• Giloba

តៃវ៉ាន់​បង្ហាញ​ពី​គម្រោង​នៃ​ការចំណាយ​ទឹកប្រាក់​លើ​វិស័យ​យោធា ដើម្បី​ឲ្យ​មាន​តុល្យភាព​ទ័ព​ចិន​

6 ខែ កន្លងទៅ DNT-NEWS

(​ទីក្រុង​តៃប៉ិ​)៖ រដ្ឋាភិបាល​តៃវ៉ាន់​បានបង្ហាញ​ពី​ផែនការ​របស់ខ្លួន ក្នុងការ​ចាប់ផ្តើម​ការ​ចំណាយ​រយៈពេល​វែង លើ​វិស័យ​ការពារជាតិ ដើម្បី​ទទួលបាន​ប្រព័ន្ធ​អាវុធ​កម្រិត​ខ្ពស់ ដែល​អាច​តតាំង​ទៅនឹង​ការឈ្លានពាន​ពី​ទីក្រុង​ប៉េកាំង​បាន​។ ភាព​តានតឹង​រវាង​ក្រុង​ប៉េកាំង និង​តៃប៉ិ​បាន​បន្ត​កើនឡើង ចាប់តាំងពី​ប្រទេស​ទាំងពីរ បាប​ផ្តាច់ទំនាក់ទំនង​ជាមួយគ្នា តាំងពី​ឆ្នាំ ២០១៦​មកម្ល៉េះ​។​

​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen បានរៀបចំ​គោលនយោបាយ ក្នុង​វិស័យ​ការពារជាតិ​តៃវ៉ាន់ តាមរយៈ​ការទិញ​គ្រឿង​សព្វាវុធ​ពី​សហរដ្ឋអាមេរិក​។ គោលបំណង​របស់លោក ស្រី​គឺ​ដើម្បី​កសាង​កងទ័ព​ការពារ​តៃវ៉ាន់ ធ្វើយ៉ាងណា​កុំ​ឲ្យ​ចាញ់​ច្រាប​របស់​ទីក្រុង​ប៉េកាំង​ធ្ងន់ធ្ងរ ក្នុងករណី​មាន​ផ្ទុះ​សង្គ្រាម​ជាមួយ​ចិន​មែន​នោះ​។​

​មន្ត្រី​ការពារជាតិ​ពីររូប បាន​ប្រាប់​រ៉​យ​ទ័​រថា ទីក្រុង​តៃប៉ិ​កំពុងស្ថិត​ក្នុងដំណាក់កាល​បង្កើត​ផែនការ​ចំណាយ​ការពារជាតិ​បន្ថែមទៀត ក្នុង​ឆ្នាំ​២០២៥ ។ ក្រុមមន្ត្រី​បាន​អះអាងថា ការចំណាយ​ទឹកប្រាក់​យោធា​ប្រចាំឆ្នាំ​របស់​កោះ​តៃវ៉ាន់ នឹង​កើនឡើង​យ៉ាងហោចណាស់ ២០​ភាគរយ​ភាគរយ​។ នោះ​គឺជា​ការកើនឡើង​ពី​ប្រហែល ១០,៨ ពាន់​លាន​ដុល្លារ ទៅ ១២,៩ ពាន់​លាន​ដុល្លារ​ក្នុងការ​ចំណាយ​ប្រចាំ​ឆ្នាំនេះ​។​

