• Flexa

កង​កំលាំងចម្រុះ​បាន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ត្រៀម​អនុវត្ត​បទបញ្ជា​ពេល​ចាំបាច់ ចាប់ពី​ថ្ងៃទី ១៥ ដល់​ថ្ងៃទី ១៧ ហើយ ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​ប្រយុទ្ធ និង​ត្រូវ​រាយការណ៍​មួយថ្ងៃ​ពីរដង​…..

1 សប្ដាហ៍ កន្លងទៅ នីតា

​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ឲ្យ​អភិបាល​រាជធានី ខេត្ត​ទូទាំងប្រទេស រៀបចំ​ក្រុមការងារ​ប្រចាំ​បញ្ជា​សម្រាប់​តាមដាន និង​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ទៅនឹង​អ្វីដែល​ត្រូវបាន​អធិប្បាយ​ថា​ជា «​ឧបាយកល​ផ្តួលរំលំ​រដ្ឋាភិបាល​» ខណៈពេលដែល​តុលាការ​កំពូល​កំពុង​ត្រៀម​បើកសវនាការ​លើ​សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខានស្អែក​នេះ ខណៈដែល​ក្រុម​មេធាវី​ក្រសួងមហាផ្ទៃ​ក៏បាន​ដាក់​ភ័ស្តុតាង​បន្ថែម​ទៅ​តុលាការ​ក្នុងការ​ប្តឹង​រំលាយ​គណបក្សប្រឆាំង​ដែលមាន​ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ស្ទើរ​ពាក់កណ្តាល​ប្រទេស​នេះ​។​

​ក្នុង​លិខិត​របស់​ក្រសួងមហាផ្ទៃ​ចេញ​ថ្ងៃទី ១៣ ខែវិច្ឆិកា ដែល​ចុះហត្ថលេខា​ដោយ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ណែ​នាំទៅ​អភិបាល​រាជធានី ខេត្ត​ទូទាំងប្រទេស​ឲ្យ​រៀបចំ​ក្រុមការងារ​ប្រចាំ​បញ្ជា​សម្រាប់​តាមដាន និង​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ឧបាយកល​ផ្ដួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នៅ​កម្ពុជា​។

សម្តេច ស ខេង បញ្ជាក់​ក្នុង​លិខិត​ថា​៖ «​ដើម្បី​គ្រប់គ្រង​តាមដាន​សភាពការណ៍ និង​ដោះស្រាយ​បញ្ហា​នានា​បាន​ទាន់ពេលវេលា​យ៉ាង​ឆាប់រហ័ស​នៅតាម​រដ្ឋបាល រាជធានី​-​ខេត្ត ក្រសួងមហាផ្ទៃ​ស្នើ​ឯកឧត្តម លោកជំទាវ រៀបចំ​ក្រុមការងារ​ប្រចាំ​បញ្ជា​សម្រាប់​តាមដាន និង​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ឧបាយកល​ផ្ដួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ តទៅ​នឹង​រាយការណ៍​មក​ក្រសួងមហាផ្ទៃ​»​។​

​ជាមួយគ្នានេះ​ក្នុង​លិខិត​ដាច់ដោយឡែក​មួយទៀតរ​បស់​នាយកដ្ឋាន​កណ្តាល​សណ្តាប់ធ្នាប់​នៃ​ក្រសួងមហាផ្ទៃ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សេក ភូមី កាលពី​ថ្ងៃទី ៨ ខែវិច្ឆិកា​ក៏បាន​ណែនាំ​មន្ត្រី​របស់ខ្លួន​ឲ្យ «​ប្រមូល​កម្លាំង​ទាំងអស់​ប្រចាំការ​តាម​នាយកដ្ឋាន​នីមួយៗ​ដើម្បី​ត្រៀម​អនុវត្ត​បទបញ្ជា​ពេល​ចាំបាច់​» និង​ឲ្យ​ប្រចាំការ ២៤ ម៉ោង​ចាប់ពី​ថ្ងៃទី ១៥ ដល់​ថ្ងៃទី ១៧ ហើយ «​ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​ប្រយុទ្ធ​» និង​ត្រូវ​រាយការណ៍​មួយថ្ងៃ​ពីរដង​។​

​ស្របពេល​ជាមួយគ្នា​នោះដែរ ឧ​ត្ត​ម​សេនីយ៍ សៀក សុជាតិ នាយរង​សេនាធិការ​ចម្រុះ និង​ជានា​យក​ទីចាត់ការ​ការងារ​ព្រំដែន​អគ្គបញ្ជាការ បាន​លើក​យកទៅ​បង្ហាញ​ដល់​កងកម្លាំង​ព្រំដែន និង​បាន​អំពាវនាវ​ឲ្យ​ពួកគេ​រួមគ្នា​ទប់ស្កាត់ និង​កម្ចាត់​ចូល​ក្រុម​ជន​ចង់​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នៅក្នុង​ប្រទេស​កម្ពុជា​។​

​នៅក្នុង​ពិធី​បំពាក់​ឋានន្តរសក្តិ​ដល់​នាយទាហាន​ទីចាត់ការ​កា​រងារ​ព្រំដែន​នា​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា​នេះ នៅ​អគ្គបញ្ជាការដ្ឋាន ឧ​ត្ត​ម​សេនីយ៍ សៀក សុជាតិ បាន​លើក​បង្ហាញ​យ៉ាងច្រើន​ពី​វិនាសកម្ម ដែល​បង្កឡើង​ដោយ​បដិវត្តន៍​ពណ៌​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក សៀក សុជាតិ បាន​លើកឡើងថា «​ដើម្បី​មហិច្ឆតា​អំណាច ជាពិសេស​ក្នុងការ​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នៅ​កម្ពុជា ពួក​មេក្លោង​ដឹកនាំ​គំនិត​បដិវត្ត​ន័​ពណ៌ បាន​បង្កើត​ពាក្យស្លោក ផ្លាស់ប្តូរ​ជា​វិជ្ជមាន យកមក​ធ្វើជា​ប្រធានបទ​ឃោសនា ដើម្បី​បញ្ជ្រាប​ពាក្យ​នេះ​ទៅក្នុង​អារម្មណ៍​របស់​ប្រជាជន​កម្ពុជា ដែល​នេះ​មាន​ចរិត​បំភាន់​មតិ និង​ញុះញង់​ប្រជាជន​ឲ្យ​ចងកំហឹង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​។ ប៉ុន្តែ​រាល់​មហិច្ឆតា​របស់​មេក្លោង​បដិវត្តន៍​ពណ៌​ត្រូវ​បរាជ័យ​ទាំងស្រុង ដោយសារតែ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានការ​ឈ្លាសវៃ បាន​ទប់ស្កាត់​ទាន់ពេលវេលា ឈានដល់​ការចាប់ខ្លួន​ជាបន្ទាន់​បុគ្គល កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​លួច​បង្កើត​គម្រោង​ចលនា​បដិវត្តន៍​ពណ៌ ដោយមាន​បរទេស​ជា​គ្រូបង្ហាត់​បង្រៀន​ពីក្រោយ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​បាន​ក្បត់ជាតិ​ខ្លួនឯង​»​។​

​ក្នុងនោះដែរ​នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន បាន​អំពាវនាវ​ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​ត្រៀមខ្លួន​ជានិច្ច និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ការប៉ុនប៉ង ធ្វើ​បដិវត្តន៍​ពណ៌ បង្កចលាចល អស្ថេរភាព សន្តិសុខ​សង្គម មានបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ពី​ជន​អ​គិត និង​ជន​ក្បត់ជាតិ​មួយចំនួន ដែលមាន​ម​ហិ​ច្ឆិ​តា​ចង់​បំផ្លេចបំផ្លាញ​សុខសន្តិភាព ការអភិវឌ្ឍន៍ និង​ភាពសុខសាន្ត​របស់​ប្រជាជន​កម្ពុជា​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​Freshnews​។​

​ថ្លែង​ដូចនេះ​ក្នុងឱកាស នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូន នាយ នាយរង និង​ពលទាហាន​កងពលតូច​ថ្មើរជើង​លេខ​៥៣ ដែល​កំពុង​ឈរជើង​ការពារ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៃ​កង​យោធភូមិភាគ​៥ ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៤ ថ្ងៃកំណើត​កងយោធពល​ខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០១៧ នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នាទី​បញ្ជាការ​កងពល​តូច​ថ្មើរជើង​លេខ​៥៣ យោធភូមិភាគ​៥ ខេត្តបាត់ដំបង​។

សុខភាព/បុរស/ស្ត្រី