• Flexa
  • Default ខាងលើក្រោមមេនុយ

ច្បាប់​នឹងដាក់​ទោស​អ្នក​ជេរប្រមាថ​ព្រះមហាក្សត្រ ក្នុងពេល​ខាងមុខនេះ​

3 ខែ កន្លងទៅ សម្បត្តិ

​កាលពីពេល​កន្លងទៅនេះ ក្រុមការងារ​របស់រ​ដ្ឋា​ភិ​បាល ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​សិក្សា​ពី​ចំណុច​ដែល​ត្រូវ​កែ​រដ្ឋធម្មនុញ្ញ គ្រោង​នឹង​ជួបគ្នា​ ដើម្បី​ស្វែងរក​ចំណុចរួម និង​ជាក់លាក់ ថា គួរតែ​ដក​ឬ​ដាក់​ចំណុច​ណាខ្លះ ទៅក្នុង​រដ្ឋធម្មនុញ្ញ​។ ជំនួប​អាច​នឹង​ធ្វើឡើង នៅក្រោយពេល​រដ្ឋាភិបាល​កម្ពុជា​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ ទិវា​ជ័យជម្នះ​៧ មករា​ កន្លងទៅ។​

​តាម​ការគ្រោងទុក​រដ្ឋ​សភា នឹង​កោះប្រជុំ​វិសាមញ្ញ ក្នុងអំឡុងពេល​វិស្សមកាល ឬ​វ៉ា​កង ចន្លោះ​ពី​ពាក់កណ្តាល​ខែមករា រហូតដល់​ខែមេសា​ខាងមុខនេះ ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ដាក់ទោស​លើ​អ្នក​ជេរប្រមាថ​ព្រះមហាក្សត្រ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឈាង វុន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស និង​ព័ត៌មាន​របស់​រដ្ឋសភា បន្ទាប់ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨​។​

​សេចក្តីព្រាងច្បាប់​ថ្មី ដែលមាន​ទាំង​ការធ្វើ​វិសោធនកម្ម កែ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ​មួយចំនួន កំពុង​ត្រូវបាន​អន្តរក្រសួង ដឹកនាំ​ដោយ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តាក់តែង ចាប់តាំងពី​ចុងឆ្នាំ​២០១៧ ហើយ​មកដល់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨ សេចក្តីព្រាងច្បាប់​ថ្មី​នោះ មិនទាន់​បញ្ជូន​ដល់​រដ្ឋសភា​នៅឡើយ​ទេ​។​

​លោក ឈាង វុន បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​មិនទាន់បាន​ព័ត៌មាន​អ្វី​ជា​ផ្លូវការ មកដល់​រដ្ឋសភា​ទេ ព្រោះ​ក្រុមការងារ​នៅ​ក្រសួង​ពាក់ព័ន្ធ កំពុងតែ​ធ្វើ​កិច្ចការ​ហ្នឹង​។ ក៏ប៉ុន្តែ​យើង​ដឹងថា នេះ​ជា​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយក៏​ដូចជា​ជំហរ​របស់​រដ្ឋ​សភាក​ម្ពុ​ជា​ដែរ​។ អង្គ​ព្រះមហាក្សត្រ យើង​មិនអាច​បន្ធូរបន្ថយ​ឲ្យ​មនុស្ស​បំពាន​បាន ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​របស់​យើង​ទេ​»​។​

​គួរ​រំលឹក​ជូន​ថា រដ្ឋាភិបាល​កម្ពុជា​កាល​ពីថ្ងៃ​ទី ០១ ធ្នូ ឆ្នាំមុន បានសម្រេច​បង្កើត​ក្រុមការងារ​ពិសេស​មួយ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​បំណង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពីមុន​ដំណាច់ឆ្នាំ​២០១៧ ពី​ការកាត់បន្ថយ​ចំនួន​ក្រុមប្រឹក្សា​គណៈរដ្ឋមន្ត្រី​រប​ស់លោក ឲ្យ​នៅសល់​តិច​បំផុត​។ ក្រុមការងារ​នេះ មាន​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ធ្វើជា​ប្រធាន លោក ឆេង សារឿន រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​, លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោក កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ជា​អនុប្រធាន និង​អមដោយ​សមាជិក​៨​រូប​ទៀត ដែល​សុទ្ធសឹងតែ​ជា​អ្នកច្បាប់​មកពី​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ក្រសួងមហាផ្ទៃ​ជាដើម​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...