• Flexa

សូមអ្នក​ប្រុងប្រយ័ត្ន​ចំពោះ​អាការ​:​ទាំងអស់នេះ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​អ្នក​ឈានទៅរក​ការធ្វើអត្តឃាត​ដោយ​មិនដឹង​ខ្លួន

2 សប្ដាហ៍ កន្លងទៅ នីតា

​អ្នក​ដែលមាន​ជំងឺ​បាក់​ទឹកចិត្ត​តែងតែ​សោកសៅ អស់សង្ឃឹម ឯកោ និង​បាត់បង់​ចំណាប់អារម្មណ៍​ទៅលើ​អ្វីដែល​ពួកគេ​ធ្លាប់​ចូលចិត្ត ។ អារម្មណ៍​ទាំងអស់នេះ​អាច​រំខាន​ដល់​សមត្ថភាព​របស់​ពួកគេ​ក្នុងការ​មានដំណើរ​ការត្រឹមត្រូវ និង​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​គុណភាព​នៃ​ជីវិត ។​

​ភាគច្រើន​មនុស្ស​សុទ្ធតែ​ដឹង​ពី​រោគសញ្ញា​ផ្នែក​ផ្លូវចិត្ត​នៃ​ជំងឺ​បាក់​ទឹកចិត្ត ប៉ុន្តែ​រោគសញ្ញា​លើ​រាងកាយ​ទាក់ទង​នឹង​ជំងឺ​បាក់​ទឹកចិត្ត​តែងតែ​ត្រូវបាន​មើលរំលង ដោយសារតែ​រោគសញ្ញា​ទាំងនោះ​ហាក់ដូចជា​មិនមាន​ការទាក់ទង​ជាមួយ​ជំងឺ​នេះ​ទេ ។​

​ដើម្បី​អាច​កត់សម្គាល់​ពី​ជំងឺ​បាក់​ទឹកចិត្ត អ្នក​ក៏ត្រូវ​ដឹង​ពី​រោគសញ្ញា​របស់​វា​ចំពោះ​រាងកាយ​ផងដែរ ។ ដោយសារ​វា​អាចជួយ​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​បាន​ទាន់ពេល ។​

​រោគសញ្ញា​នៃ​ជំងឺ​បាក់​ទឹកចិត្ត​

1.​​អារម្មណ៍​ក្រៀមក្រម​ខុស​ប្រក្រតី​

2.​​បាត់បង់​សកម្មភាព​រីករាយ​ដែល​ធ្លាប់តែ​រីករាយ​

3.​​អស់កម្លាំង​

4.​​ការ​មាន​អារម្មណ៍​រសាប់រសល់​

5.​​គ្មាន​អារម្មណ៍​ក្នុង​ខ្លួន ឬ ស្ពឹក​

6.​មិន​ចាប់អារម្មណ៍​នឹង​អ្វី​ទាំងអស់​ដោយសារតែ​គ្មានអ្វី​គួរ​ឲ្យ​អស់សំណើច​

7.​​យំ តែ​មិនដឹងថា​យំ​ដោយសារ​មូលហេតុ​អ្វី​

8.​ឈឺក្បាល ឬ ឈឺពោះ​

9.​​មិន​ញ៉ាំ​អាហារ ស្រក​ទំងន់​

10.​ញ៉ាំ​អាហារ​ច្រើន​ខុសពី​ធម្មតា​

11.​​គេង​មិន​លក់ ឬ ក្រក​ពី​ដំណេក​លឿន​

12.​​មិន​ចង់​ធ្វើ​អ្វី​ក្រៅពី​ការ​គេង​

13.​មួរ​ម៉ៅ​ក្ដៅក្រហាយ​

14.​ចាប់ផ្ដើម​ប្រើ​ថ្នាំ ថែមទាំង​គ្រឿង​ស្រវឹង ឬ ថ្នាំជក់​

15.​គិតតែ​ពី​រឿង​ស្លាប់ ឬ​ធ្វើអត្តឃាត​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតជា​ជំងឺ​បាក់​ទឹកចិត្ត​ច្រើន​ករណី ដូចជា​៖

១. ពេលខ្លះ​ដោយសារ​តែមាន​ភាពលំអៀង​នៅក្នុង​គ្រួសារ​ក៏​អាច​បង្ក​ឲ្យ​មាន​ការបាក់​ទឹកចិត្ត​ដែរ​។​