​មន្ត្រី​បន្តថា ការ​ចំណ​យ​ទឹកប្រាក់​លើ​វិស័យ​យោធា​បន្ថែម​នេះ គឺ​ដោយសារតែ​កំណើនសេដ្ឋកិច្ច​របស់​តៃវ៉ាន់​មានការ​កើនឡើង ប្រទេស​នេះ​មាន​លុយ​គ្រប់គ្រាន់ ក្នុងការ​ចំណាយ​នេះ​។ មូលនិធិ​បន្ថែម​នេះ នឹង​ផ្តោតលើ​ការលើក​កំពស់​យុទ្ធសាស្ត្រ​ការពារ មិន​ស្មើភាព​គ្នា​ផ្នែក​គ្រឿង​សព្វាវុធ​រវាង​តៃវ៉ាន់ និង​ចិន​។ ទន្ទឹមនឹង​ការធ្វើកំណែទម្រង់​បង្កើន​សមត្ថភាព​យោធា​នេះ មេបញ្ជាការ​ជាន់​យោធា​របស់​តៃវ៉ាន់ ក៏បាន​ជម្រុញ​ឲ្យ​តៃវ៉ាន់​ខិតខំ​ពង្រឹងសមត្ថភាព​យោធ​របស់ខ្លួន​បន្ថែមទៀត តាមរយៈ​ការហ្វឹកហាត់​ក្នុង​ការធ្វើ​សមយុទ្ធ ការទិញ​គ្រាប់​មី​ស៊ី​ល​ទំនើបៗ ការធ្វើ​ទំនើបកម្ម​គ្រាប់​មី​ស៊ី​ល​ដែលមាន​ស្រាប់ ការទិញ​យន្តហោះ​ដ្រូ​ន យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប អាវ​ក្រោះ​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ធ្វើសង្គ្រាម និង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ដែល​តៃវ៉ាន់​ត្រូវមាន​បន្ថែមទៀត​។​

​ស្រប​ជាមួយគ្នានេះ ក្រសួងការពារជាតិ​ក៏បាន​បន្ថែម​សន្តិសុខ​ព័ត៌មាន ដំឡើង​កំណែទម្រង់​ថ្មី​នៃ​គ្រាប់​មី​ស៊ី​ល​ប៉ា​ទ្រី​យ៉ូ​ត យន្តហោះ​ចម្បាំង F-16A / B ថ្មី និង​យន្តហោះ​ចម្បាំង​សម្រាប់​ហ្វឹកហ្វឺន ដែល​បង្កើតឡើង​ដោយ​ជនជាតិដើម ទៅក្នុង​ការបង្កើន​សម​ត្ថ​ភាព​ការពារជាតិ​របស់​ពួកគេ​។ ក្រៅពីនេះ តៃវ៉ាន់​ក៏​ចង់​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ឃ្លាំង​នៃ​យាន​ផ្ទុក​គ្រាប់​មី​ស៊ី​ល​របស់ខ្លួន និង​កសាង​ដោយ​ខ្លួនឯង ឬ​ទិញ​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក​បន្ថែមទៀត​។ អាវុធ​ដែល​តៃវ៉ាន់​នឹង​ទិញ គឺ​សុទ្ធតែជា​របស់​សហរដ្ឋ​អាមេរិក​ទាំងអស់​។ តៃវ៉ាន់​គឺជា​អតិថិជន​ដ៏​ពិសេស​របស់​សហរដ្ឋអាមេរិក ត្បិត​ប្រទេស​នេះ បាន​ទិញ​គ្រឿង​សព្វាវុធ​ពី​សហរដ្ឋអាមេរិក ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៦០​ពាន់​លាន​ដុ​លា្ល​រ ក្នុង​រយៈពេល ២៥​ឆ្នាំ​កន្លងទៅនេះ​។ ជាក់ស្តែង​ថ្មីៗ​នេះ តៃវ៉ាន់​ក៏បាន​ស្នើ​ឲ្យ​មានការ​ពង្រឹង​ចំណង​ទំនាក់ទំនង​រវាង​តៃវ៉ាន់ និង​សហរដ្ឋអាមេរិក​បន្ថែម​ទៀត ខណៈ​ប្រទេស​នេះ រង​ការ​គម្រាមកំហែង​ពី​សំណាក់​ទីក្រុង​ប៉េកាំង​ជា​បន្តបន្ទាប់​។​

