• Giloba

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អ្នកសារព័ត៌មាន​កុំ​ផ្ចាញ់ផ្ចាល់​អ្នកនាំពាក្យ ហើយ​អ្នកនាំពាក្យ​ដឹង​មិន​ច្បាស់​សូមកុំ​ជំនះ​ឆ្លើយតប​ជាមួយ​អ្នកសារព័ត៌មាន​

6 ខែ កន្លងទៅ វុត្ថា

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានស្នើ​ឲ្យ​អ្នកនាំពាក្យ​ត្រូវ​ក្ដោប​ព្រឹត្តិការណ៍​ឲ្យ​ជុំ​ដើម្បី​បេស​សកម្ម​ក្នុងនាម​ជាម​ន្ត្រី​ផ្តល់ព័ត៌មាន​ដល់​សារ​ធាណ​ជន តាមរយៈ​សារព័ត៌មាន​ឲ្យ​បាន​ច្បាស់​ហើយ​បើ​ដឹង​មិន​ច្បាស់ កុំ​ជំនះ​ឆ្លើយតប​ជាមួយ​អ្នកសារព័ត៌មាន​។ ការ​ថ្លែង​នេះ នៅក្នុង​ពិធី​បិទ​វេទិកា​អ្នកសារព័ត៌មាន និង​អ្នកនាំពាក្យ ដែល​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) កាលពី​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨​។​

​លោក​រដ្ឋមន្ដ្រី ក៏បាន​ស្នើ​ទៅកាន់​អ្នកនាំពាក្យ​ដូចគ្នា ត្រូវ​ក្ដោប​ព្រឹត្តិការណ៍​ឲ្យ​ជុំ ដើម្បី​បេសកម្ម​ក្នុងនាម​ជាម​ន្ត្រី​ផ្តល់ព័ត៌មាន ដល់​សារ​ធាណៈ​ជន តាមរយៈ​សារព័ត៌មាន​ឲ្យ​បាន​ច្បាស់​ផងដែរ ហើយ​អ្នកនាំពាក្យ​ដឹង​មិន​ច្បាស់​សូមកុំ​ជំនះ​ឆ្លើយតប​ជាមួយ​អ្នកសារព័ត៌មាន​។​

​បើតាម​លោក​រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បើទោះបីជា​គ្មាន​សាលា​ដើម្បី​បង្រៀន​អ្នកនាំពាក្យ​ក៏ពិតមែន ប៉ុន្តែ​អ្នកនាំពាក្យ​ត្រូវបាន​ជ្រើសរើស​ចេញពី សាលា​បណ្ដុះបណ្ដាល សារព័ត៌មាន (DMC)​។​ឆ្លៀត​ក្នុងឱកាស​នោះដែរ ប្រមុខ​ដឹកនាំ​ក្រសួង​ព័ត៌មាន​រូបនេះ ក៏បាន​បង្ហាញ​នូវ​គោលបំណង​ចង់​ឲ្យ​មាន​ពិធី​ជួបជុំ​អ្នកសារព័ត៌មាន និង​អ្នកនាំពាក្យ ព្រោះ​ក្រុម​អ្នក​ទាំងពីរ​ប្រភេទ​នេះ គឺមាន​សារៈសំខាន់​ដូចគ្នា ព្រោះ​បុគ្គល​សំខាន់​ទាំងពីរ​ប្រភេទ​នេះ គឺ​ត្រូវ​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​។​

​ជាមួយគ្នានេះ លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) បាន​ថ្លែងអំណរគុណ​ដល់ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​បិទ​វេទិកា​ដោយ​លោក​បានលើកឡើង​អំពី ការផ្លាស់ប្តូរ​មតិយោបល់​ដែល​អ្នកនាំពាក្យ អ្នកសារព័ត៌មាន​ថា កន្លងមក​អ្នកនាំពាក្យ និង​អ្នកយកព័ត៌មាន​ខ្លះ​យល់ច្រឡំ​ថា មានការ​កេងចំណេញ​គ្នា​ក្នុងការ​ផ្សព្វផ្សាយ អ្នកនាំពាក្យ​ត្រូវ​ផ្តល់ព័ត៌មាន​ឲ្យ​បានច្បាស់លាស់ និង​ត្រឹមត្រូវ ហើយ​គោរព​វិជ្ជាជីវៈ​របស់ខ្លួន​។ លោក​បញ្ជាក់ថា នៅក្នុង​កិច្ចពិភាក្សា​នេះ អ្នកសារព័ត៌មាន បានលើកឡើង​អំពី​ការរើសអើង​របស់​អ្នកនាំពាក្យ​ខ្លះ ជាមួយ​ស្ថាប័ន​ព័ត៌មាន ធំ​ឬ​តូច ហើយ​ថា អ្នកនាំពាក្យ​មួយចំនួន មិនសូវ​សហការ​ណ៍​ផ្តល់ព័ត៌មាន និង​ត្រូវ​ដឹង​ពី​អ្វីដែល​អ្នកព័ត៌មាន​ចង់បាន​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...