• Flexa

តាម​បទពិសោធន៍​អាមេរិក​បង្ហាញថា មី​ស៊ី​ល​កូរ៉េខាងជើង មិនបាច់ចាំ​ប្រើ​ខែល​ប្រឆាំង​ធ្វើ​អ្វី ប្រើតែ​យន្តហោះ​ចម្បាំង F-35 ក៏បាន​ដែរ​

1 សប្ដាហ៍ កន្លងទៅ DNT-NEWS

(​រដ្ឋធានី​វ៉ាស៊ីនតោន​)៖ សារព័ត៌មាន Fox News នៅ​ថ្ងៃទី​៧ ធ្នូ​នេះ បាន​រាយការណ៍​មក​ថា យោងតាម​បទពិសោធន៍​របស់ខ្លួន អាមេរិក​អាច​ប្រើ​ត្រឹម​យន្តហោះ​ចម្បាំង F-35 ដើម្បី​ស្ទាក់ចាប់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ក៏បាន​ដែរ​។​

​លោក John "Bama" Montgomery ដែលជា​អ្នកគ្រប់គ្រង​ផ្នែក​ជំនួញ​របស់​ក្រុមហ៊ុន Northrop បាន​ប្រាប់​ទៅ​ក្រសួងការពារជាតិ​ថា ព័ត៌មាន​ដែល​ប្រមូលបាន​ដោយ​យន្តហោះ F-35 អាច​ត្រូវបាន​បញ្ជូនទៅ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល THAAD ។ លោក Montgomery បាន​ថ្លែងថា «​ឥឡូវនេះ​គ្រាប់​ដែល​នឹង​បាញ់​ចេញ មាន​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់ និង​ទុក​នៅក្នុង​កន្លែង​ត្រឹមត្រូវ​។ ដូច្នេះ​រ៉ា​ដា​មិនចាំបាច់​ស្វែងរក​ទេ​។ ខ្ញុំ​ដឹងថា វា​នៅទីណា​»​។​

​ក្រុមហ៊ុន Northrop បាន​រាយការណ៍​ថា បានធ្វើ​តេស្ត​យន្តហោះ​ចម្បាំង កាលពី​ឆ្នាំ ២០១៤ ដើម្បី​កំណត់ថា តើ​ប្រព័ន្ធ​អេកូ​ចែកចាយ​ដោយ F-35 ពិតជា​អាច​តាមដាន​គ្រាប់​មី​ស៊ី​ល​អណ្តរទ្វីប ICBM បានដែរ​ឬទេ​។ ការធ្វើ​តេស្ត​នេះ​បាន​កំណត់ថា ឧបករណ៍​ចាប់​សញ្ញា​អាចជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល បំផ្លាញ​គោលដៅ​ដែល​ខ្លួន​កំណត់​។​

​សូមបញ្ជាក់ថា ការលើកឡើង​បែបនេះ បានធ្វើ​ឡើង​ក្រោយ​ភាព​តានតឹង​រវាង​អាមេរិក និង​កូរ៉េខាងជើង បាន​កើន​ឡើងដល់​ចំណុចកំពូល ក្រោយ​ប្រទេសមួយ​នេះ បានធ្វើការ​សាកល្បង​គ្រាប់​មី​ស៊ី​ល​អន្តរទ្វីប កាលពី​ថ្ងៃទី​២៨ វិច្ឆិកា​៕DNT-NEWS

សុខភាព/បុរស/ស្ត្រី