• Flexa

ពីរ​នាក់​ឪពុក​កូន​ក្លាយជា​មហាសេដ្ឋី អាច​រកប្រាក់​ចំណូល​១៥ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ដោយសារ​មុខ​របប​ផលិត​ឧបករណ៍​សិច ដែលមាន​អតិថិជន​នារី​ច្រើនជាង​បុរស​

1 សប្ដាហ៍ កន្លងទៅ ដានីន

​ឆាដ ប្រេ​វើ​រ​មេន ដែលជា​អ្នកជំនួញ​ជោគជ័យ​លើ​ឧស្សាហកម្ម​ផលិត​ឧបករណ៍​សិច​កំពូល​នៅ​អាមេរិក តែងតែ​ក្រោកពីដំណេក​ពេលព្រឹក​ព្រលឹម​ទៅ​ត្រួតពិនិត្យ​ផលិតផល​ផ្ដល់​ការសប្បាយ​រាប់ពាន់​ម៉ឺន​គ្រឿង​ដែល​ចេញពី​រោងចក្រ​រៀងរាល់​មួយ​សប្ដាហ៍​។

​រៀងរាល់ថ្ងៃ បុរស​វ័យ ៣៤ ឆ្នាំ​រូបនេះ​ក្រោក​ពី​ព្រលឹម រត់​ហាត់ប្រាណ ៣០ នាទី រួច​ទៅធ្វើ​ការ ដែលជា​រោងចក្រ​ផលិត​ឧបករណ៍​សិច ដូចជា គ្រឿង​រំ​ញ័រ ឧបករណ៍​ម៉ាស្សា ឧបករណ៍​សាប់ និង​ឧបករណ៍ R-rated ដទៃទៀត​ធំ​បំផុត​នៅ​អាមេរិក​។

​ស្ថិតក្នុង​បរិវេណ​រោងចក្រ​ចម្ងាយ ១៥ នាទី​ពី​វិថី​ហូលីវូដ ក្រុមហ៊ុន Doc Johnson ប្រែក្លាយ​ពី​ហាង​លក់​សម្ភារ​នេសាទ​ដែល​ឪពុក​លោក ឆាដ ទិញ​កាលពី ៤០ ឆ្នាំមុន​។

​លោក ឆាដ ដែលមាន​តួនាទី​ជា​អគ្គនាយក​ក្រុមហ៊ុន បាន​និយាយ​លេង​ថា​៖ «​ខ្ញុំ​តែង​និយាយថា គាត់ [​ឪពុក​] នៅតែ​មិន​ប្រាប់​ខ្ញុំ​ពីមុខ​របរ​ចិញ្ចឹមជីវិត​ពិត​របស់គាត់​ទេ​។ គាត់​មិន​ប្រាប់​ខ្ញុំ​ថា​គាត់​ធ្វើ​អ្វី​នោះទេ​»​។​

​លោក រ៉ុ​ន ប្រេ​វើ​រ​មេន វ័យ ៦៩ ឆ្នាំ បាន​បើក​ជំនួញ​ក្នុង​ក្រុង​ឡូ​ស​អេ​ន​ជឺ​លេស​កាលពី​ឆ្នាំ ១៩៧៦ ហើយ​បច្ចុប្បន្ន បុគ្គលិក​ជាង ៥០០ នាក់​របស់លោក​ផលិត​សម្ភារ​ជ័រ ៦ តោន​ដើម្បី​ផលិត​លិង្គ យោនី និង​ឧបករណ៍​សិច​ផ្សេងៗ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ពិភពលោក​។ ក្រុមហ៊ុន​ផលិត​ឧបករណ៍ ៧៥ ០០០ គ្រឿងក្នុង​មួយ​សប្ដាហ៍ ដែល​ឧបករណ៍​ជាច្រើន​ត្រូវ​ផលិត​បង្ហើយ​ដោយ​ប្រើ​ដៃ​។

​កំណើន​នៃ​ការប្រើប្រាស់​ឧបករណ៍​សិច​របស់​ក្រុមហ៊ុន Doc Johnson នៅលើ​ទីផ្សារ​ពិភពលោក​បាន​ជំរុញ​ឲ្យ​អាជីវកម្ម​តូចតាច​ក្លាយជា​ជំនួយ​រាប់លាន​ដុល្លារ​។​

​នៅតាម​ទីផ្សារ​នានា ឧបករណ៍​រំ​ញ័រ​បច្ចុប្បន្ន​មាន​ដាក់លក់​នៅតាម​ហាង​ធំៗ​ដូចជា Wal-Mart និង Rite-Aid ជាដើម​។ ចំណែកឯ ទីផ្សារ​អន​ឡាញ ក៏បាន​ជួយ​ពង្រីក​អាជីវកម្ម ១៥ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​នៅ​ទីផ្សារ​អាមេរិក និង​បន្ដ​កើនឡើង​ដល់ ៥២ ពាន់​លាន​ដុល្លារ​នៅត្រឹម​ឆ្នាំ ២០២០ ខាងមុខ​។​

