• Flexa

ជនអន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា មាន​ចំនួន​ច្រើន​លើសលប់ ក្នុងចំណោម​ជនអន្តោប្រវេសន៍​ជាង ២០​ម៉ឺន​នាក់​

1 សប្ដាហ៍ កន្លងទៅ នីតា

​មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា​រក​ឃើញថា ជនអន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា មាន​ចំនួន​ច្រើន​លើសលប់ ក្នុងចំណោម​ជនអន្តោប្រវេសន៍​ដទៃទៀត​។ សារព័ត៌មាន​ក្នុងស្រុក បាន​ដកស្រង់​សម្ដី​លោក សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ របស់​ក្រសួងមហាផ្ទៃ ដែល​ថ្លែង​នៅក្នុង​កិច្ចប្រជុំ អំពី​បញ្ហា​អន្តោប្រវេសន៍ នៅ​ថ្ងៃទី​៦ ខែធ្នូ ថា តាម​ការ​ស្រង់​ឯកសារ ឃើញថា ក្នុងចំណោម​ជនអន្តោប្រវេសន៍ ជាង ២០​ម៉ឺន​នាក់ ជនអន្តោប្រវេសន៍​វៀតណាម មាន​ចំនួន​ច្រើន​លើសគេ​។​

​ប្រភព​ដដែល បន្តថា​ក្នុង​មួយឆ្នាំៗ មាន​ជនអន្តោប្រវេសន៍​បន្ថែម យ៉ាងហោចណាស់ ១​ម៉ឺន​នាក់ ចូលមក​រស់នៅ​កម្ពុជា ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​។ លោក សុខ ផល បញ្ជាក់បន្ថែម ថា យ៉ាងហោចណាស់ មាន​ជនអន្តោប្រវេសន៍ ៧​ម៉ឺន ៣​ពាន់​នាក់ (៧៣,០០០) នាក់ ដែល​គ្មាន​ឯកសារ​ត្រឹមត្រូវ​។​

​សូមបញ្ជាក់ថា ការលើកឡើង​របស់លោក​សុខ ផល បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការលុបចោល ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់ និង​ប្រើប្រាស់​នៅ​ថ្ងៃទី​០៦ ធ្នូ​។ កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផងដែរ​៕

សុខភាព/បុរស/ស្ត្រី