• Giloba

រូបមន្ត​១០ យ៉ាង​អាច​ប្រែក្លាយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​

2 ខែ កន្លងទៅ ដានីន

​មនុស្ស​គ្រប់រូប សុទ្ធតែ​រំពឹង​ចង់បាន រូបរាង​ស្អាត នៅពេលដែល​គេ​ធាត់​ម្តងៗ​។ ដូចនេះ គេ​តែង​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ភាព​ស្អាត ហើយ​មធ្យោបាយ​ក៏មាន​ច្រើន​ដែរ សម្រាប់​អ្នក​ជ្រើសរើស​។ ប៉ុន្តែ មិន​ខ្វល់​ថា​តើ អ្នកធ្វើ​តាម​វិធី​ណា​ទេ​សូមអ្នក​គិតពី​សុខ​ភាពជា​ចំបង​។​

​ទី​១.​ទម្លាប់​នៃ​ការ​ញ៉ាំ​ទឹក​

​គួរ​ញាំ​ទឹក​១​កែវ​(​កែវ​វែង​) មុនពេល​ញាំ​អាហារ​ប្រចាំថ្ងៃ​(​ព្រឹក ថ្ងៃ​និង​ល្ងាច​)​។ ការធ្វើ​បែបនេះ នឹង​អនុញ្ញាត​ឲ្យ​ទឹក​ចូលទៅ​បំពេញ​ក្រពះ ហើយ​វា​អាច​កាត់បន្ថយ​ការ​ឃ្លាន ដូច្នេះ​នឹង​កាត់បន្ថយ​ការ​ញ៉ាំ ដែល​ធ្វើ​ឲ្យ​ការ​ញ៉ាំ​តិចជាង​មុន​។​

​ទី​២. ទម្លាប់​ញ៉ាំ​យឺត​

​ការ​ញ៉ាំ​យឺត មិនមែន​សំដៅលើ​ការចំណាយ​ពេល អង្គុយ​ញ៉ាំ​អាហារ​យូរ​ឬ​ច្រើន​ម៉ោង​នោះទេ​។ ទម្លាប់​ញ៉ាំ​យឺត​នេះ គឺ​មានន័យថា នៅពេល​ដាក់​អាហារ​ចូលក្នុង​មាត់​រួច​ម្តងៗ ត្រូវដាក់​សម​ឬ​ស្លាបព្រា​ចុះ​នៅលើ​តុ និង​ទំពារ​អាហារ​លេប​អស់​សឹម​បន្ត​ញាំ​ទៀត​។ ការធ្វើ​បែបនេះ នឹង​ជួយ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​បាន​តិចជាង​មុន​។​

​ទី​៣. ទម្លាប់​ញ៉ាំ​អាហារ​ពាក់កណ្តាល​

​រៀបចំ​ឬ​កុម្មង់​អាហារ​ដែល​ចង់​ញ៉ាំ​។ ប៉ុន្តែ​ដាច់ខាត​មិនត្រូវ​ញ៉ាំ​ទាំងអស់​នោះទេ ត្រូវ​ញ៉ាំ​ពាក់កណ្តាល​នៃ​អាហារ​ដែល​បានរៀបចំ​បាន​ហើយ​។ ចំណែក​ពាក់កណ្តាល​ទៀត ត្រូវ​រំលែក​ឲ្យ​ទៅ​ដៃគូ​ឬ​មិត្តភក្តិ​។​

​ទី​៤. ទម្លាប់​ញ៉ាំ​អាហារសម្រន់​

​អាហារសម្រន់​ខុសពី​អាហារ​ប្រចាំថ្ងៃ​បី​ពេល​។ ពិតណាស់​ប្រសិនបើ​អ្នក​ទើបតែ​អនុវត្តន៍ ការ​សម្រក​ទម្ងន់​លើកដំបូង ប្រាកដជា​ឃ្លាន​ទ្រាំ​មិនបាន​។ ដូច្នេះ ចន្លោះពេល​អាហារ​ប្រចាំថ្ងៃ គួរ​ញ៉ាំ​ផ្លែឈើ​ឬ​បន្លែ​បាន​ហើយ​។​