​លោក រ៉ុ​ន អះអាងថា កាលពីដើម អតិថិជន​ភាគច្រើន​លើសលប់​សុទ្ធតែជា​បុរស ដែល​បច្ចុប្បន្ន​ហាក់​តិច​ណាស់​គឺ​អតិថិជន​ពាក់កណ្ដាល​ជា​ស្ដ្រី ដែល​ចូល​ចិ​ត្ដ​ផលិតផល​នេះ​។

​លោក រ៉ុ​ន ដែល​ណែនាំ​កូនប្រុស​ចូលប្រឡូក​ក្នុង​ឧស្សាហកម្ម​សិច​តាំងពី​បញ្ចប់​ការសិក្សា​ផ្នែក​ជំនួញ​ពាណិជ្ជកម្ម បន្ដថា​៖ «​បច្ចុប្បន្ន​មនុស្ស​គ្រប់រូប​តែងតែ​ស្រាវជ្រាវ​ច្រើន​ពីអ្វី​ដែល​ខ្លួន​ត្រូវការ និង​រិះរក​វិធី​យក​វា​ឲ្យ​បាន​»​។​

​ប្រវត្តិ​ឧបករណ៍​សិច

​ប្រសិនបើ​អ្នក​គិតថា មានតែ​មនុស្ស​សម័យ​ទំនើប​ទេ​ដែលមាន​ឧបករណ៍​ជំនួយ​ផ្លូវភេទ​ប្រើប្រាស់​បញ្ឆេះ​តណ្ហា​នោះ សូម​គិត​ម្ដងទៀត​! ឧបករណ៍​សិច​ជាច្រើន​មាន​អាយុកាល​យូរលង់​មកហើយ​។ មនុស្ស​សម័យ​ដើម​ចេះ​បង្កើត​រូបភាព​អាសអាភាស​តាំងពី​ឆ្នាំ​៣៣០០០​ឆ្នាំមុន គ្រិស្ដសករាជ​ម្ល៉េះ​។​

​តុក្កតា​សិច​ធ្វើ​ពី​ជ័រ​ប្លា​ស្ទិ​ក​

​តុក្កតា​សិច រូប​មនុស្ស​ស្រី​ដែល​គេ​ប្រើ​សម្រាប់​រួមភេទ​នោះ​ត្រូវបាន​បង្កើតឡើង តាំងពី​សតវត្សរ៍​ទី​១៧​ពេលដែល​នាវិក​បារាំង​បាន​ប្រើ​កម្ទេច​ក្រណាត់ ផ្ដុំគ្នា​ជា​រូប​ស្ត្រី​ដើម្បី​កំដរ​អារម្មណ៍​សហការី​រួម​នាវា​។ នៅ​ឆ្នាំ​១៩០៤ លោក រ៉េ​ណេ ស្វែ​ប៊​ល បានចាប់ផ្ដើម​ផលិត​តុក្កតា​រូប​មនុស្ស​ស្រី​ដើម្បី​បំពេញ​ចំណង់​បុរសៗ​។​

​ឧបករណ៍​ស៊ក​បញ្ចូល​ក្នុង​រន្ធ​គូថ​

​លោក ហ្វ្រេ​ង អ៊ី​យ៉ាំង បាន​បង្កើត​ឧបករណ៍​មួយ​រាង​ដូច​លិង្គ​ប្រវែង​១១,៥​សង់ទីម៉ែត្រ​សម្រាប់​ស៊ក ក្នុង​រន្ធ​គូថ​មនុស្ស​នៅ​ឆ្នាំ​១៨៩២ ដើម្បី​ព្យាបាល​ជំងឺ​ឫសដូងបាត ប៉ុន្តែ​តាម​ការពិត​វា​ត្រូវបាន​គេ​ប្រើប្រាស់​ក្នុង​ល្បែង​លើ​គ្រែ​ទៅវិញ​សោះ​។​

​ឧបករណ៍​រំ​ញ័រ​

​សម័យ​វិច​តូ​រៀ​នៅ​ចក្រភព​អង់គ្លេស ស្ត្រី​ដែលមាន​ជំងឺសរសៃប្រសាទ​ម្យ៉ាង​តែង​ត្រូវបាន​គ្រូពេទ្យ​ព្យាបាល ដោយ​ការប្រើ​ម្រាមដៃ​ឈ្លី​ប្រដាប់ភេទ​របស់​នាង​រហូត​ដល់​តណ្ហា របស់​នាង​ឡើងដល់​ចំណុចកំពូល​។ ដោយ​ការធ្វើ​បែបនេះ​នាំ​ឲ្យ​គ្រូពេទ្យ​មួយចំនួន​ចុក​ដៃ​នោះ ទើប​លោក ជេ គ្រេ​ន​វី​ល បាន​បង្កើត​ឧបករណ៍​រំ​ញ័រ​ដើរ​ដោយ​កម្លាំង​ចំហាយ​ទឹក​នៅ​ឆ្នាំ​១៨៦៩​។​

