• Flexa
  • Default ខាងលើក្រោមមេនុយ

អា​មេ​រិ​កបាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ B-2 Spirit ទៅកាន់​កោះ​ហ្គាំ​ហើយ​

3 ខែ កន្លងទៅ DNT-NEWS

​កងទ័ពអាកាស​សហរ​ដ្ឋ​អាមេរិក​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក (PACAF) បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អាមេរិក​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ B-2 Spirit ចំនួន ៣​គ្រឿង ទៅកាន់​មូលដ្ឋានទ័ព​របស់ខ្លួន ដែល​កំពុង​ឈរជើង​នៅ​កោះ​ហ្គាំ​។

​យោងតាម​បញ្ជាការ​កងទ័ពអាកាស​ប្រចាំ​នៅ​ប៉ាស៊ីហ្វិក បាន​ឲ្យ​ដឹងថា ក្រុម​នាវិក​ប្រមាណ ២០០​នាក់ ត្រូវបាន​ដាក់ពង្រាយ​នៅ​កោះ​ហ្គា​ម​ដើម្បី​គាំទ្រ​ដល់ បេសកកម្ម​របស់​បញ្ជា​ការដ្ឋាន​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក​។ យន្តហោះ​ប្រភេទ​នេះ ត្រូវបាន​គេ​រំពឹងថា នឹងធ្វើ​ការ​ហ្វឹ​ហ្វឺ​ន​ថ្នាក់មូលដ្ឋាន និង​ថ្នាក់​តំបន់ ដោយមាន​ការចូលរួម​ពី​ដៃគូ​ក្នុង​តំបន់ ដើម្បី​ធានា​នូវ​ការត្រៀមខ្លួន​កម្រិត​ខ្ពស់ និង​សមត្ថភាព​របស់​នាវិក​។​

​កងទ័ពអាកាស​សហរ​ដ្ឋ​អាមេរិក​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក មិនបាន​បង្ហាញ​ពី​ពេលវេលា​នៃ​ការដាក់​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​នៅលើ​កោះ​នោះ​ជាក់លាក់​ទេ ត្បិត​អី​វា​ជា​យុទ្ធសាស្ត្រ​សម្រាប់​យោធា​អាមេរិក ក្នុង​ល​ក្ខ័​ណ្ឌ​នៃ​ការ​បង្កហេតុ​ណាមួយ​ពី​សំ​ណាំ​ក់​កូរ៉េខាងជើង​។​

​សូម​រំឭកថា ភាព​តានតឹង នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក បាន​កើនឡើង​កាន់តែខ្លាំង កាលពី​ខែសីហា ២០១៧​កន្លងទៅ ក្រោយ​កូរ៉េខាងជើង បាន​និយាយថា ខ្លួន​កំពុងតែធ្វើការ​ពិចារណា លើ​ការវាយប្រហារ​ទៅលើ​កោះ​ហ្គាំ​។ ដោយឡែក លោក​ត្រាំ​ក៏បាន​តប​ទៅវិញ​ផងដែរ​ថា កូរ៉េខាងជើង នឹង​ជួប​ជាមួយ​ភ្លើង​និង​កំហឹង​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...