• Flexa

លោក នុត សុខុម អនុប្រធាន គ​.​ជ​.​ប ថ្មី មាន​សេចក្តីរំភើប​រីករាយ ដែល​រដ្ឋសភា​បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ជា​អនុប្រធាន​គ​.​ជ​.​ប

1 សប្ដាហ៍ កន្លងទៅ សម្បត្តិ

​រដ្ឋសភា​បាន​បោះឆ្នោត​រួចហើយ សម្រាប់​អនុប្រធាន និង​សមាជិក គ​.​ជ​.​ប ថ្មី ដែល​ត្រូវ​ជំនួស​តំណែង អនុប្រធាន និង​សមាជិក គ​.​ជ​.​ប ៣​រូប ដែល​បាន​លាលែង​ពី​តំណែង​។ លោក នុត សុខុម ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​ឱ្យធ្វើជា អនុប្រធាន​គ​.​ជ​.​ប ចំណែក​លោក ហ៊ែ​ល សារ៉ាត់ និង លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​ជាប់​ជា​សមាជិក​គ​.​ជ​.​ប​។​

​លោក នុត សុខុម អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ថ្មី បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ​ថា លោក​មាន​មោទនភាព និង​មាន​សេចក្តីរំភើប​រីករាយ ដែល​រដ្ឋសភា​បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ជា​អនុប្រធាន​គ​.​ជ​.​ប​។​

​ជាការ​តបស្នង លោក​ប្តេជ្ញាចិត្ត ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​នៅក្នុង​ស្ថាប័ន​ដ៏​មាន​សារៈសំខាន់​នេះ ទៅតាម​សតិ​ស​ម្ប​ជ​ញ្ជៈ ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ជូន​ជាតិ និង​ប្រជារាស្ត្រ​។​

​សូមជម្រាបថា លោក នុត សុខុម គឺជា​អតីត​អ្នកតស៊ូ​តាំងពី​ទសវត្ស​ឆ្នាំ​១៩៨០ ជាមួយ​ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ​។ លោក​ក៏​ជា​អតីត​សមាជិកសភា​ផងដែរ និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​អតីត​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេស​ដ៍​។ លោក​កាន់តំណែង​ជា​អនុប្រធាន គ​.​ជ​.​ប ជំនួស​លោក គួ​យ ប៊ុន​រឿន ដែល​បាន​សុំលាលែង​កាលពី​ខែវិច្ឆិកា​៕

សុខភាព/បុរស/ស្ត្រី