• Flexa

កញ្ញា ប៊េ​ន​នី យ៉ាំង ១​ប្លង់​ស្ទើរ​អាក្រាតកាយ ខ្លាំង​ជាង លី​ឡា ៧០​ភាគរយ​

1 សប្ដាហ៍ កន្លងទៅ ដានីន

​ក្រោយពី ធីប​ចោល​ការងារ​សិល្បៈ​ដើម្បី​ប្រើប្រាស់​ពេលវេលា​ទាំងស្រុង ជាមួយ​បុរស​គូរ​ស្នេហ៍​ដែលមាន​ទ្រព្យ​ស្ដុក តារា​សម្ដែង​សាច់​សខ្ចី​កញ្ញា ប៊េ​ន​នី យ៉ាំង បានធ្វើ​ឲ្យ​ផ្អើល​អស់​មហាជន​ជាមួយ​ការ​បង្ហោះ​រូបថត​នៅក្នុង​បន្ទប់​គេង​ដែល​ធ្វើ​ឲ្យ​មហាជន បះសក់​ស្ទើរ​គ្រប់ៗ​គ្នា ។​

​រូប​ថត​ចំនួន​១​សន្លឹក​បង្ហាញ​ពី​ភាព​សិច​ស៊ី​ស្រើបស្រាល​ស្ទើរ​អាក្រាតកាយ​បញ្ចេញ​សាច់​ដើមទ្រូង ទ្រលុកទ្រលន់​នៅ​កណ្ដាលវាល របស់​តារា​សម្តែង កញ្ញា ប៊េ​ន​នី យ៉ាំង បានធ្វើ​ឲ្យ​បុរសៗ​ជាច្រើន​រួមជាមួយ​អ្នក​និយម​លេង​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយចំនួនធំ នាំគ្នា​ជ្រួលជ្រើម​ស្ទើរតែ​ហៀ​ទឹកមាត់ ដោយ​មិនដឹង​ខ្លួន​ព្រោះតែ រូបថត​សិច​ស៊ី​ពាក់​តែ​អាវ ទ្រនាប់​នឹង​ខោ​លី​អូ ដើម្បី​បិទបាំង​ត្រង់ចំណុច​សំខាន់ បន្តិច​ប៉ុណ្ណោះ​។​

​កញ្ញា ប៊េ​ន​នី យ៉ាំង កន្លងមក​ត្រូវបាន​ទស្សនិកជន​ចាត់ទុកថា តារា​ស្រី​មួយ​ដួង​ដែល​ចូល​ចិ​ត្ដ​បង្អួត​ពី​ភាព​ហ៊ឺហារ ប្រើប្រាស់​សម្ភារៈ ទំនើប​តម្លៃ​ថ្លៃៗ​។ មិនតែប៉ុណ្ណោះ នាង​ក៏មាន​ឈ្មោះ​ជា​តារា​ស្រី​សិច​ស៊ី​ចូល​ចិ​ត្ដ​បញ្ចេញ​របស់​ល្អៗ​ឲ្យ​មហាជន​ទស្សនា មិនចេះ​ជិនណាយ​ផងដែរ​។ ជាក់ស្ដែង​ថ្មីៗ​នេះ នាង​បាន​រំលេច​រូបថត​១​សន្លឹក បាន​ចំហរ​ដើមទ្រូង​ដែល​សម្បូរ​សាច់​មើលទៅ​គួរ​ឲ្យ​ក្នក់ក្នាញ់​ដែលជា​បច្ច័យ​ធ្វើ​ឲ្យ​បុរសៗ​ភាគច្រើន ដែល​បានឃើញ​រូបថត​នេះ ហើយ​ហាក់​មានការ​ចាប់អារម្មណ៍​ពុះកញ្ជ្រោល​មិនតិច​ឡើយ​។​

​ជាមួយនឹង​សកម្មភាព​បញ្ចេញ​រូបថត​១​សន្លឹក​ខាងលើនេះ កញ្ញា ប៊េ​ន​នី យ៉ាំង ក៏​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងច្រើន​ក្រាស់ក្រែល​ពី​សំណាក់ Friend ក្នុង​ហ្វេ​ស​ប៊ុ​ក​ពិសេស​ក្រុម​បុរសៗ​តែម្តង​នៅពេល​ឃើញ​តារា​សាច់​សខ្ចី​ដ៏​មាន​មន្ត​ស្នេហ៍​រូបនេះ បាន​រំលេច​ភាព​សិច​ស៊ី​ស្ទើរ​អាក្រាតកាយ ជាមួយ​ឈុត​សម្លៀកបំពាក់​បែប​លក្ខណៈ​ប៊ី​គី​នី គឺមាន​បិទបាំង​តែ​ត្រង់ចំណុច​សំខាន់ៗ​តែប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ដែរថា​នាពេល​កន្លងមក ទោះជា​វេលា​លើ​វិថី​សិល្បៈ​របស់​តារា​សម្តែង​វ័យ ២៧ ឆ្នាំ កញ្ញា ប៊េ​ន​នី យ៉ាំង មាន​ស្នាដៃ​សម្តែង​ភាពយន្ត​ស្តូ​ច​ស្តើង សម្បូរ​តែ​កាយវិការ​ក្នុង​បទ​ចម្រៀង​ក៏ពិតមែន ប៉ុន្តែ​ស្រី​ស្រស់​ដែលមាន​ឈ្មោះ​ដើម​ថា លី សុគន្ធា​រី បានធ្វើ​ឲ្យ​មហាជន​ស្គាល់​រូបនាង​យ៉ាងច្បាស់ មិន​ងាយ​នឹង​បំភ្លេច​បានឡើយ ពិសេស​ក្រោយពី​មានការ​បែកធ្លាយ​រូបអាក្រាត​កាយ​លើ​គ្រែ​កាលពី​ពាក់កណ្ដាល​ឆ្នាំ ២០១៥ ដែល​កាលណោះ​នាង​ធ្លាប់បាន​អះអាងថា​ជា​រូបថត​បែប​សិល្បៈ​ថត​ឲ្យ​ទស្សនា​វ​ដ្តី​បរទេស​។​

​ភាពលេច​ធ្លោ​នៅលើ​វិថី​សិល្បៈ​ហាក់​ស្ទុះ​ឡើង​តែមួយ​ប៉ប្រិចភ្នែក ដោយ​ឆក់​បេះដូង​អ្នកគាំទ្រ​ពី​ភាព​សិច​ស៊ី​រូបអាក្រាត​កាយ រហូត​លើកស្ទួយ​នាង​បាន​តំណែង​តួឯក​ភ្លាមៗ កញ្ញា ប៊េ​ន​នី យ៉ាំង ក៏​ប្រកាស​ខ្លួន​ផងដែរ​ថា​នាង​មាន​គូ​ដណ្តឹង និង​ត្រៀមខ្លួន​ចូល​រោងការ​ឆាប់ៗ​៕

សុខភាព/បុរស/ស្ត្រី