​ទី​៥. ទម្លាប់​ហាត់ប្រាណ​

​គួរ​ចំណាយ​3០​នាទី​ក្នុង​មួយថ្ងៃ​យ៉ាងតិច ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ​តាម​វិធីសាស្ត្រ​ងាយៗ មានដូចជា ការដើរ​ញាប់ ការ​ជិះ​កង់ ប៉ុន្តែ​ត្រូវអនុវត្ត​រៀងរាល់ថ្ងៃ​។ ដើម្បី​ឲ្យ​ក្លាយជា​ចំណែក​នៃ​ការរស់នៅ​ប្រចាំថ្ងៃ ត្រូវអនុវត្ត​ទម្លាប់​ទាំង​៥​ខាងលើនេះ ឲ្យ​បាន​ជាប់ៗ​គ្នា​ក្នុង​រយៈ​២១​ថ្ងៃ នោះ​វា​នឹង​ក្លាយជា​ទម្លាប់​។​

6. កាត់បន្ថយ​ការបរិភោគ​ជាតិ​ខ្លាញ់​

​ដើម្បី​សម្រក​ទម្ងន់ លោកអ្នក​ត្រូវ​បន្ថយ​បរិភោគ​អាហារ​ណា​ដែលមាន​ជាតិ​ខ្លាញ់ និង​ត្រូវ​ស្វែងយល់​អំពី​ប្រភេទ​ខ្លាញ់​ដែល​គួរ​បរិភោគ និង​មិនគួរ​បរិភោគ​។ ប្រសិនបើ​អ្នក​ចង់​ផ្ដល់​ប្រូតេអ៊ីន​ដល់​ខ្លួនប្រាណ​លោកអ្នក​គប្បី​ពិសា​សាច់​ត្រី​ឱ្យបាន​ច្រើនជាង សាច់សត្វ​ដទៃទៀត​។ គួរ​ពិសា​សាច់សត្វ​ស្លាប​ឱ្យ​ច្រើន (​សាច់​សុទ្ធ​គ្មាន​ជាប់​ស្បែក​) ប្រសើរ​ជាង​ពិសា​សាច់គោ​និង​សាច់ជ្រូក​។​

7. ពិសា​ចំណីអាហារ​ដែល​គ្មាន​ប្រតិកម្ម​ប្រឆាំងនឹង​ខ្លួន​អ្នក​

​ក្រពះ​ពោះវៀន​របស់​មនុស្ស​ម្នាក់ៗ​មិនអាច​ទទួលយក​ចំណីអាហារ​បាន​សព្វ​មុខ​ដូចគ្នា​នោះទេ​។ អ្នកខ្លះ​មិនអាច​បរិភោគ ចំណីអាហារ​មួយចំនួន​បានទេ ព្រោះ​អាច​បង្ក​ឱ្យ​ឡើង​ទម្ងន់ ឬ​អាការ​ផ្សេងៗ​ទៀត ដូចជា​ឈឺពោះ រាករូស​ចេញ​កន្ទួល​រមាស់​លើ​ស្បែក ជាដើម​។ លោកអ្នក​គួរ​ចំណាំ​ដោយ​ខ្លួនឯង​និង​ស្វែងរក​ឱ្យឃើញ​នូវ​អាហារ​ទាំងឡាយណា​ដែល​បំពង់​រំលាយ​អាហារ ឬ​ក្រពះ​ពោះវៀន លោកអ្នក​មិនអាច​រំលាយ ឬ​ស្រូប​ជញ្ជក់​បាន​។ ប្រសិនបើ​លោកអ្នក​ចៀសវាង​ឬ​បន្ថយ​អាហារ​ទាំងនោះ នោះ​ទម្ងន់​របស់លោក​អ្នកនឹង ត្រូវ​ថយចុះ ឬ​រក្សា​លំនឹង​បាន​ប្រកបដោយ​ប្រសិទ្ធភាព​។​

8. ពិសា​ចំណីអាហារ​ជាតិ​ស្ករ​ធម្មជាតិ​

​ចំណីអាហារ​ជាតិ​ស្ករ​ធម្មជាតិ ឬ​ចំណីអាហារ​ជាតិ​ស្ករ​មិន​កែច្នៃ​(​ជា​ពពួក​ជាតិ​ស្ករ​ជ្រាប​យឺត​)​បំបែក​ខ្លួន​ជ្រាបចូល​ទៅក្នុង ខ្លួន​យឺត អាច​រក្សា​ស្ថិរភាព​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​បានល្អ​។ ចំណីអាហារ​ជាតិ​ស្ករ​មិន​កែច្នៃ​មានដូចជា​អង្ករ បាយ​គ្រាប់​ធញ្ញជាតិ ដំឡូង ដំឡូងបារាំង​ទាំងមូល ផ្លែ​ឈើមូល​ជាដើម​។​

9. កុំ​ពិសា​ចំណីអាហារ​មាន​ជាតិ​ស្ករ​ជ្រាប​រហ័ស​

​លោកអ្នក​មិនត្រូវ​ដាក់​ស្ករ​នៅក្នុង​ចំណីអាហារ និង​ក្នុង​ភេសជ្ជៈ​របស់លោក​អ្ន​កឡើ​យ​។ ត្រូវ​ចៀសវាង​បរិភោគ​ចំណីអាហារ វេច​ខ្ចប់ កំប៉ុង ប្រអប់ ឬ​ដប នំ ឬ​ចំណីអាហារ​ដែល​ធ្វើ ឬ​ដាំ​ស្ល​ដោយ​ដាក់​ស្ករ​ផងដែរ ព្រោះថា​ស្ករ​ដែល​កែច្នៃ​ស្ករស​ស្ករត្នោត មិនមាន​វីតាមីន ថែមទាំង​បង្កឱ្យមាន​ការឡើង​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ទៀតផង​។ ប្រការ​ឡើង​ចុះ​ជាតិ​ស្ករ​នេះ​បង្កឱ្យមាន​ជម្ងឺ​ធាត់ ឬ​ជម្ងឺ ទឹកនោមផ្អែម​ជាដើម​។​

10. បង្កើន​ការបរិភោគ​ផ្លែឈើ ឬ​បន្លែស្រស់​

​ផ្លែឈើ និង​បន្លែស្រស់​សម្បូរ​ទៅដោយ​សារជាតិ​សរសៃ​និង​សារធាតុចិញ្ចឹម​ដែលជា​កត្ដា​មួយ​ធ្វើឱ្យ​ការបរិភោគ​មាន​លំនឹង​។ សូម​ព្យាយាម​ទទួលទាន​អាហារ​ប្រភេទ​នេះ​ឱ្យបាន​ច្រើនដង​ក្នុង​មួយថ្ងៃ​ក្នុង​មួយដងៗ​ឬមួយ​ពេល​អាចជា​ផ្លែ​ចេក​មួយ​ផ្លែ​ប៉ោម​មួយ ទំញំងបាយជូរ​មួយ​ក្ដាប់ ញ៉ាំ​មួយ​ចាន​។ គប្បី​ទទួលទាន​បន្លែស្រស់ ដូចជា​អន្លក់ បន្លែស្រស់​ឬ​បន្លែ​ឆ្អិន​ដោយ​ចំហុយ តែ​ចៀសវាង​ការ ចម្អិន​ដោយ​ប្រើ​ខ្លាញ់​។ ទឹក​ជន្ល​ក់​គួរ​ធ្វើ​រសជាតិ​ឱ្យ​ស្រាលៗ​មិនឱ្យ​ប្រៃ​ខ្លាំង ហឹរ​ខ្លាំង​និង​ផ្អែម​ខ្លាំង​។​ល​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...