​ជម្លោះ​រវាង​ចិន​និង​តៃវ៉ាន់ មានការ​កើនឡើង​បន្ទាប់ពី​ជ័យជម្នះ​នៃ​ការបោះឆ្នោត​ឆ្នាំ​២០១៦ របស់លោក​ស្រី Tsai​។ ខុសពី​ប្រធានាធិបតី​មុនៗ លោកស្រី Tsai មិន​យល់ព្រម​ជាមួយ​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៩២ ដែលជា​កិច្ចព្រមព្រៀង​ឲ្យ​តៃវ៉ាន់​មាន​ទំនាក់ទំនង ជាមួយ​ប្រទេស​ចិន ដោយ​មិន​ងាក​ទៅរក​បរទេស​ណាមួយ​ឡើយ​។​

​ទីក្រុង​ប៉េកាំង​មិន​យល់ស្រប​លើ​រដ្ឋាភិបាល​របស់​ទីក្រុង​តៃប៉ិ ថា​ជា​រដ្ឋាភិបាល​ស្របច្បាប់​នោះទេ ចាប់តាំងពី​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​នៅ​ឆ្នាំ ១៩៤៩​មកម្ល៉េះ​។ ម្ល៉ោះហើយ​ទើបបានជា ក្នុង​ក្រសែភ្នែក​របស់​ចិន តៃវ៉ាន់​គឺជា​ខេត្ត​មួយ​របស់ខ្លួន​ពេញទំហឹង ហើយ​ចិន​បានដាក់​កំ​ហឹ​ត​ម្តង​ហើយ​ម្តង​ទៀតថា តៃវ៉ាន់​មិនអាច​ប្រកាស​ឯករាជ្យ​បានជា​ដាច់ខាត​។​

​ដោយឡែក រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក លោក​ត្រាំ បាន​មើលឃើញ​ពី​ការពង្រឹង​ចំណងទាក់ទង​រវាង​សហរដ្ឋអាមេរិក និង​តៃវ៉ាន់​ថា ជា​ចំណុច​សំខាន់​មួយ ក្នុង​ទំនាក់ទំនង​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ប៉េកាំង​។ ក្នុងន័យនេះ អាមេរិក​ខិតខំ​យកចិត្ត​តៃវ៉ាន់ និង​ងាក​ទៅរក​ប្រទេស​នេះ ដើម្បី​បញ្ឈឺ​ចិន​កាន់តែខ្លាំង ត្បិត​អី​អាមេរិក​នឹង​ទទួលបាន​ផលប្រយោជន៍​ពី​វិស័យ​យោធា​កាន់​តៃ​ខ្លាំង គឺ​តាមរយៈ​ការលក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់​នេះឯង​។ បន្ថែម​លើស​នេះ ប្រទេស​ទាំងពីរ គ្រោង​នឹងធ្វើ​សមយុទ្ធ​រួមគ្នា នៅ​ខែកញ្ញា ២០១៨​នេះ​ទៀតផង​។

​ផ្ទុយទៅវិញ ទីក្រុង​ប៉េកាំង​ក៏បាន​បង្កើន​ការចំណាយ​យោធា​របស់ខ្លួន ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០០០​ដែរ​។ កាលពី​ខែមីនា ២០១៧ ចិន​បានប្រកាសថា ការចំណាយ​លើ​វិស័យ​ការពារជាតិ នឹង​កើនឡើង ៧​ភាគរយ នៅក្នុង​ឆ្នាំ ២០១៧​ពោល គឺ​កើនឡើង ១១,១ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ឯ​ណោះ​។​

​គួរ​កត់សម្គាល់ថា ថ្មីៗ​នេះ តៃវ៉ាន់​បានធ្វើ​កំណែទម្រង់​ថ្មី​លើ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​រប​ស់​ខ្លួន គឺ​ទិញ​គ្រាប់​មី​ស៊ី​ល​សេ​រ៊ី​ថ្មី បំពាក់​នៅលើ​ត​យន្តហោះ​ចម្បាំង​ដោយ​ស្វ័យប្រវត្តិ និង​បាន​បង្កើន​កងកម្លាំង​ខាង​ប្រព័ន្ធ​អ៊ី​ធឺ​ណែ​ត​ទៀតផង​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...