• Giloba

ក្រសួងសុខាភិបាល បាន​អំពាវនាវ​ជា​សារជាថ្មី ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ហាម​បរិភោគ ត្រី​ទាំងនេះ​

5 ខែ កន្លងទៅ សម្បត្តិ

​កាលពីពេល​ថ្មីៗ​នេះ មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​មនុស្សម្នា​ក់បាន​ស្លាប់ ហើយ ៩​នាក់​ទៀត ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​បន្ទាប់ពី​ពួកគេ​ពុល​ត្រី​កំពត​នៅ​ស្រុក​គី​រី​សាគរ ខេត្តកោះកុង​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។​

​ស្នងការ​គរ​បាល​ខេត្តកោះកុង លោក សំ​ឃិត វៀង សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា ថ្ងៃនេះ​ថា ប្រជា​នេសាទ ១០​នាក់​នៅ​ភូមិ​កោះ​ស្ដេច ឃុំ​កោះ​ស្ដេច បាន​ពុល​ត្រី​កំពត​កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​នេះ ដោយ​មនុស្សម្នា​ក់បាន​ស្លាប់ ហើយ ៩​នាក់​ទៀត​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​។​មន្ត្រីនគរបាល​រូបនេះ​បន្តថា រហូតមកដល់​ថ្ងៃនេះ ពលរដ្ឋ​ទាំង ៩​នាក់​នោះ បាន​ធូរស្បើយ​វិញ​ហើយ​។​

​ស្របពេល​គ្នា​នោះ ក្រសួងសុខាភិបាល បាន​អំពាវនាវ​ជា​សារជាថ្មី ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស កុំ​បរិភោគ​ត្រី​ក្រពត ៣​ប្រភេទ ដែលមាន​ជាតិពុល អាច​បណ្តាលឱ្យ​មនុស្ស​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ស្លាប់​បាន​នៅពេល​ជាតិពុល បាន​ជ្រាប​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល​។​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨​នេះ បាន​ឲ្យ​ដឹងថា ក្នុងប្រទេស​កម្ពុជា មាន​ត្រី​ក្រពត​ចំនួន ១០​ប្រភេទ ក្នុងនោះ​មាន ៣​ប្រភេទ​មាន​ជាតិពុល​, តាម​ការស្រាវជ្រាវ បាន​រកឃើញថា ត្រី​ក្រពត​ដែលមាន​ជាតិពុល​នោះ រួមមាន​៖ Tetraodon cochinchinensis, Monotrete leiurus និង​Tetraodon fluviatilis ត្រី​ក្រពត​ទាំងនេះ ពេល​ជ្រាប​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល និង​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​។​

​ត្រី​ក្រពត​ដែលមាន​សារធាតុពុល​ទាំង​៣​ប្រភេទ​ខាងលើនេះ មាន​ជាតិពុល​ខ្ពស់បំផុត​នៅ​រដូវ​ពង​កូន​បន្ត​ពូជ ដែលជា​ធម្មតា​កើតឡើង​នៅក្នុង​ខែកុម្ភៈ មីនា និង​ចន្លោះ​ខែកក្កដា ទៅ​ខែកញ្ញា​។​

​ចំពោះ​ជាតិពុល​នៅក្នុង​ខ្លួន​ត្រី ក៏មាន​កម្រិត​ខុសគ្នា​ដែរ គឺ​ពង និង​ស្ពែ​ម របស់​វា មាន​ជាតិពុល​ខ្ពស់​ជាងគេ បន្ទាប់មក គឺ​ថ្លើម ពោះវៀន ស្បែក និង​សាច់​។​

​សម្រាប់​រោគសញ្ញា​ចាប់ផ្តើម​ក្នុង​រយៈពេល ២០​នាទី ទៅ​២​ម៉ោង បន្ទាប់ពី​បាន​បរិភោគ​ត្រី​បែបនេះ រោគសញ្ញា រួមមាន រមាស់​ចាក់ៗ នៅ​បបូរមាត់ និង​មាត់ បន្ទាប់មក​មាន​អាកា​រៈ ឈឺក្បាល​វិលមុខ រមាស់​ចាក់ៗ​នៅ​ចុង​អវៈយវៈ មានការ​ពិបាក​និយាយ បាត់​លំនឹង​ដងខ្លួន ខ្សោយ​សាច់ដុំ ខ្វិន ស្ពឹក​ចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹង​ថ្គាម ឬ​អាច​បណ្តាល​ឲ្យ​ស្លាប់​តែម្តង​។​

​ទន្ទឹមនឹងនោះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក៏បាន​ក្រើនរំលឹក​ណែនាំ និង​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ ឲ្យ​មានការ​ប្រុងប្រយ័ត្ន និង​ចូលរួម​អនុវត្ត​វិធានការ​បង្ការ​ការពុល​ចំណីអាហារ ពិសេស​ការរួម​គ្នា​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​អនាម័យ​ចំណីអាហារ​ល្អ គ្រប់ៗ​គ្នា ចាប់តាំងពី​អ្នក​បរិភោគ​រហូត ដល់​អ្នកបម្រើ​អាហារ ដើរតួនាទី​សំខាន់ ក្នុងការ​លើកកម្ពស់ សុវត្ថិភាព​ចំណីអាហារ ចាប់តាំងពី​ការរៀបចំ ចំណីអាហារ របៀប​ទុកដាក់ និង​ពេល​ចម្អិន​អាហារ​។ ដើម្បី​ជៀសវាង​បាន​នូវ​បញ្ហា​សុខភាព ដែល​អាចធ្វើ ឲ្យ​បាត់បង់​ជីវិត​បាន និង​ដើម្បី​ចៀស​ផុតពី​ការពុល​ត្រី​ក្រពត​ដូច​ករណី​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ សូមកុំ​បរិភោគ​ត្រី​ក្រពត​ដែលមាន​ជាតិពុល ដោយសារ​វា​មាន​ជាតិពុល​នៅក្នុង​ខ្លួន​វា ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​។ ជាតិពុល​នៅក្នុង​ខ្លួន​ត្រី​ក្រពត​នេះ មិនអាច​កំចាត់​ចោល​បានទេ ទោះបីជា​បាន​ចំអិន ឬ​ដាក់​ឲ្យ​កក​ក៏ដោយ​។

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...