ ថ្មីៗ​នេះ​មានរឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​សម្រាប់​មហាជន និង​គួរ​ឲ្យ​ខ្មាស់​គេ​បំផុត​សម្រាប់​តារា​សម្ដែង នី មុន្នីនាថ ដោយសារ​អតីត​គូ​ដណ្ដឹង​របស់​នាង បង្ហោះ​សារ​ជាច្រើន​ឃ្លារ​ដែល​សុទ្ធសឹងតែ​ជា​សារ​ចាក់​ដោត ឈឺចាប់​ខ្លាំង​បំផុត​សម្រាប់​នាង​។​

​ជាក់ស្ដែង បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក អ៊ឹង សូ​ឡាង បាន​សរសេរ​សំដៅលើ នី មុន្នីនាថ យ៉ាង​ចំៗ​ថា « បង​នឹង​ទៅ កុំ​ភ័យ អូន​ត្រៀម​តែ​លុយ​ដែល​អូន​បោក​បង​ទៅនោះ ឲ្យ​គ្រប់​ចំនួន​រួម​ហើយ​លុយ​ជំងឺ​ចិត្ត ដែល​ពៅ​មាស (​ផ្កាមាស​) ត្រូវ​បង់​ឲ្យ​បង បន្ទាប់ពី​ចេញ​សាលដីការ ពី​តុលាការ​បញ្ជាក់ថា អូន​ពិតជា​បោក និង​បំពាន​លើ​សេចក្ដីទុកចិត្ត​។ ពេលនោះ​ហើយ បង​នឹង​ចុះទៅ​ស្រុក​ខ្មែរ ដើម្បី​ប្រមូល​លុយ​នោះ​យកទៅ​ធ្វើបុណ្យ​ខ្លះ​។ ច្រូច​ទឹក​ឲ្យ​អូន សូមកុំ​ឲ្យ​អូន​អត់ឃ្លាន​មិន​រើសមុខ​តទៅទៀត​ណា ហា​ហ​…»​។ ជាមួយនឹង​ការលើកឡើង​ដូច្នេះ​របស់លោក អ៊ឹង សូ​ឡាង គឺអាច​នឹងធ្វើ​ឲ្យ​តារា​សម្ដែង​ភ្នែក​មូល​ក្រឡង់ កញ្ញា នី មុន្នី​ថា​ថ ក្អូ​ន​ឈាម ឬ​មិន​ហ៊ាន​ដើរ​ចេញពីផ្ទះ ព្រោះ​សារ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល​កិត្តិយស​របស់​នាង​ក្នុងនាម​ជា​អ្នកសិល្បៈ​មួយរូប​។​

​លោក​បាន​បន្ត​នៅលើ​ហ្វេ​ស​ប៊ុ​ក​ទៀតថា មិនមាន​ហេតុផល​ណាមួយ​ដែល​ពាក្យបណ្ដឹង​របស់លោក​បាន​ធ្លាក់​ដល់ដៃ​របស់​តុលាការ ហើយក៏​ឈានដល់​សម្រុះសម្រួល​ដោយ​ដក​ពាក្យបណ្ដឹង​វិញ​នោះទេ​។ លោក​នៅតែ​ប្រកាន់​ជំហរ​ដូចគ្នា​នឹង​ពេលដែល​លោក​បានផ្ដល់​សម្ភាសន៍​ដ​ល់​អ្នកសារព័ត៌មាន​តា​ម​ឆាតកាល​ពីមុន​ពេល​ដាក់ពាក្យ​បណ្ដឹង​ដោយ​លោក​ប្រកាសថា មិនមាន​ហេតុផល​ណាមួយ ដែល​លោក​ទទួលយក​ការសម្របសម្រួល​​និង​ដក​ពាក្យបណ្ដឹង​នៅក្រៅ​តុលាការ​នោះទេ​។ លោក​បានបញ្ជាក់​នាពេល​នោះ នី មុន្នីនាថ នឹង​ទទួល​នូវ​អ្វីដែល​បាន​បង្ក​ចំពោះ​លោក ដោយ​លោក​បាន​ទាំង​ប្រកាសថា​គ្មាន​ការយោគយល់​ណាមួយ បន្ទាប់ពី​បានសម្រេច​ចិត្ត​ដាក់​បណ្ដឹង​នោះ​ផង​។​

​អ៊ីចឹង​ហើយ​ទើប​ម្នាក់ៗ​នៅតែ​យល់ថា​លោក អ៊ុង សូ​ឡាង នឹងមិន​ចុះ​ញ៉ម​ហើយ​ទទួលយក​ការសម្រុះសម្រួល​ណាមួយ ដើម្បី​កែខៃ​ស្ថានការណ៍​ដែល​កំពុង​តានតឹង​នៅក្នុង​ប្រព័ន្ធតុលាការ​អោយ​ធូរស្រាល​វិញ​ទេ ក្នុងពេលដែល​លោក​បានប្រកាស​នៅលើ​ហ្វេ​ស​ប៊ុ​កថា​នឹង​ចុះមក​ស្រុក​ខ្មែរ​តតាំង​ព្រម​ជាមួយនឹង​ការឈ្នះក្ដី ដើម្បី​ប្រមូល​លុយ​ដែល​លោក​ចោទថា នី មុន្នីនាថ បាន​បោក រួមទាំង​ទាមទារ​ថ្លៃ​ជំងឺ​ចិត្ត យក​ថវិកា​ទទួលបាន​មួយចំណែក​ធ្វើបុណ្យ​ស្រុក​ខ្មែរ​បែបនេះ​។​

​គួរបញ្ជាក់​ផងដែរ​ថា អតីត​គូ​ដណ្ដឹង​របស់​តារា​សម្ដែង នី មុន្នីនាថ បាន​ប្តឹង​នា​ពីបទ​ឆបោក និង​រំលោភសេចក្ដីទុកចិត្ត ព្រមទាំង​បានទាមទារ​ឲ្យ​សង​ប្រាក់​ចំនួន ៧០០០០​ដុល្លារ (​ប្រាំ​ពីរម៉ឺន​ដុល្លារ​អាមេរិក​) និង​បង់​ជំងឺ​ចិត្ត ចំនួន ៥០០០០ (​ប្រាំ​ម៉ឺន​ដុល្លារ​អាមេរិក​)៕​

សុខភាព/បុរស/ស្ត្រី