• Giloba

សហរដ្ឋអាមេរិក ចាប់ផ្តើម​ងាក​មក​ដាក់ទណ្ឌកម្ម​ទៅលើ​អ៊ីរ៉ង់​

6 ខែ កន្លងទៅ ណូ​រ៉ា

​កាលពីពេល​ថ្មីៗ​នេះ មន្ដ្រីការទូត​ជាន់ខ្ពស់​អឺរ៉ុប​និង​អ៊ីរ៉ង់ បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ បន្ដ​ប្រតិ​ប​ត្ដិ​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​អ៊ីរ៉ង់​បាន​ចុះ​ជាមួយ​ប្រទេស​មហាអំណាច​៥+១​កាលពី​ឆ្នាំ​២០១៥​។​ប្រធាន​ផ្នែក​គោលនយោបាយ​ការបរទេស​អឺរ៉ុប ក៏ដូចជា​រដ្ឋមន្ដ្រីការបរទេស​អាល្លឺម៉ង់ អង់គ្លេស បារាំង និង​អ៊ីរ៉ង់ បាន​ជួប​ពិភាក្សាគ្នា​នៅ​ទីស្នាក់ការ​កណ្ដាល​អឺរ៉ុប ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល​ប្រទេស​បែលហ្ស៊ិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ពួកគេ​បាន​ពិភាក្សា​ពី​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា រវាង​ប្រទេស​មហាអំណាច​ចំនួន​៦​ជាមួយ​អ៊ីរ៉ង់​ក្នុង​ឆ្នាំ​២០១៥ ដើម្បី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដោះដូរ​នឹង​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​។​ប្រទេស​ពាក់ព័ន្ធ​បាន​អនុវត្ដ​តាម​កិច្ចព្រមព្រៀង​ង​តាំងពី​ខែមករា​ឆ្នាំ​២០១៦​។​

​បន្ទាប់ពី​ការលើកឡើង​បែបនេះ​មក រដ្ឋមន្ត្រី​រតនាគារជាតិ​អាមេរិក លោក ស្ទេ​វិ​ន ម៉ា​នូ​ជីន (Steven Mnuchin) បានឱ្យដឹងថា សហរដ្ឋអាមេរិក​អាច​នឹងដាក់​ទណ្ឌកម្ម​ជាថ្មី​លើ​ប្រទេស​អ៊ីរ៉ង់ ហើយ​ការលើកឡើង បែបនេះ​ធ្វើឡើង​នៅ​មុនពេល​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នឹង​សម្រេចចិត្តថា តើ​ត្រូវដាក់​ទណ្ឌកម្ម​លើ​ទីក្រុង​តេ​ហេ​រ៉ង់ ឬក៏​យ៉ាងណា ក្រោម​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាលពី​ឆ្នាំ​២០១៥​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីន​ហួរ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១២ ខែមករា ឆ្នាំ​២០១៨​។​

​ថ្លែង​នៅក្នុង​ស​ន្នី​សីទ​ដ៏​ខ្លី​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Steven Mnuchin បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​ខ្ញុំ​រំពឹងថា នឹងមាន​ការដាក់ទណ្ឌកម្ម​ជាថ្មី​លើ​អ៊ីរ៉ង់ ហើយ​យើង​នឹង បន្ត​ឃ្លាំមើល​ពួកគេ​»​។ ការលើកឡើង​បែបនេះ​របស់ លោក Mnuchin ធ្វើឡើង​នៅមុន​ពេល​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នឹងធ្វើ​ការសម្រេចចិត្ត​ថា តើ​ត្រូវដាក់​ទណ្ឌកម្ម​លើ​ទីក្រុង​តេ​ហេ​រ៉ង់ ឬក៏​យ៉ាងណា ក្រោម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កាលពី​ឆ្នាំ​២០១៥ ខណៈ​ការសម្រេចចិត្ត​នឹងត្រូវ​ផុតកំណត់ នៅត្រឹម​ថ្ងៃ​សុក្រ​នេះ (​ម៉ោង​នៅក្នុង​សហរដ្ឋអាមេរិក​)​។​

​យោងតាម​អ្វីដែល​លោក​ត្រាំ​បាន​និយាយ អ៊ីរ៉ង់​និង​ប្រទេស​ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​ព្រួយបារម្ភ​ជាខ្លាំង​។​នៅក្នុង​សន្និសីទកាសែត​រួម ប្រធាន​ផ្នែក​គោលនយោបាយ​ការបរទេស​អឺរ៉ុប​លើកឡើងថា កិច្ចព្រមព្រៀង​កំពុង​ត្រូវបាន​អនុវត្ដ​ហើយ​។​អ្នកស្រី​បង្ហាញ​ក្ដី​សង្ឃឹមថា ប្រទេស​ពាក់ព័ន្ធ​នឹង​អនុវត្ដ​ឲ្យ​បាន​ពេញលេញ​តាម​កិច្ចព្រមព្រៀង​នេះ​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...