• Flexa

តើ​ការ យល់សប្តិ អាច​បញ្ជាក់​អំពី​អ្វី ? ពលរដ្ឋ​មួយចំនួនធំ តែង​យក​ចំងល់​ពី​ការយល់ ស​ប្តិ​នេះ​ទៅ​ឲ្យ​គ្រូ​ហោរា​ទស្ស​ទាយ​ពី​ជោគវាសនា ហេតុការណ៍​អនាគត​ខ្លួន ចុះ​សំរាប់​អ្នកវិទ្យាសាស្ត្រ​បកស្រាយ​បែបណា ?

1 ខែ កន្លងទៅ រក្សាមុន្នី

​មនុស្ស​រាល់​រូប​តែង​យល់សប្តិ បើ​ទោះ​អ្នកខ្លះ​អាច​ចាំ​តិច អ្នកខ្លះ​អាច​ចាំ​ច្រើន និង​ពេលខ្លះ​មិន​ចាំ​ក៏ដោយ ព្រោះ​ការ​យល់សប្តិ​នេះ​គឺជា​បាតុភូតធម្មជាតិ​ដែល​គ្រប់គ្នា​តែង​ជួប​នៅពេល​គេង ឯ​ការស្វែងយល់​ពី​ការ យល់សប្តិ ក៏មាន​ប្រវត្តិ​យូរលង់​ណាស់​មកហើយ​ដែរ និង​មាននៅ​ក្នុង​ស្ទើរ​គ្រប់​ជាតិ​សាសន៍ និង វប្បធម៌ ទូទាំង​ពិភពលោក តែ​ចំងល់​នានា​ទាក់ទង​នឹង​ការ​កាត់ ឬ​ទាយ​អំពី​យល់សប្តិ​ទាំងនោះ ទំនងជា​មិនទាន់ មាន​ចំលើយ​សមស្រប​តាម​លក្ខ​ណៈ​វិទ្យាសាស្ត្រ​នៅឡើយ​ទេ​។​

​ហើយ​វប្បធម៌​ខ្មែរ​យើង ក៏​ដូចគ្នា​អញ្ចឹង​ដែរ សព្វថ្ងៃនេះ​ពលរដ្ឋ​មួយចំនួនធំ តែង​យក​ចំងល់​ពី​ការយល់ ស​ប្តិ​នេះ​ទៅ​ឲ្យ​គ្រូ​ហោរា​ទស្ស​ទាយ​ពី​ជោគវាសនា ហេតុការណ៍​អនាគត​ដែល​អាច​ជាប់ទាក់ទង​នឹង​ការ សុ​បិ​ន្ត​នេះ​។ ជា​ឧទាហរណ៍​ដូច​អ្វីដែល​យើង​ធ្លាប់បាន​ស្តាប់ ឬ​អាន​រឿង​ប្រេង​ប្រជាប្រិយ៍ រឿង​ធនញ្ជ័យ ដែល​ក្នុងនោះ​ម្តាយ​ធនញ្ជ័យ បាន​ទៅរក​គ្រូទាយ​មើល​ពី​ជោគវាសនា​របស់​ធនញ្ជ័យ បន្ទាប់ពី​គាត់ យល់សប្តិ​យល់សូង យល់សប្តិ​បេះដូង បេះ​បាន​ទាំង​ផ្លែ យល់សប្តិ​ឃើញ​ខែៗ​នោះ​ពេញ​បូរ​មី​។​

​បើ​ផ្អែក​តាម​ការពន្យល់​ពី​មន្ទីរពិសោធន៍​អំពី​ការ​យល់សប្តិ​នៃ​សាកលវិទ្យាល័យ​ម៉ុងរ៉េអាល់ លោក​សាស្ត្រា ចា​រ្យ Antonio Zadra បាន​ពន្យល់ថា មាន​មនុស្ស​ជាច្រើន​ណាស់​ដែល​ជឿថា​គេ​អាច​មើលឃើញ​ពី អនាគត​តាមរយៈ​សុបិន​របស់​ពួកគេ ហើយ​អ្នកស្រាវជ្រាវ​ជាច្រើន​រួមទាំង​រូបលោក​សាស្ត្រាចារ្យ​ផងដែរ ធ្លាប់​បានទទួល​នូវ​សារ​ជាច្រើន​ពី​ប្រិយមិត្ត​ដែល​ចង់​រៀបរាប់​ពី​ការ​យល់សប្តិ​របស់​ពួកគេ តែ​លោក សាស្ត្រាចារ្យ សង្កេតឃើញថា​ការ​យល់សប្តិ​ទាំងនេះ​ភាគច្រើន​កើតមាន​ក្រោយ​ហេតុ​ការ​ណ៏​ទៅវិញ ឧទាហរណ៍ ដូចជា សុ​បិ​ន្ត​ពី​រញ្ជួយ​ផែនដី ពី​ព្យុះ​សូ​ណា​មី​ុ​ដែល​បាន​កើតឡើង​រួចទៅហើយ​ជាដើម​។​