​ស្រោមអនាម័យ​

​ភ័ស្ដុតាង ប្រវត្តិសាស្ត្រ​បង្ហាញថា ស្រោមអនាម័យ​ដំបូង​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៥៦៤ ដោយ​លោក ហ្គេ​ប​ព្រៀល ហ្វា​ឡូ​ភាស ជា​ជនជាតិ​អ៊ីតាលី​ដើម្បី​ការពារ​បុរស​ពី​ជំងឺស្វាយ​ប្រមេះ និង​កាមរោគ​នានា​។​

​កង​ពាក់​រឹត​គល់​លិង្គ​

​បុរស​ក្នុង​ត្រកូល អភិជន​ចិន​សម័យបុរាណ​ដែលមាន​ប្រពន្ធ​ច្រើន​តែង​រិះរក​វិធី​ធ្វើ​ឲ្យ លិង្គ​រឹង​បានយូរ​តស៊ូ​នឹង​សមរភូមិ​លើ​គ្រែ ដើម្បី​ធ្វើ​ឲ្យ​ពួកនាង​មានគភ៌​បង្កើតកូន​ច្រើន​ស្នង​ត្រកូល​។ បុរស​ទាំង​នោះបាន​យក​ត្របកភ្នែក​សត្វ​ពពែ​ដែលមាន​ជាប់​ទាំង​រោមភ្នែក ផង​នោះ មក​ច្នៃ​ធ្វើជា​កង​រឹត​គល់​លិង្គ​កុំ​ឲ្យ​ឆាប់​ចេញ​ទឹកកាម​។​

​កូន​បាល់​ដាស់​អារម្មណ៍​សិច​

​កូន​បាល់​តូចៗ​ដែលមាន​ទម្ងន់​ស្រាល​ត្រូវបាន​គេ​បង្កើតឡើង​នៅ​គ្រិស្ដសករាជ ឆ្នាំ​៥០០​នៅ​ទឹកដី​ទ្វីបអាស៊ី​។ វា​ត្រូវបាន​គេ​ប្រើ​សម្រាប់​លញ់​បបោសអង្អែល​រាងកាយ ឬក៏​ស៊ក​បញ្ចូល​ក្នុង​រន្ធ​យោនី​ស្ត្រី​ដើម្បី​ដុត​រោល​អារម្មណ៍​តណ្ហា ពេល​រួមភេទ​។​

​ឧបករណ៍​ត​លិង្គ​ឲ្យ​វែង​

​បង្កើតឡើង​នៅ​សតវត្សរ៍​ទី​៣ អាវុធ​ប្រើ​នៅ​សមរភូមិ​លើ​គ្រែ​នេះ​ត្រូវបាន​គេ​ធ្វើ​ពី​លោហៈ​មាស ភ្លុក ឬ​ស្នែង​សត្វ ប្រាក់ ឬ​ឈើ ដែល​អាច​ពាក់​ពីលើ​លិង្គ និង​ត​ប្រដាប់​ភេទបុរស​ឲ្យ​វែង​ជំនួយ​ដល់​ការ​រួមភេទ​។​

​ទឹករំអិល​ធ្វើ​ពី​ប្រេង​អូ​លីវ​

​ប្រជាជន ក្រិ​ក​ត្រូវបាន​គេ​ល្បី​ថា​ជា​អ្នក​ដែល​និយម​រួមភេទ​ដោយ​ប្រើ​ទឹករំអិល​។ នៅ​អំឡុង​ឆ្នាំ​៣៥០​មុន​គ្រិស្តសករាជ ទឹករំអិល​ធ្វើ​ពី​ប្រេង​អូ​លីវ​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ញឹកញាប់​ក្នុង សមរភូមិ​លើ​គ្រែ​។​

​លិង្គ​សិប្បនិម្មិត​ធ្វើ​ពី​ថ្ម​

​លិង្គ សិប្បនិម្មិត​ដំបូងបង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​ធ្វើ​ពី​ថ្ម មាន​ប្រវែង​ជាង​២០​សង់ទីម៉ែត្រ​ត្រូវបាន​គេ​រកឃើញ​នៅ​ឆ្នាំ​២៣០០០​មុន គ្រិស្តសករាជ​នៅ​ប្រទេស​អាល្លឺម៉ង់​។​

​រូបភាព និង​ចម្លាក់​អាសអាភាស​

​បុរាណ​វិទូ​បាន​រកឃើញ​ចម្លាក់​ភ្លុក​ដំរី​អាយុកាល​៣៥០០០​ឆ្នាំ ដែល​បង្ហាញ​រូបរាង​មនុស្ស​ស្រី​អាក្រាត​មាន​សុដន់​ធំ និង​ប្រដាប់ភេទ​ក្នុង​កាយវិការ​ដ៏​អាសអាភាស​៕​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី