• Flexa

គួរ​យល់ដឹង ! វិធី​សង្គ្រោះ​បឋម​ពេល​ជនរងគ្រោះ​​លង់ទឹក ឬ បាន​ឈ្លក់​ផឹកទឹក​ជាច្រើន​ចូលទៅក្នុង​ខ្លួន ដាច់ខាត​មិនត្រូវ …..

1 ខែ កន្លងទៅ វុត្ថា

​ការ​ជិត​ស្លាប់​ដោយសារ​លង់ទឹក តម្រូវឱ្យមាន​ការជួយ​សង្គ្រោះបន្ទាន់ មុននឹង​បញ្ជូនទៅ​មន្ទីរពេទ្យ​កិច្ចសង្គ្រោះ​ដែល​អ្នក​បានធ្វើ គឺ​បានសម្រេច​ត្រឹមតែ​ពាក់កណ្តាល​នោះទេ ។ ការជួយ​ធ្វើអោយ​ជនរងគ្រោះ​ដែល​លង់ទឹក ឬ បាន​ឈ្លក់​ផឹកទឹក​ជាច្រើន​ចូលទៅក្នុង​ខ្លួន អោយមាន​ដង្ហើម​ឡើងវិញ​នោះ គឺជា ការងារ​សង្គ្រោះ​ពាក់កណ្តាល​ទៀត ដែល​អ្នក​ត្រូវធ្វើ ហើយ​វា​ទាំងពីរ​គឺមាន​សារៈសំខាន់​ដូចគ្នា ក្នុងការ ជួយ​រក្សា​នូវ ជីវិត​របស់​ជនរងគ្រោះ ។​

​ការសង្គ្រោះ​ជីវិត​របស់​ជនរងគ្រោះ គឺមាន​ដូចជា ការ​ផ្លុំ​បញ្ចូល​ខ្យល់​តាម​មាត់​។ ពិតប្រាកដ​ណាស់ អ្នក​គួរតែ​អនុវត្ត​នូវ យុទ្ធសាស្ត្រ​ដែលមាន​លក្ខណៈ​ជាទូទៅ និង មាន​សុវត្ថិភាព រាល់​កាលៈទេសៈ​ដែល អាចទៅរួច​។ ប្រសិនបើ​អ្នកមាន​ប្រដាប់​សប់​បញ្ចូល​ខ្យល់ នៅក្នុង​កាបូប​សង្គ្រោះបន្ទាន់​របស់​អ្នក គឺ​អ្នក ត្រូវតែ​ប្រើ​វា​។ វា​នឹង​ជួយ​ផ្តល់នូវ សុវត្ថិភាព ជាជាង ការសង្គ្រោះ​ដោយ​វិធី​ផ្លុំ​បញ្ចូល​ខ្យល់​តាម​មាត់ ដែល​វា អាចជួយ​ការពារ​អ្នក​ពី​ជំងឺអេដស៍ និង ការចម្លង​រោគ​ដទៃៗ ទៀត​។​

​តែ​អ្នក​ត្រូវតែ​ហៅរក​ជំនួយ មុនពេល​អ្នក​ចាប់ផ្តើម អនុវត្ត​នូវ​ទម្រង់ការ​នៃ​កិច្ច​សង្គ្រោះបន្ទាន់​នេះ ។​

​នៅពេល​លង់ទឹក ទឹក​កម្រ​ចូលទៅ​សួត​ក្នុង​បរិមាណ​ច្រើនណាស់ ពីព្រោះ​នៅពេល​ប៉ះ​នឹង​វត្ថុ​រាវ ការ​កន្ត្រាក់​បំពង់​កកើត​ឡើង​ភ្លាម ហើយ​ការ​កន្ត្រាក់​ទាំងនេះ​នឹង​បិទផ្លូវ​ដង្ហើម​ពី​មាត់ និង​ច្រមុះ​តែម្តង ។​

១-​អាទិភាព​ដំបូង​បំផុត​នៅក្នុង​ការគ្រប់គ្រង​ជន​រងគ្រោះ​លង់ទឹក គឺ​អ្នក​ជួយសង្គ្រោះ​គួរ​ពិចារណា​ពី​លទ្ធភាព​នៃ​ការកើតមាន​របួស​នៅត្រង់​ឆ្អឹងខ្នង​របស់​ជនរងគ្រោះ ប្រសិនបើ​ទាក់ទង​នឹង​ការគ្រោះថ្នាក់​ដោយ​ការ​លោត ឬ​មុជទឹក​រក​អ្នករងគ្រោះ​ដើម្បី​ស្រង់​ចេញពី​ទឹក អ្នក​សង្គ្រោះ​គួរប្រើ​ក្តារបន្ទះ​រឹង​ជា​ជំនួយ ។​

