• Flexa

រោគសញ្ញា​មួយចំនួន​នៃ ជំងឺគ្រុនឈាម ដែល​មនុស្ស​មួយចំនួន​យល់​ច្រ​លំ​ថា​ជា​ជំងឺ​ផ្តាសាយ​

4 ខែ កន្លងទៅ ណូ​រ៉ា

​ជំងឺគ្រុនឈាម គឺជា​ជំងឺ​ដែល​រាតត្បាត​តាម​រដូវ​កាល ដែល​បាន​បណ្តាលឱ្យមាន​បញ្ហា​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​ជាច្រើន​ក្នុង​តំបន់​ត្រូ​ពិ​ក និង​ក្រោម​ត្រូ​ពិ​ក​ក្នុងពេល​សព្វថ្ងៃនេះ ។ វា​គឺជា​មូលហេតុ​ចំបង​មួយ​នៃ​ការ​មាន​ជំងឺ និង​ការស្លាប់​របស់​កុមារ​នៅក្នុង​ប្រទេស​៨ ក្នុង​តំបន់​អាស៊ី​អាគេ្នយ៍​ដែលមាន​រួមទាំង​កម្ពុជា​ផងដែរ ។ នៅ​ប្រទេស​កម្ពុជា ជំងឺគ្រុនឈាម​តែងតែ​ផ្ទុះឡើង​រៀងរាល់​ពីរ​ទៅ​បី​ឆ្នាំ​ម្តង នៅ​រដូវភ្លៀង នៅ​ខេត្ត​ដែលមាន​ដង់ស៊ីតេ​ប្រជាជន​ខ្ពស់ និង​នៅ​តំបន់​ដែលមាន​ប្រជាជន​ក្រីក្រ​រស់នៅ​ច្រើន​នៅក្នុង​ទីក្រុង ។​

​ជំងឺគ្រុនឈាម​គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​បង្ក​រោគ​ពីស​ត្វ​មូស​ខ្លា​។ ជំងឺគ្រុនឈាម​ច្រើន​កើត​លើ​មនុស្ស​វ័យក្មេង​ចាប់ពី​អាយុ​១៥​ឆ្នាំ​ចុះក្រោម ក៏ប៉ុន្តែ​បើតាម​ការអះអាង​ពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល នៅ​កម្ពុជា​បច្ចុប្បន្ន​ជំងឺ​នេះ​ក៏​កើតមាន​លើ​មនុស្ស​ចាស់​ផងដែរ​។ រោគសញ្ញា​នៃ​ជំងឺគ្រុនឈាម អាច​បង្ហាញ​ឲ្យ​លោកអ្នក​ដឹង នៅពេលដែល​កុមារ​មាន​អាការ​ក្ដៅខ្លួន​ខ្លាំង​បើទោះបីជា បាន​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​ក៏ដោយ ប៉ុន្តែ​នៅពេល​អស់​ជាតិ​ថ្នាំ អាការ​ក្ដៅខ្លួន​នឹង​កើតមាន​ឡើងវិញ​។ មួយវិញទៀត មាន​ករណី​ឈឺ​នៅ​រង្វង់​ភ្នែក ឈឺ​សាច់ដុំ និង​មានការ​រាក​រុស ព្រមទាំង​ក្អួតចង្អោរ​ជាដើម​។​រោគសញ្ញា ដែលជា​ធម្មតា ចាប់ផ្តើម​មាននៅ ៤ ទៅ ៦ ថ្ងៃ ក្រោយពី​ឆ្លង​មេរោគ និង​មាន​រយៈពេល លើសពី ១០ ថ្ងៃនោះ រួមមាន ៖

-ក្តៅខ្លួន​ខ្លាំង​

-ឈឺក្បាល​ខ្លាំង​

-ឈឺ​ពីក្រោយ​ភ្នែក

-ឈឺសន្លាក់ និង​សាច់ដុំ​

-ចង្អោរ​

- ក្អួត

-ក​ន្តួ​ល​ក្រហម ដែល​លេចចេញ ៣ ទៅ ៤ ថ្ងៃ ក្រោយពី​ចាប់ផ្តើម​គ្រុនក្តៅ​

-ហូរឈាម​តិចតួច (​ដូចជា​ឈាម​ច្រមុះ ឈាម​អញ្ចាញធ្មេញ ឬ​ងាយ​ជាំ​)​។​

​រោគសញ្ញា​មួយចំនួន គឺ​ស្រាល និង​អាច​ត្រូវបាន​ច្រ​លំ ទៅនឹង​ជំងឺ​ផ្តាសាយ ឬ​ការឆ្លង​មេរោគ​វីរុស​ដទៃទៀត​។ កុមារ​តូចៗ និង​អ្នក​ដែល​មិន​ធ្លាប់​កើត​ជំងឺ​នេះ​ពីមុន ទំនងជា​ស្រាល​ជាង កុមារ​ធំៗ និង​មនុស្សពេញវ័យ​។ ទោះជា​យ៉ាងណាក៏ដោយ បញ្ហា​ធ្ងន់ធ្ងរ អាច​វិ​វត្តមាន​។ បញ្ហា​ធ្ងន់ធ្ងរ​ទាំងនេះ រួមមាន ជំងឺគ្រុនឈាម​ដែល​ហូរឈាម​ខ្លាំង ដែលជា​ផលវិបាក នៃ​ជំងឺគ្រុនឈាម ដែល​ត្រូវបាន​សម្គាល់​ឃើញ ដោយ​គ្រុនក្តៅ ខូច​ប្រព័ន្ធ​ទឹករងៃ និង​សរសៃឈាម ហូរឈាម​ពី​ច្រមុះ និង​អញ្ចាញធ្មេញ ថ្លើម​រីក​ធំ និង​ខ្សោយ​នៃ​ប្រព័ន្ធ​ឈាម​រត់​។ រោគសញ្ញា អាច​វិ​វត្ត​បន្តិច​ម្តងៗ ទៅជា​ការ​ហូរឈាម​ខ្លាំង ស្ហុ​ក និង​ស្លាប់​។​

​អ្នក​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ក៏ដូចជា​អ្នក​ដែលមាន​ជំងឺគ្រុនឈាម​លើក​ទី​ពីរ ត្រូវបាន​គេ​ជឿថា មាន​ហានិភ័យ​ខ្ពស់ ក្នុង​ការវិវត្ត​ទៅ​ជំងឺគ្រុនឈាម ដែល​ហូរឈាម​ខ្លាំង​៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី