• Flexa

លោកស្រី មួរ សុខ​ហួរ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​មន្ត្រី​ក្នុង​បក្ស​មានការ​ខ្វែងគំនិត​គ្នា​ជុំវិញ​ការអំពាវនាវ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមូលផ្តុំ​គ្នា​នៅមុខ​តុលាការ​កំពូល នៅ​ថ្ងៃទី ១៦ វិច្ឆិកា​

1 សប្ដាហ៍ កន្លងទៅ ដានីន

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ព្រមាន​ចាត់វិធានការ​ច្បាប់​ចំពោះ​ក្រុម ឬ​ជន​ណា​ដែល​ធ្វើ​ឲ្យ​មានការ​រំខាន​ដល់​ដំណើរការ​នៃ​សវនាការ​របស់​តុលាការ​កំពូល​ជំនុំជម្រះ​សំណុំ​រឿងក្តី​ក្រសួងមហាផ្ទៃ​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​ខាងមុខនេះ​។ ការព្រមាន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​លោកស្រី មូរ សុខ​ហួរ អនុប្រធាន​គណបក្ស សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​និង​សមាជិក​របស់ខ្លួន​ទាំងអស់​ពាក់អាវ​សង្គ្រោះ​ជាតិ និង​ស្លាក​សង្គ្រោះ​ជាតិ ទៅ​ប្រមូល​ផ្តុំគ្នា​នៅមុខ​តុលាការ​កំពូល​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នា​២០១៧​។​

​លោកខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ កាលពី​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ថា នេះ​គឺជា​សេចក្តីអំពាវនាវ​មួយ​ដែលជា​ការប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ នៅ​មិនទាន់​ចប់​ទេ​ថ្វីត្បិតតែ​បានធ្វើ​ហើយ​បរាជ័យ​តាំងពី​ឆ្នាំ​២០១៣ មកហើយ​។ ដូច្នេះ​រូបភាព​នៃ​ការអំពាវនាវ​នេះ គ្រាន់តែ​ជា​អ្វីដែល​បញ្ជាក់​កាន់តែច្បាស់​ថា គណបក្ស​សង្គ្រោះ​ជាតិ ថ្វីត្បិតតែ​ខ្លួន​ជិត​នឹង​ផុតដង្ហើម​ទៅហើយ និង​ជា​ដង្ហើមចុងក្រោយ​វា​គ្មាន​លទ្ធផល​អ្វី​ទេ​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា រាល់​អំពើ​ទាំងឡាយណា និង​ការប៉ុនប៉ង​ទាំងឡាយណា នៅមុខ​តុលាការ​កំពូល គឺ​ហាម​ដាច់ខាត សមត្ថកិច្ច​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​នឹង​បញ្ជៀ​ស​នៅ​សកម្មភាព​ទាំងអស់​នឹង​។ ហើយ​ក្នុងករណី​ដែល​ចាំបាច់​អ្នកណា​ដែលជា​មេក្លោង​រឹងរូស​ត្រូវតែ​អនុវត្ត​ច្បាប់​នៅនឹងកន្លែង ហើយ​ប្រើប្រាស់​វិធានការ​ច្បាប់​យ៉ាង​តឹងរឹង​បំផុត​។ ដោយ​លោក​បាន​បញ្ជាក់ទៀតថា​"​ទាក់ទង​ការអំពាវនាវ​នេះ យើង​បាន​ណែនាំ​អស់ហើយ គឺ​នៅពេលដែល​សវនាការ​រ​បស់​តុលាការ​កំពូល​ដំណើរការ​គឺ​ត្រូវ​រក្សា​ឲ្យ​បាន​នៅ​ភាព​ស្ងប់ស្ងៀម ចៀសវាង​ការប៉ុនប៉ង​ប្រមូលផ្តុំ​គៀបសង្កត់​ទៅលើ​បរិយាកាស​នៃ​សវនាការ នាំ​ឲ្យ​ចៅក្រម​មានការ​ភិតភ័យ​ដោយ​ប្រការ​ណាមួយ​”​។​

​គួរ​បញ្ជាក់ដែរថា លោកស្រី មួរ សុខ​ហួរ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិតនៅ​ប្រទេស​អង់គ្លេស បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមូលផ្តុំ​គ្នា​នៅមុខ​តុលាការ​កំពូល នៅ​ថ្ងៃទី ១៦ វិច្ឆិកា​។ ជា​ថ្ងៃ​ដែល​តុលាការ​កំពូល​នឹង​បើកសវនាការ​ជំនុំជម្រះ​ក្តី​លើ​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្ថិតនៅ​ក្នុងប្រទេស​បាន​អះអាងថា គណបក្ស​គ្មាន​ផែនការ​ធ្វើបាតុកម្ម​តវ៉ា​នោះទេ​។​

​តាមរយៈ​វីដេអូ​ឃ្លី​ប​ដែល​ផ្សាយ​បន្ត​នៅលើ​ទំព័រ​ហ្វេ​ស​បុក​របស់លោក សម រង្ស៊ី កាលពី​ល្ងាច​ថ្ងៃទី ១៣ វិច្ឆិកា លោកស្រី មូរ សុខ​ហួរ បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​គណបក្សប្រឆាំង​ប្រមូលផ្តុំ​នៅមុខ​តុលាការ​កំពូល នៅ​ថ្ងៃទី ១៦ វិច្ឆិកា ជា​ថ្ងៃ​ដែល​តុលាការ​កំពូល នឹង​បើកសវនាការ​កាត់ក្តី​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​រំលាយ​ឬ​យ៉ាងណា​?

​លោកស្រី មូរ សុខ​ហួរ ដែល​អះអាងថា កំពុង​ស្ថិតនៅ​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស ជាទី​ដែល​លោកស្រី​ត្រូវ​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​នេះ បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូលផ្តុំ​គ្នា​នៅមុខ​តុលាការ​កំពូល ដោយ​ពាក់អាវ​ដែលមាន​រូប​សញ្ញា​របស់​គណបក្ស ដើម្បី​បង្ហាញ​ឆន្ទៈ​របស់ខ្លួន​ប្រឆាំង​នីតិវិធី​របស់​តុលាការ​កំពូល​នេះ​។ ប៉ុន្តែ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងស្ថិត​នៅក្នុង​ប្រទេស ធ្លាប់បាន​អះអាងថា គណបក្សប្រឆាំង​គ្មាន​ផែនការ​ជួបជុំគ្នា​ដើម្បី​ធ្វើការ​តវ៉ា​នោះទេ​។​

​គួរ​ជំរាបជូន​ថា ដើម្បី​បញ្ជៀ​ស​ការតវ៉ា​ប្រមូលផ្តុំ​ណាមួយ​ដែល​អាច​កើតមានឡើង​នៅមុខ​តុលាការ​កំពូល នៅ​ថ្ងៃទី ១៦ វិច្ឆិកា ដើម្បី​ដាក់​សម្ពាធ​ទៅលើ​តុលាការ​នោះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បានចេញ​បទបញ្ជា​មួយ កាលពី​ថ្ងៃទី ១៣ វិច្ឆិកា ដោយបាន​ណែនាំ​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត​នៅ​ទូទាំងប្រទេស ដាក់​កម្លាំង​ត្រៀម​ប្រចាំការ​២៤​ម៉ោង ចាប់ពី​ថ្ងៃទី ១៥ វិច្ឆិកា តទៅ​។ ជា​វិធានការ ដើម្បី​តាមដាន​និង​ដោះស្រាយ​បញ្ហា​នានា ដែល​នៅក្នុង​លិខិត​របស់លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​ចាត់ទុកថា ជា​សកម្មភាព​ពាក់ព័ន្ធ​នឹង​ឧបាយកល​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នៅ​កម្ពុជា​។ ប៉ុន្តែ​តាមរយៈ​វីដេអូ​ឃ្លី​ប​ជាង​១៥​នាទី​ពី​ទីក្រុង​ឡុង​ដ៏​ប្រទេស​អង់គ្លេស លោកស្រី មូរ សុខ​ហួរ បាន​រិះគន់​ទៅលើ​វិធានការ​របស់​អាជ្ញាធរ​កម្ពុជា​ដែល​ត្រៀម​ដាក់​កម្លាំង​បង្ក្រាប ទៅលើ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ថា ជា​ទង្វើ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​រូបនេះ​នៅតែ​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ មិនមាន​ផែន​ការធ្វើបដិវត្ត​ន៍ព​ណ៌​នៅក្នុង​ប្រទេស​កម្ពុជា ដូច​ការចោទប្រកាន់រ​បស់​រដ្ឋាភិបាល​កម្ពុជា​នោះទេ​។​

​យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​នៅតែ​ជឿជាក់ថា គេ​មិនអាច​យក​កៅអី​រដ្ឋសភា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​កើតចេញពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​នោះ ទៅ​ចែកគ្នា​បាន​នោះទេ​៕

សុខភាព/បុរស/ស្ត្រី