២-​ដើម្បី​ជៀសវាង​ការ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ពី​ការខ្វះ​អុកស៊ីសែន យើង​ត្រូវ​នាំ​ជនរងគ្រោះ​ឱ្យបាន​លឿន​មក​ខាងលើ​ផ្ទៃ​ទឹក ។ ទោះបីជា​អ្នក​លង់ទឹក​មិនទាន់​ត្រូវបាន​យក​ចេញពី​ផ្ទៃ​ទឹក​ក៏ដោយ ក៏​យើង​ត្រូវ​ចាប់ផ្តើម​បញ្ចូល​ខ្យល់​សិប្បនិម្មិត និង​កុំ​ផ្តាច់​ខ្យល់​សិប្បនិម្មិត​រហូតដល់​អ្ន​ក​លង់ទឹក​ត្រូវបាន​យកមក​ដល់​ច្រាំង ។​

៣-​នៅលើ​ដីគោក​អ្នក​សង្គ្រោះ​អាច​ទាញ​ត្រឡប់​ជនរងគ្រោះ​ទៅខាង​ឆ្វេង​តែ​ធ្វើយ៉ាងណា​កុំឱ្យ​ឆ្អឹងខ្នង​មាន​ចលនា​ខ្លាំងពេក ដើម្បីឱ្យ​ទឹក​កំអួត​ចេញពី​ផ្លូវដង្ហើម​ហូរ​មក​ក្រៅ ហើយ​ប្រសិនបើ​នៅមាន​សំណល់​កំអួត​គួរតែ​អ្នក​ជួយសង្គ្រោះ​បឺត​សម្អាត​ឱ្យអស់​ពី​ផ្លូវដង្ហើម​បាន​ឆាប់រហ័ស និង​ចាប់ផ្តើម​ធ្វើការ​បញ្ចូល​ខ្យល់​សិប្បនិម្មិត​ឡើងវិញ​រហូតដល់​ដង្ហើម​របស់​អ្នក​លង់ទឹក​ដំណើរការ​ឡើងវិញ ។​

៤-​ប្រសិនបើ​ជនរងគ្រោះ​គ្មាន​ជីពចរ​ទេ ការធ្វើ​ចលនា​បេះដូង និង​សួត​ត្រូវ​ចាប់ផ្តើម​ភ្លាមៗ ។​ការធ្វើ​ចលនា​បេះដូង និង​សួត​ក្នុងពេល​ពីរ​-​បី​នាទី​ដំបូង ក្រោយពី​ការ​គាំងបេះដូង​គឺជា​ការ​ព្យាករ​មួយ​យា​៉​ង​សំខាន់​នៃ​ការរស់រានមានជីវិត​របស់​អ្នក​លង់ទឹក​។​

​ប្រសិនបើ​ការ​ប៉ោង​ក្រពះ​ប៉ះពាល់​ដល់​ការបញ្ចូល​ខ្យល់​សិប្បនិម្មិត អ្នក​សង្គ្រោះ​គួរតែ​ដាក់​ជនរងគ្រោះ​ឱ្យ​ដេក​ផ្អៀង​ទៅខាង​ឆ្វេង ហើយ​គួរ​បន្ត​វិធានការ ជួយសង្គ្រោះ​នៅពេលដែល​អ្នក​លង់ទឹក​ត្រូវបាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ដែល​ពួកគេ​អាច​ទទួលបាន​ការជួយ​សង្គ្រោះ​ជីវិត​បែប​ទំនើប​ពេញលេញ ។​

​គួរ​បញ្ជាក់ដែរថា អ្នក​មិនត្រូវ​ធ្វើការ​ចាកចេញ​ពី​ក្នុង​ទឹក​ភ្លាមៗ នៅពេលដែល​ជនរងគ្រោះ ចាប់ផ្តើម​ធ្វើការ​ដកដង្ហើម និង មានការ​ឈ្លក់ទឹក​ទេ​។ ជាការ​ពិត ក្នុង​រយៈពេល​៤៨​ម៉ោង​បន្ទាប់ពី ការ​មាន​គ្រោះថ្នាក់​នៃ​ការ​លង់ទឹក​នេះ វា​អាចជា​ពេលវេលា ដែលមាន​គ្រោះថ្នាក់​បំផុត​។ ផលវិបាក ដែល​កើតមាន​ដោយសារ​ការ​ប្រឈម​នឹង ការ​ឈ្លក់ទឹក​នេះ មានដូចជា​៖ ការ​ហើម​សួត​, ការបង្ក​រោគ​, បេះដូង​ចុះខ្សោយ ដែល​ពួកវា​ទាំងអស់នេះ អាច​នឹង​កើតមាន នៅក្នុង​អំឡុងពេល​ប៉ុន្មាន​ម៉ោង​នេះ​។ ដូច្នេះ អ្នក​គប្បី​ត្រូវតែ​បញ្ជូន​ជនរងគ្រោះ ដែល​លង់ទឹក ទៅកាន់​មន្ទីរពេទ្យ ៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី