សម្តេចនាយក​រដ្ឋមន្ត្រី ប្រើ​កណ្តាប់ដៃ​ដែក ផ្អើល​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់ក្រោម​ចុះ​ចាប់​រថយន្ដ​ធុន​ធំ​ជាង​១​ម៉ឺន​គ្រឿង ត្រូវបាន​អាជ្ញាធរ និង​សមត្ថកិច្ច​ទូទាំងប្រទេស​ត្រួតពិនិត្យ ក្នុងនោះ​មាន​រថយន្ដ​ជិត​៣០០​គ្រឿង​ត្រូវ​កាត់ចោល​

3 ខែ កន្លងទៅ វុត្ថា

​កាលពីពេល​កន្លងទៅនេះ ក្រោម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ចំពោះ​ចំណាត់ការ​រឹតបន្តឹង​ច្បាប់​លើ​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស ដែល​តម្រូវ​លែង​ឲ្យ​មាន​បើកបរ​លើផ្លូវ​ថ្នល់​ត្រឹម​ម៉ោង​១២​យប់ ថ្ងៃទី​០៩ កុម្ភៈ មក​នោះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការនាំចេញ នាំចូល ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ប្រមាណ​៥០%​។ នេះ​បើតាម​លិខិត​សុំ​អន្តរាគមន៍​របស់​សមា​គម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​។​

​លិខិត​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) បាន​អះអាងថា ការ​រឹតបន្តឹង​លើ​រថយន្ត​ដឹក​លើស​ទម្ងន់​កំណត់​របស់​រដ្ឋាភិបាល​កម្ពុជា បានធ្វើ​ឲ្យ​ប៉ះពាល់​មួយកម្រិត​លើ​វិស័យសេដ្ឋកិច្ច ជាពិសេស​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ដែល​ពាក់ព័ន្ធ​ដល់​ការ​នាំចូល​វត្ថុធាតុដើម​សម្រាប់​ផលិតកម្ម​បម្រើ​ដល់​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។ GMAC​ថា ច្បាប់​របស់​កម្ពុ​ជាមាន​លក្ខណៈ​សមស្រប នឹង​ស្ថានភាព​ជាក់ស្ដែង​របស់​ក​ម្ពុ​ជា តែ​អាចមាន​លក្ខណៈ​ខុសគ្នា​ខ្លះ​ពី​បទដ្ឋាន ដែល​អនុវត្ត​ជា​អន្តរជាតិ ដែល​កម្ពុជា​គួរ​ធ្វើការ​សម្របសម្រួល​ក្នុង​បរិបទ​សកលភាវូបនីយកម្ម ក្នុង​សហគមន៍​អន្តរជាតិ​ក្រោយ​ធ្លាក់ចុះ​ការនាំចេញ នាំចូល​ប្រមាណ​៥០% និង​រាំងស្ទះ​សង្វាក់​ផលិតកម្ម​ក្នុង​វិស័យ​កាត់ដេរ​នេះ សមាគម​ដែល​តំណាង​ឲ្យ​រោងចក្រ​រាប់ពាន់​នៅ​កម្ពុជា បាន​សុំ​អន្តរាគមន៍​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី​ដោយផ្ទាល់​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​រសៀល​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ បញ្ជាក់ថា ដោយ​គិត​ត្រឹម​ថ្ងៃទី​១២ ខែកុម្ភៈ មាន​រថយន្ដ​ជាង​១​ម៉ឺន​គ្រឿង ត្រូវបាន​ចាប់​ត្រួតពិនិត្យ ដោយ​ក្នុងនោះ​២៨៧​គ្រឿង​បាន​កាត់​ទ្រុង​, ១៦២​គ្រឿង​ត្រូវបាន​រុះរើ និង​ដោះ​ទ្រុង​ដែល​រៀបចំ​ត​ខុស​បច្ចេកទេស និង​៣២១​គ្រឿង​ត្រូវបាន​ចាប់​ទុក​រៀបចំ​កាត់​ជា​បន្ដបន្ទាប់​។​

​យ៉ាងណាមិញ សម្រាប់​តួរ​លេខ​ខាងលើនេះ មិនទាន់មាន​ចំនួន​ពេញលេញ​នៅឡើយ​ទេ ដោយហេតុថា​អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​ទូទាំងប្រទេស បាននិងកំពុង​បើក​ប្រតិបត្តិ​នេះ​ជា​បន្ដបន្ទាប់​។​

​ក្រោយ​បទបញ្ជា​នេះ មន្ត្រី​គ្រប់លំដាប់​ថ្នាក់​នៅតាម​រាជធានី​-​ខេត្ត បានធ្វើ​សកម្មភាព​យ៉ាង​សស្រាក់សស្រាំ​ចាប់​កាត់​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស​ទាំងនោះ ហើយ​ក៏មាន​ម្ចាស់​រថយន្ត​ខ្លះ បាន​យក​រថយន្ត​ទៅកាន់​ទ្រុង​ដោយ​ខ្លួនឯង​ផងដែរ​។ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ប្រតិបត្តិការ​កាត់​រថ​យន្ត​ត​ទ្រុង​ខុស​បច្ចេកទេស​នេះ មិនមាន​ការដកថយ​នោះឡើយ ហើយ​ទឹកដី​ណា គឺ​ថ្នាក់ដឹកនាំ​នៃ​ខេត្ត​នោះ​ជា​អ្នកចាត់ការ​មិនចាំបាច់​ក្រសួង​សាធារណការ​នោះទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឲ្យ​ពិនិត្យមើល​យានដ្ឋាន​ទាំងឡាយណា ដែល​នៅ​បន្ត​កែច្នៃ​រថយន្ត ឬ ត​ទ្រុង​រថយន្ត​ខុសច្បាប់​នេះ​ផងដែរ បើ​មិន​គោរព​តាមច្បាប់​ទេ គឺ​បិទ​ចោល​តែម្តងទៅ​។​

​បើទោះបីជា​ការអនុវត្ត​ន៍​ចំណាត់ការ​នេះ កំពុងមាន​ភាព​សកម្ម​ភាព​យ៉ាងណាក្តី តែ​សម្តេចនាយក​រដ្ឋមន្ត្រី បានបង្ហាញ​ចម្ងល់​ថា តើ​មន្ត្រី​ពាក់ព័ន្ធ កំពុងតែ​អនុវត្តន៍​ច្បាប់ ឬ​អនុវត្តន៍​បទបញ្ជា​រប​ស់ស​ម្តេច​។ ចម្ងល់​បែបនេះ ក៏​ដោយសារតែ​ច្បាប់​ចាត់វិធានការ​លើ​រថយន្ត​ត​ទ្រុង​នេះ មាន​ហើយ​ហេតុអ្វី មន្ត្រី​មិន​អនុវត្តន៍ រង់ចាំ​ដល់​មាន​បទបញ្ជា​របស់​សម្តេច​ទើប​អនុវត្តន៍​ទៅវិញ​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2