២. ពេលខ្លះ​ដោយសារ​តែមាន​ហេតុផល​ដូចជា​ការបែកបាក់​គ្រួសារ អំពើ​ជួញដូរ​កុមារ មាន​មនុស្ស​សម្លុត​នៅ​សាលារៀន ការបំពាន​ផ្លូវភេទ ការបាត់បង់​មិត្តភក្តិ ឬ​សមាជិក​នៅ​ក្នុ​គ្រួសារ បែកបាក់​ទំនាក់ទំនង ជម្លោះ​គ្រួសារ និង​មាន​រឿងរ៉ាវ​ជាច្រើន​ទៀត​ដែល​អាច​កើតមាន​ស្រដៀង​គ្នា​នេះដែរ​។​

៣. ស្ត្រី​មួយចំនួន​បាក់​ទឹកចិត្ត​នៅពេល​ដែលមាន​ផ្ទៃពោះ ឬ​បន្ទាប់ពី​គេ​សម្រាលកូន​ហើយ​។​

៤. ពេលខ្លះ​គ្មាន​ហេតុផល​ពិតប្រាកដ​នោះទេ ហើយ​ពេលខ្លះ​ក៏​អាច​ដោយសារ​ខ្វះ​មាន​ជាតិគីមី​នៅក្នុង​ខួរក្បាល​ដែរ​

​តើ​អ្នក​ត្រូវ​គ្រប់គ្រង​ការបាក់​ទឹកចិត្ត​យ៉ាងដូចម្ដេច​? ចូរ​ពិនិត្យមើល​ម​ធ្យោ​បាន​ខាងក្រោម​នេះ​ដែល​នឹង​អាចជួយ​អ្នក​បាន​ខ្លះ​៖

. ជជែក​ជាមួយ​មិត្តភក្តិ ឬ​មនុស្ស​ដែល​អ្នក​ទុកចិត្ត​បំផុត​

២. ការពិគ្រោះ​យោបល់​អាចជួយ​ឲ្យ​អ្នក​យល់ដឹង​ពី​ជំងឺ​បាក់​ទឹកចិត្ត និង​ដំណោះស្រាយ​ដែល​អ្នក​ត្រូវតែ​អនុវត្ត​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនោះ​។​

៣. ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​បានបង្ហាញ​ឲ្យ​ឃើញថា​អាហារ​ដែល​អ្នក​បរិភោគ​អាច ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​។​

៤. លំ​ហាត់ប្រាណ ការសិក្សា​បានបង្ហាញ​ឲ្យ​ដឹងថា​បន្ទាប់ពី​ការហាត់​ប្រាណ​រយៈពេល​៣០​នាទី មនុស្ស​តែងតែ​ទទួលបាន​អារម្មណ៍ល្អ​កើនឡើង​។​

៥. ព្យាយាម​សំរាក​ឲ្យ​បាន​ច្រើន​។ ការ​សំរាក​ការធ្វើ​លំ​ហាត់ប្រាណ​គឺជា​វិធី​ល្អ​មួយ​សម្រាប់ ក​កាត់បន្ថយ​ភាព​តានតឹង​នៅក្នុង​អារម្មណ៍​។​

៦. ថ្នាំ​ប្រឆាំងនឹង​ការបាក់​ទឹកចិត្ត ថ្នាំ​ទំនើប​គឺមាន​ប្រសិទ្ធិភាព និង​មិន​ធ្វើ​ឲ្យ​អ្នក​ងងុយគេង​នោះទេ​។ ប៉ុន្តែ​ត្រូវ​ប្រើ​ថ្នាំ​នោះ​ដោយមាន​ការពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​។ គ្រូពេទ្យ​ភាគច្រើន​នឹងមាន​ការស្ទាក់ស្ទើរ​ក្នុង​ការចេញ​វេ​ជ្ជា​បញ្ជា​ទិញ​ថ្នាំ​ចំពោះ​មនុស្ស​ដែលមាន​អាយុ​ក្រោម ១៨​ឆ្នាំ​។​

៧. អ្វីដែល​មិនត្រូវ​ធ្វើ​៖ មនុស្ស​មួយចំនួន​ប្រើប្រាស់​គ្រឿង​ស្រវឹង ឬក៏​ថ្នាំ​បញ្ឈប់​ការបាក់​ទឹកចិត្ត ។ វិធី​ទាំងនេះ​មិនបាន​ធ្វើ​ឲ្យ​អ្នក​បាន​ប្រសើរឡើង​នោះទេ ហើយក៏​អាច​បណ្ដ​ល​ឲ្យ​មាន​ផល​អាក្រក់​ទៀតផង​។​

សុខភាព/បុរស/ស្ត្រី