​តែ​ដល់ពេល​ប្រលង​មែនទែន ពួកគេ​បែរជា​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រលង​ទៅវិញ និង​ថែមទាំង​បាន ពិន្ទុ​ល្អ​ជាង​អ្នក​ដែល​មិនបាន​សុ​បិ​ន្ត​ពី​ការប្រលង​នោះ​ទៀតផង​។ ដូច្នេះ​អ្នកស្រាវជ្រាវ​ទាំងនោះ​បាន​ទាញ សន្និដ្ឋានថា​តាមពិត​ក្តី​សុ​បិ​ន្ត​មិនមាន​តម្លៃ​ជា​ការទស្សទាយ​ទុកជាមុន​នូវ​ហេ​ត​ការណ៍​ដែល​នឹង​កើតមាន នោះទេ​។ ការ​យល់សប្តិ​អវិជ្ជមាន​ពី​ការត្រៀមខ្លួន​ចំពោះ​ព្រឹត្តិការ​អនាគត​ដូចជា​ការប្រលង​នេះ វា​គ្រាន់ តែ​ជា​ជា​ក្តីបារម្ភ​ទូទៅ និង​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ បើទោះជា​ជួនកាល វា​អាចជួយ​ឲ្យ​ខួរក្បាល​ត្រៀមខ្លួន បានល្អ​ជាមុន​សម្រាប់​វិញ្ញាសារ​ដែល​នឹងត្រូវ​ឆ្លងកាត់​ក៏ដោយ​។​

​អញ្ចឹង​ជារួម​ទៅ​សួរថា​តើ គេ​អាច​បកស្រាយ​ឬ​ទស្ស​ទាយ​តាមបែប​វិទ្យាសាស្ត្រ​ដើម្បី ផ្តល់​អត្ថន័យ​ដល់​ការ​សុ​បិ​ន្ត​បានដែរ​ឬទេ​?​ជាក់ស្តែង ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​បាន​បោះពុម្ពផ្សាយ​ក្នុង​ទស្សនា​វ​ដ្តិ៍​វិទ្យា​ស្ត្រ​ឆ្នាំ​២០១៣ ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​ជប៉ុន​លោក Tomoyasu Horikawa នៃ​សាកលវិទ្យាល័យ​ក្យូ​តូ​ប្រ​ទស​ជប៉ុន ដែល​បាន សាកល្បង​ប្រើ​បច្ចេកវិទ្យា​ផ្តិត​រូបភាព​តាម​អនុភាព​មេដែក (la technologie d’imagerie par resonance magnetique) ដើម្បី​សង្កេត​ពី​សកម្មភាព​របស់​ខួរក្បាល​របស់​មនុស្ស​ពេល​គេង​លក់ នៅឯ​មន្ទីរ ពិសោធន៍​របស់លោក សំដៅ​វិភាគ​ឲ្យ​ដឹង​ពីអ្វី​ដែល​គេ​កំពុង​យល់សប្តិ​ឃើញ និង​ព្យាយាម​កំនត់​ពី​ប្រភេទ នៃ​សុ​បិ​ន្ត​នោះ​ថា​ជា​សុ​បិ​ន្ត​អំពី មុខ​អារ​ហារ អំពី​សត្វ ឬ​អំពី​គ្រួសារ​ជាដើម​។​

​ដូចនេះ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​គេ​ទំនងជា​មិនទាន់​អាច​ទស្ស​ទាយ​បកស្រាយ​ពី​សុ​បិ​ន្ត​នៅឡើយ​នោះទេ តែ​អ្វីដែល​គេ​អាច​ដឹង​ទាក់ទង​នឹង​សុ​បិ​ន្ត​នោះ​គឺ អ្វីដែល​យើង​បរិភោគ​ពិតជា​អាច​ប៉ះពាល់​ដល់​ការ​យល់សប្តិ​របស់​យើង​។​

​ហេតុ​ដូច្នេះហើយ អ្នកស្រាវជ្រាវ​រូបនេះ​បាន​លើក​ជា​សម្មតិកម្ម​ថា​ចំណី​អារ​ហារ​ដែល​យើង​បរិភោគ​អាច មាន​ឥទ្ធិពល​លើ​ដំណេក​និង​ការ​យល់សប្តិ ពិសេស​ចំពោះ​អ្នក​ដែលមាន​បញ្ហា​ក្នុង​រំលាយ​អាហារ​។​​ដូច្នេះ​បើសិនជា​គេ​នៅ​មិនទាន​អាច​បកស្រាយ​តាម​លក្ខណៈ​វិទ្យា​ស្រា​ស្ត​ពី​អត្ថន័យ​របស់​យល់សប្តិ​បាន សួរថា​តើ​ការ​យល់សប្តិ​អាចមាន​ផលប្រយោជន៍​អ្វីមួយ​ដែរ​ឬ​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​?

​ការ​សុ​បិ​ន្ត​របៀបនេះ​ជា​លទ្ធផល​នៃ​អន្តរ​អំពើ​រវាង​បទពិសោធន៍ ដែល​គេ​ឃើញ គេ​ធ្វើ​ឬ​ជួប​នៅពេល​ថ្ងៃ ជាមួយនឹង​ការយល់ដឹង​ដែល​គេ​មាន​កន្លងមក ដែល​ជំរុញ​ឲ្យ​ការចងចាំ​ក្នុង​ខួ​ក្បាល​បង្កើន​សកម្មភាព សំយោគ​នូវ​ពត៌មាន​ទាំងនោះ​។ ជួនកាល វា​អាច​បង្កើតបាន​នូវ​ទំនាន់​ទំនង​ថ្មីៗ​រវាង​ធាតុ​ផ្សំ​នៃ​បទ ពិសោធន៍ ចំណេះដឹង និង​ព័ត៌មាន​ទាំងនោះ ហើយ​ជា​ចៃដន្យ​ក៏​អាច​បង្ក​នូវ​ការយល់ដឹង​ថ្មី​ពីអ្វី​មួយ​។​ប្រភព RFI

សុខភាព/បុរស/ស្ត្រី