ប្រទេស​ប៉ា​គី​ស្ថាន និង​អា​រ៉ា​ប៊ី​សា​អូឌីត បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​លើក​ទី​២ រួមគ្នា​

3 ខែ កន្លងទៅ DNT-NEWS

​សារព័ត៌មាន​ស្ពុ​ត​និក​នៅ​ថ្ងៃទី​១៤ កុម្ភៈ ២០១៨​នេះ បាន​ផ្សាយ​ថា កងទ័ពជើងទឹក​ប៉ា​គី​ស្ថាន និង​កងទ័ព​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ចូលរួម​ធ្វើ​សមយុទ្ធ​រួមគ្នា ជា​លើក​ទី​២ នៅ​ឈូង​ស​មុ​ទ្ធ​ព័​ក្ស​យ៉ាង​ឱឡារិក​។

​ការធ្វើ​សមយុទ្ធ​ដែលមាន​ឈ្មោះថា Nassem al-Bahr នេះ បានចាប់ផ្តើម​ធ្វើឡើង​កាលពី​ថ្ងៃអាទិត្យ នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​ប៉ា​គី​ស្ថាន King Abdulaziz នៅក្នុង​កំពុងផែ Al-Jubail នៅតាម​បណ្តោយ​នៃ​ឈូង​សមុទ្រ​ព័​ក្ស​។ សមយុទ្ធ​នេះ​មានន័យថា ធ្វើឡើង​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ដោយ​ផ្តោតទៅលើ​កា​ពង្រឹង​សន្តិសុខ​ទ្វេរ​ភាគី ប្រឆាំង​ចោ​សមុទ្រ វិធានការ​ប្រឆាំង​សត្រូវ​ពី​ផ្ទៃ​ទឹក​ទៅលើ​អាកាស ពី​ផ្ទៃ​ទឹក​ទៅ​ផ្ទៃ​ទឹក និង​វិធានការ​ប្រឆាំង​គ្រាប់មីន​ផងដែរ​។​

​មេបញ្ជាការ​ជាន់ខ្ពស់​លោ​ក​ឧ​ត្ត​ម​សេនីយ៍ Laafi bin Hussain Al-Harbi បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា តាមរយៈ​លំ​ហាត់​ទាំងនេះ យើង​មានបំណង​ផ្លាស់ប្តូរ​បទពិសោធ​ន៏ បង្កើន​ការត្រៀមខ្លួន និង​ប្រតិបត្តិការ​ក្នុងការ​ពង្រឹងកម្លាំង​ទ័ព​រវាង​ប្រទេស​ទាំងពីរ​។​

​លោក​បានធ្វើការ​កត់សម្គាល់​ថា នៅក្នុង​សមយុទ្ធ​នេះ មានការ​ចូលរួម​ពី​កម្លាំង​ទ័ព និង​គ្រឿង​សព្វាវុធ​រវាង​ប្រទេស​ទាំងពីរ មានដូចជា​ការចូលរួម​ពី​នាវា​ពិឃាត ទូក​ចម្បាំង​ប្រដេញ និង​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​យ៉ាង​សន្ធឹកសន្ធាប់​ផ្សេងទៀត​។​

​ដំណាក់កាល​នាពេលខាងមុខ​របស់​លំ​ហាត់​សមយុទ្ធ​នេះ នឹង​អនុវត្ត​ការ​ហក់​ចុះមក​លើដី ប្រតិបត្តិការ​ហែរ​ហម ប្រតិបត្តិការ​កម្ចាត់មីន បច្ចេកទេស​នៃ​ការ​វាយឆ្មក់ និង​ប្រតិបត្តិការ​ក្នុង​បន្លំ​ខ្លួន ដើម្បី​វាយប្រហារ​ទៅលើ​សត្រូវ​។​

​ប្រទេស​ទាំងពីរ​បានធ្វើ​សមយុទ្ធ Nassem Al-Bahr ជា​លើកទីមួយ កាលពី​ឆ្នាំ ១៩៩៣ ហើយ​បាន​ប្រារព្ធ​ធ្វើជា​រៀងរាល់​ពីរ​ឆ្នាំ​ម្តង ចាប់តាំងពី​ពេលនោះ​មក​។ ទោះជា​យ៉ាងណាក៏ដោយ នោះ​គឺជា​លើកទីមួយ​ហើយ ដែល​សមយុទ្ធ​កាលនោះ ត្រូវបាន​គេ​ធ្វើឡើង នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ជំនួស​ឱ្យ​ដែនទឹក​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។​

​ប៉ា​គី​ស្ថាន​បានដាក់​ពង្រាយ​នាវាចម្បាំង​ចំនួន ៥​គ្រឿង សម្រាប់​សមយុទ្ធ​នេះ នាវា​ចម្ប PNS Zulfiqar និង Tariq frigates មី​ស៊ី​ល​វាយប្រហារ​លឿន​លឿន PNS Azmat នាវា​ប្រើ​គ្រាប់​មី​ស៊ី​ល PNS Quwwat និង​នាវាច​ម្បា​ង​ប្រឆាំង​គ្រាប់មីន PNS Munsif ។ ពួកគេ​ក៏បាន​ដាក់ពង្រាយ​ឧទ្ធម្ភាគចក្រ​កងទ័ពជើងទឹក និង​យន្ដហោះ​ល្បាត​ខ្នាត​ធំ​ប្រភេទ P-3C Orion នៅតាម​សមុទ្រ​របស់​ពួកគេ​ផងដែរ​។​

​យោងតាម​សន្និសីទ​រួមគ្នា រវាង​មេបញ្ជាការ​កងទ័ព​ទាំងពីរ ដែល​បាន​ធ្វើឡើង កាលពី​ថ្ងៃ​ចន្ទ បាន​និយាយថា សមយុទ្ធ​នេះ​បង្ហាញ​ពី​ភាព​ទុកចិត្ត​គ្នា​រវាង​ប្រទេស​ទាំងពីរ ដែលជា​ប្រទេស​អ៊ីស្លាម​ដូចគ្នា​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2