• Flexa
  • Default ខាងលើក្រោមមេនុយ

ចេកណាំវ៉ា ពងមាន់ អំបូង ចេកស្នាប់មុខ អាចជួយ​ព្យាបាល​ជំងឺ​បាន​ច្រើន​ដ៍​ម្លឹ​ង​ផង !

3 ខែ កន្លងទៅ ដានីន

​ចេកណាំវ៉ា ពងមាន់ អំបូង ចេកស្នាប់មុខ ផ្លែ​ចេក​មាន​ច្រើន​ប្រភេទ ច្រើន​សណ្ឋាន​។ យើង​អាច​បរិភោគ​ជា​ផ្លែឈើ ជា​បង្អែម ជា​ចម្អាប ជា​បន្លែ ជា​អន្លក់ ទាំង​ឆៅ ឬ​ដោយ​ការ​ចម្អិន តាម​ការចូល​ចិត្ត​។ ជា​សរុប ចេក​ជា​ផ្លែឈើ​ដ៏​មាន​ប្រជាប្រិយភាព​របស់​បណ្តាជ​ន​ខ្មែរ​ទូទៅ របស់​កុមារ និង​មនុស្សពេញវ័យ​។ ចេក​ជា​ផ្លៃ​ឈើ គ្មាន​រដូវ​របស់​ខ្មែរសម្បូរបែប​ពេក រហូតដល់​អ្នកខ្លះ​គិតថា​ជា​ផ្លែឈើ​របស់​រាស្ត្រសាមញ្ញ លែង​ចង់​ទទួលទាន​។ តែ​ប្រសិនបើ​ផ្អែក​តាម​ការសិក្សា​វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រ ផ្លែ​ចេក​មានគុណ​ប្រយោជន៍​ច្រើនណាស់​ដល់​សុខភាព​។​

​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ខ្វះ​ឈាម ទល់លាមក រលាក​ក្រពះ រលាក​ពោះវៀន ក្អួតចង្អោរ ជំងឺ​បេះដូង ធាត់ ។​ល​។ និង​។​ល​។ ផ្លែ​ចេក ពិតជា​អាចជួយ​អ្នក​បាន​បញ្ចៀស​ពី​ជំងឺ​នេះ​បាន​។ តើ​ចេក​មាន​ផ្ទុក​សារធាតុ​អ្វី​ខ្លះទៅ ?! និង​មាន​លក្ខណៈពិសេស​យ៉ាងណាខ្លះ ទើប​អាចជួយ​សម្រួល​សុខភាព​មនុស្ស​បាន​ច្រើនយ៉ាង​បែបនេះ ?! ហេតុអ្វី​បានជា​ចេក អាចជួយ​ព្យាបាល និង​ការពារ​ជំងឺ​មួយចំនួន មាន​ទាំង​ជំងឺ​ព្យាបាល​មិនជា​ទៀតផង​។ នាង​ខ្ញុំ​នឹង​លម្អិត​ជូន​លោក​អ្នកនាង​មួយ​ម្តងៗ​។​

​ផ្លែ​ចេកទុំ មាន​ផ្ទុក​សារជាតិ​ស្ករ​ធម្មជាតិ បី​ប្រភេទ ៖ Sucrose, fructose និង glucose រួមផ្សំ​នឹង​សារធាតុ​សរសៃ​។ ហេតុដូច្នេះ​ហើយ​បានជា​ចេក​ផ្តល់​ថាមពល​បាន​ភ្លាមៗ ក្រោយពេល​បាន​បរិភោគ​។ បើតាម​ការសិក្សា​មួយ​បង្ហាញថា បរិភោគ​ចេក​ពីរ​ផ្លែ ប៉ុណ្ណោះ នោះ​អ្នក​នឹងមាន​ថាមពល​អាចធ្វើ​កីឡា​បាន​៩០​នាទី​។ ដូច្នេះ​គ្មាន​អ្វីដែល​ចម្លែក​ទេ ដែល​ផ្លែ​ចេក ជា​អាហារ​ផ្លែឈើ​ទីមួយ និង​ចម្បង​បំផុត សម្រាប់​ពិភព​អ្នកកីឡា​អត្តពលករ​។​

​ដោយ​ភាព​សម្បូរបែប​ផ្នែក​ថាមពល ផ្លែ​ចេក​ពិតជា​មិនអាច​ជួយ​លោកអ្នក​នាង ក្នុងការ​ថែរក្សា​រាង ឬ​ទម្ងន់​បានឡើយ ?! ក៏ប៉ុន្តែ ចុះ​ហេតុអ្វី​បានជា​អ្នកដើរ​បង្ហាញ​ម៉ូត​នៅ​ប្រទេស​លោកខាងលិច មាន​ផ្លែ​ចេក​ជាប់​នឹង​ខ្លួន នៅ​កន្លែងធ្វើការ​ទៅវិញ ?!

​ចេក​គ្មាន​ផ្ទុក​សារធាតុ​Gluten​ទេ ហើយ​មាន​ជីវជាតិ​តិចតួច​ណាស់ ប៉ុន្តែ​ដូច​បាន​ជម្រាប​អំបាញ់មិញ​ថា ចេក​មាន​ផ្ទុក​ថាមពល​ច្រើន ជា​ផ្លែឈើ​ប៉ូវ​កម្លាំង តែ​ក៏​ជា​ផ្លែឈើ​ធ្វើឱ្យ​ឆាប់​ឆ្អែត ! ហេតុដូច្នេះ​ហើយ​បានជា​គេ​ណែនាំ​តារាៗ និង​អ្នក​ចង់​រក្សា​រាង​ឱ្យ​ពិសា​ចេក ជំនួស​ការបរិភោគ​អាហារ​នោះ​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...