• Flexa

លោក ប្រា​វីត រដ្ឋមន្ត្រី​ការពារជាតិ​ថៃ ប្រាក់ខែ​បាន​ប៉ុន្មាន​ហេតុអ្វី​មាន​លុយ​ទិញ​នាឡិការ​ដៃ តម្លៃ​ជាង ៧ ម៉ឺន​ដុល្លារ​អាមេរិក និង​ទ្រព្យសម្បតិ្ត​ដ៏​មហាសាល

1 សប្ដាហ៍ កន្លងទៅ សម្បត្តិ

​​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​លោក Prawit Wongsuwan ត្រូវបាន សកម្មជន​នយោបាយ​ម្នាក់​ចោទប្រកាន់ថា លោក «​មានបាន​ខុស​ប្រក្រតី​» ដែល​វា​អាចពាក់ព័ន្ធ​ករណី​ពុករលួយ​ផង​។ ការចោទប្រកាន់​នេះ​ធ្វើឡើង​ក្រោយ​គេ​ឃើញ​លោក​ពាក់​នាឡិកាដៃ​ដែលមាន​តម្លៃ​ជាង ៧ ម៉ឺន​ដុល្លារ​អាមេរិក​។​

​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​លោក Prawit Wongsuwan ត្រូវ​ប្រឈម​នឹង​ការប្រកាន់​ករណី​ពុករលួយ​សប្តាហ៍​នេះ ដោយសារ​គេ​មើលឃើញថា លោក​ស្រាប់​តែមាន​លុយ​មាន​កាក់​ច្រើន​ខុស​ប្រក្រតី​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក Srisuwan Janya ដែលជា​អគ្គលេខាធិការ​នៃ​សមាគម​ការពារ​រដ្ឋធម្មនុញ្ញ​ថៃ​បាន​បញ្ជាក់ថា លោក​នឹងដាក់​ញ្ញត្តិ​ទៅកាន់​គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើពុករលួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ស្នើ​ឲ្យ​អង្គភាព​នេះ​ស៊ើបអង្កេត​ករណី​រដ្ឋមន្ត្រី​ការពារជាតិ​ដែល​ក្លាយជា​អ្នកមាន​ខុស​ប្រក្រតី​។​

​តាមពិតទៅ ការសម្រេច​រៀបចំ​ញ្ញត្តិ​ប្តឹង​សុំ​ស៊ើបអង្កេត​ករណី​ពុករលួយ​នេះ ក៏​ដោយសារ​កាលពីដើម​សប្តាហ៍​នេះ លោក Prawit បាន​ពាក់​នាឡិកាដៃ​ម៉ាក Richard Mille ដែលមាន​តម្លៃ​ថ្លៃ​ហួស​ស្មាន​ដែលមាន​តម្លៃ ២,៦ លាន​បាត ឬ​ស្មើ ៧៧០០០​ដុល្លារ​នោះ​។

​លោក ស៊ុ​គ​ប៊ូ​ន បាន​និយាយថា ការិយាល័យ NACC នឹង​ពិនិត្យមើល​បញ្ហា​នេះ និង​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​នេះ មិនមាន​ការរង​សម្ពាធ​អំពី​តួនាទី​ដ៏​ធំ​របស់លោក​ប្រា​វីត​នោះទេ​។​​នាឡិកា​ដ៏​ថ្លៃ​និង​ចិញ្ចៀនពេជ្រ​នេះ ត្រូវបាន​គេ​ឃើញ ឧបនាយករដ្ឋមន្ត្រី​នេះ ពាក់​នៅពេលដែល​មានកា​រ​ថតរូប​រួមគ្នា​មួយ​សម្រាប់​គណៈរដ្ឋមន្ត្រី​ថ្មី​កាលពី​ថ្ងៃ​ចន្ទ​។ រូបភាព​នេះ​ត្រូវបាន​ចែកចាយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ដោយមាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បាន​ចោទ​ជា​សំនួ​រថា "​តើ​លោក​អាចមាន​លុយ​ទិញ​នាឡិកា​និង​ចិញ្ចៀនពេជ្រ​នេះ​ដ៏​ថ្លៃ​បែបនេះ​បាន​យ៉ាង​មេ្ត​ច​ទៅ​…​ពីព្រោះ​លោក​គឺ​គ្រាន់តែ​ជា​មន្ត្រី​រដ្ឋ​ម្នាក់​ប៉ុណ្ណោះ​”​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ ដែល​បាន​អំពាវនាវ​ឱ្យមាន​ការស៊ើបអង្កេត​នេះ បាន​អះអាង ថា​នាឡិកា​ម៉ាក Richard Mille ម៉ូ​ដែល RM 002V2 នេះ គឺ​ធ្វើ​អំពី​ប្លា​ទីន ហើយ វា​មានតម្លៃ ៣៧០.០០០​ដុល្លារ​អាមេរិក​ហើយ​ចិញ្ចៀនពេជ្រ​ដែលមាន​ទ​ម្ងា​ន់​ប្រហែល​៥​កា​រ៉ាត់​នេះ គឺ មានតម្លៃ ១២២.៦០០ ដុល្លារ​អាមេរិក​។​

​លោក ប្រា​វីត ដែលជា​រដ្ឋមន្ត្រី​ការពារជាតិ​ផងដែរ​នេះ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​ត្រៀម​ខ្លូន​ចូល​បំភ្លឺ​អំពី​បញ្ហា​នេះ​ដល់​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ (NACC) ៕

សុខភាព/បុរស/ស្ត្រី