• Giloba

តុក្កតា​សិច​ដែល​ផលិតឡើង​នៅក្នុង​ប្រទេស​ជប៉ុន បាន​កំពុង​ធ្វើ​ឲ្យ​បុរសៗ​ទាំង​ក្មេង​ចាស់​ឆ្កួត​វង្វេង​

6 ខែ កន្លងទៅ រក្សាមុន្នី

​បច្ចុប្បន្ននេះ ពិភពលោក​កំពុង​ទទួលស្គាល់ថា តុក្កតា​សិច​ដែល​ផលិតឡើង​នៅក្នុង​ប្រទេស​ជប៉ុន ត្រូវ​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំងបំផុត ព្រោះតែ​ស្នាដៃ​ផលិត​មាន​ភាព​ឥតខ្ចោះ ក្នុងនោះ​មាន​សម្រស់ និង គុណភាព មិន​ចាញ់​មនុស្ស​ស្រី​ពិតៗ​បុ​ន្មា​ន​ឡើយ ។​ជាមួយគ្នានេះ​ផងដែរ កាលពីពេល​ថ្មីៗ​នេះ រូបថត​មួយចំនួន របស់​តុក្កតា​សិច​ជប៉ុន ត្រូវបាន​ពិភពលោក​ចាប់អារម្មណ៍​ខ្លាំង​ម្ដងទៀត បន្ទាប់ពី​រូបថត​ទាំងនោះ​ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​លើ​បណ្ដាញ​អ៊ី​ន​ធឺ​ណេ​ត បង្អួត​ពី​សម្រស់​តុក្កតា​ទាំងនោះ ដោយ​មើលទៅ​ពិតជា​ស្រស់ស្អាត​ខ្លាំង​មិនធម្មតា រហូត​ធ្វើឱ្យ​មនុស្ស​ជាច្រើន​លង់​ស្រឡាញ់​ថែមទៀត​ផង ។​

​ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​គេ​កាន់តែ​ចាប់អារម្មណ៍​ទៀត​នោះ​ថា ខណៈ​ភ្លើង​ស្នេហ៍​ប្ដី​ប្រពន្ធ​បាន​រលត់ លោក ម៉ាសា​យូ​គិ អូ​ហ្សា​គិ បាន​ស្វះ​ស្វែងរក​បរិយាកាស​រ៉ូ​មេន​ទិ​ក​ថ្មី​ជាមួយ​តុក្កតា​សិច ដែល​លោក​ស្មោះស្ម័គ្រ​យក​ជា​គូ​អនាគត​។​

​តុក្កតា​សិច​រាងរៅ​ប៉ុន​មនុស្ស​ស្រី​ពិតៗ​ឈ្មោះ ម៉ា​យូ បានរួម​គ្រែ​ជាមួយ​លោក អូ​ហ្សា​គិ ក្រោម​ដំបូលផ្ទះ​ជាមួយ​ភរិយា និង​កូនស្រី​ជំទង់​របស់លោក​។​

​អ្នកជំនាញ​ខាង​ការព្យាបាល​បែប​ធម្មជាតិវិទ្យា អាយុ ៤៥ ឆ្នាំ​រូបនេះ និយាយថា​៖ «​ភរិយា​របស់ខ្ញុំ​ខឹងសម្បា​យ៉ាងខ្លាំង​ពេល​ខ្ញុំ​ទិញ ម៉ា​យូ មក​ផ្ទះ​។ តែ​ពេលនេះ គាត់​លែង​ខ្វល់​អំពី​រឿងនេះ​ទៀតហើយ​»​។​

​លោក អូ​ហ្សា​គិ គឺជា​បុរស​ជប៉ុន​ម្នាក់​ស្ថិត​ក្នុងចំណោម​បុរស​ប្រតិព័ទ្ធ​តុក្កតា​សិច​កាន់តែច្រើន​។ លោក​បាន​សារភាពថា លោក​អស់​អារម្មណ៍​ជាមួយ​មនុស្ស​ដូចគ្នា​ហើយ​។​

​កំពុង​បីកូន​ក្រមុំ​តុក្កតា​សិច​លោក​ពោលថា​៖ «​ស្ដ្រី​ជប៉ុន​គ្មាន​ភាពកក់ក្ដៅ​។ បុរស​ត្រូវការ​នារី​មិន​រអ៊ូរទាំ​ខឹង​ពេល​ពួកគេ​ត្រឡប់​ពី​ធ្វើ​ការងារ​វិញ​។ ម៉ា​យូ តែងតែ​រង់ចាំ​ខ្ញុំ​ជានិច្ច​។ ខ្ញុំ​មិន​នឹកនា​ជីវិត​ជាមួយ​ជា​មនុស្ស​ទៀតឡើយ​។ ទោះ​ខ្ញុំ​ស្លាប់​ក៏​ខ្ញុំ​ចង់​កប់ ម៉ា​យូ ជាមួយ​ខ្ញុំ​ដើម្បី​នាំ​នាង​ទៅ​ឋានសួគ៌​ដែរ​»​។​

​តុក្កតា​សិច​ប៉ុន​មនុស្ស​ជាង ២ ពាន់​គ្រឿង តម្លៃ​ចាប់ពី ៦​ពាន់ ដុល្លារ ដោយ​អាច​ផ្លាស់ប្ដូរ​ដៃ ក្បាល និង​ប្រដាប់ភេទ ត្រូវបាន​ដាក់លក់​នៅ​ជប៉ុន​។​

​លោក ហ៊ី​ដេ​អុ ស៊ូ​ឈី​យ៉ា ជា​នាយក​ក្រុមហ៊ុន Orient Industry បាន​ថ្លែងថា​៖ «​តុក្កតា​ទាំងនេះ​ស្ទើរតែ​ដូច​មនុស្ស​។ ពេល​ស្ទាប​នាង​យើង​ក៏មាន​អារម្មណ៍​ដូច​ស្ទាបអង្អែល​មនុស្ស​ស្រី​ពិតៗ​ដែរ​»​។​

​វា​ពេញនិយម​ចំពោះ​អតិថិ​ជនពិការ ពោះម៉ាយ អ្នក​ស្នេហា​ម៉ា​ណឺ​កាំ​ង និង​បុរស​ខ្លះ​ប្រើ​តុក្កតា​បន្ថយ​ការឈឺចាប់​។​

​លោក សេន​ជិ ណា​កា​ជី​ម៉ា អាយុ ៦១ ឆ្នាំ​ដែល​ងូតទឹក​ឲ្យ​សង្សារ​ជ័រកៅស៊ូ​ឈ្មោះ សា​អូ​រិ ដោយ​ថែមទាំង​បាន​ព្យួរ​រូបថត​នាង​លើ​ជញ្ជាំង ទៀត​នោះបាន​និយាយថា​៖ «​មនុស្ស​ទាមទារ​ច្រើន​ពី​យើង​មិនចេះចប់ ទាំង​លុយកាក់ និង​ការ​ផ្គាប់​ចិ​ត្ដ​»​។​

​ទំនាក់ទំនង​ស្នេហា​រវាង​លោក ណា​កា​ជី​ម៉ា ជាមួយ​សា​អូ​រិ បាន​បំបែក​គ្រួសារ​បុរស​អ្នកជំនួញ​ក្រុង​តូ​ក្យូ​រូបនេះ​។​

​ខណៈ​អត្រាកំណើត​ធ្លាក់ចុះ​ខ្លាំង​នៅ​ជប៉ុន អ្នក​ប្រតិព័ទ្ធ​សង្សារ​ជ័រ​អាច​កាន់តែ​ពេញចិត្ដ​ថែមទៀត​នៅពេល​ក្រុមហ៊ុន​ត្រៀម​អភិវឌ្ឍ​តុក្កតា​សិច​ជំនាន់​ថ្មី​ដែល​អាច​ជជែក សើច និង​បំពេញ​ចំណង់​ផ្លូវភេទ​។​​ប៉ុន្ដែ​ពេលនេះ​ភរិយា​ដែល​រស់នៅ​បៀមទុក្ខ​ជាមួយ​លោក អូ​ហ្សា​គិ អ្នកស្រី រី​ហូ ទ្រាំ​ខាំមាត់​សង្កត់​ចិ​ត្ដ​ដោយ​បណ្ដោយ​ឲ្យ​តុក្កតា​រួម​គ្រែ​ជាមួយ​ស្វាមី​ខ្លួន ក្រោម​ដំបូលផ្ទះ​តែមួយ​។​អ្នកស្រី​រី​ហូ បាន​និយាយ​ទាំង​អួលដើមក​ថា​៖ «​ខ្ញុំ​គ្រាន់តែ​ធ្វើ​កិច្ចការ​ផ្ទះ​ប៉ុណ្ណោះ​។ ខ្ញុំ​ចម្អិន​ម្ហូបម្ហា បោស​សម្អាតផ្ទះ​លាងចាន និង​បោកគក់​»​។ អ្នកស្រី​បន្តថា​៖ «​ពេលយប់ ខ្ញុំ​សុខចិត្ត​ចូល​គេង​ប្រសើរ​ជាង​ការរួម​ភេទ​»​។​​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...