• Flexa

BMW118i M ជាប់​ចំណាត់ថ្នាក់​ជោគជ័យ​ក្នុង​ការលក់ បាន​2 លាន​គ្រឿង​ទូទាំង​ពិភពលោក​

1 សប្ដាហ៍ កន្លងទៅ នាគរាជ

​ខណៈដែល​ក្រុមហ៊ុន​ព្រី​មៀម អូ​តូ អ៊ី​ម​ផត នៅតែ​រក្សា​តំណែង​ក្រុមហ៊ុន​លក់​រថយន្ដ​ទំនើប​បាន​ច្រើនជាងគេ​នៅក្នុង​កម្ពុជា ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​BMW Group Asia ដាក់​បង្ហាញ​រថយន្ដ​ថ្មី​របស់ខ្លួន​មានឈ្មោះ​ថា BMW118i M ។​

BMW118i M ជា​ប្រភេទ​រថយន្ដ​គំរូ​បែប​ស្ព័​រ និង​ជា​រថយន្ដ​ប្រណីត​ធុន​តូច​ដែល​បំពាក់​ជាមួយ​ប្រព័ន្ធ​វិល​កង់​ក្រោយ កា​រចនា​ខាងក្នុង​ល្អ​ប្រណីត ការតភ្ជាប់​ទំនាក់ទំនង និង​ប្រព័ន្ធ​ប្រិត​ប​ត្ដិ​ការ​iDrive ជំនាន់​ថ្មី​។​

​លោក​Peter Brongers នាយក​ក្រុមហ៊ុន Premiium Auto Imports បាន​និយាយថា «​រថយន្ដ​BMW 118i M Sport ថ្មី​នេះ​គឺជា​យុគ្គសម័យ​ដែល​BMW បាន​សរសេរ​នូវ​ដំណើររឿង​ដ៏​ជោគជ័យ​របស់​BMW1 សេរី​ដែល​វា​បាន​កើតឡើង​តាំងពី​ឆ្នាំ​2004 និង​ជា​ពេលដែល​ណែនាំ​BMW1 សេរី​លើកដំបូង​ដែល​រហូតមក​ដល់ពេលនេះ​រថយន្ដ​ប្រភេទ​នេះ​ចំនួន​2​លាន​គ្រឿង​ត្រូវបាន​លក់​ទូទាំង​ពិភពលោក​។ យើង​មាន​ទំនុក​ចិ​ត្ដ​ថា រថយន្ដ​នេះ​នឹង​ផ្ដល់​ភាព​រីករាយ​ក្នុងការ​បើកបរ ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​កាន់តែ​ល្អ និង​រហ​ស័​រ​ហួន​ជាង​មុន​។ រថយន្ដ​គ្រប់​ប្រភេទ​នេះ​ពិតជា​សាក​សម​បំផុត​សម្រាប់​ទីផ្សារ​ដ៏​រស់​រវើក ដូចជា ប្រទេស​កម្ពុជា​។​

BMW1 សេរី ត្រូវបាន​លក់​ក្នុង​ទីផ្សារ​អាល្លឺម៉ង់​មួយ​ភាគ​បួន បន្ទាប់មក​ត្រូវ​លក់​ក្នុង​ចក្រភព​អង់គ្លេស​20%​និង​ប្រទេស​ចិន​8%​។​រថយន្ដ​ប្រភេទ​នេះ​ផលិតឡើង​នៅ​ប្រទេស​អាល្លឺម៉ង់ នៅឯ​រោងចក្រ​នៅ​Regensburg ម៉ូ​ដែល​ទ្វារ​3​និង​ទ្វារ​5​។​ក្នុងនោះ​ក៏មាន​រោងចក្រ​តំឡើង​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​Chennai (​ឥណ្ឌា​) និង​រ៉ា​យ៉ុង (​ប្រទេស​ថៃ​)​ផងដែរ​។​

​រថយន្ដ​ប្រភេទ​នេះ គឺជា​ប្រភេទ​ស្ព័​រ ខ្សែរ​បន្ទាត់​លើ​ផ្ទៃ​រថយន្ដ​ថ្មី ប៉ា​ណា​មុខ​ប្លែក​ជាង​មុន គម្រប​ក្បាល​ឡាន​វែង និង​រាង​ខាងក្រោយ​បែប​ស្ព័​រ បន្លិច​ចេញ​នូវ​រូបរាង​យ៉ាង​ទាក់ទាញ​។ ពណ៌​ខាងក្រៅ​ថ្មី Seaside Blue និង​Sunset Orange បានធ្វើឱ្យ​រថយន្ដ​នេះ​កាន់តែ​ស្រស់ស្អាត​ដែល​បំពាក់​ទៅដោយ​ទំហំ​កង់​17​អិ​ញ (383M)​ឬ អ៊ិ​ញ​(461M)៕​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី