• Flexa

កប់​ហ្ម៉​ង​! ក្រុមហ៊ុន Vivo នាំយក​ស្មា​ត​ហ្វូ​ន Vivo V7+ បំពាក់​កាមេរ៉ា​មុខ 24MP ជាមួយ​អេក្រង់​លាត FullViewTM Display មកកាន់​ទីផ្សារ​កម្ពុជា​ហើយ​!

1 ខែ កន្លងទៅ ណូ​រ៉ា

*​ញាក់សាច់​! ក្រុមហ៊ុន Vivo ប្រកាស​ដាក់លក់​ស្មា​ត​ហ្វូ​ន​បំពាក់​កាមេរ៉ា​មុខ 24MP ដោយមាន​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ជា​អ្នកតំណាង​ថែមទៀត​!

*​អស្ចារ្យ​! Vivo V7+ ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក បំពាក់​កាមេរ៉ា​សែ​ល​ហ្វី​ទំហំ 24MP និង​អេក្រង់​លាត FullViewTM Display មកដល់​ទីផ្សារ​កម្ពុជា​ហើយ​![​ភ្នំពេញ​]: ក្រុមហ៊ុន Vivo ជា​ស្លាក​សញ្ញា​ស្មា​ត​ហ្វូ​ន​ដ៏​ល្បីល្បាញ​នៅលើ​ពិភពលោក បាន​នាំយក Vivo V7+ ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​បំពាក់​នូវ​កាមេរ៉ា​មុខ​សម្រាប់​ថត​សែ​ល​ហ្វី​ទំហំ ២៤​មេ​ហ្កា​ភិ​ច​ហ្សែ​ល ជាមួយនឹង​អេក្រង់​លាតសន្ធឹង FullViewTM Display ទំហំ 5.99​អ៊ី​ញ មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​ផ្លូវការ ដោយមាន​កំពូល​តារាចម្រៀង​តំលៃ​ខ្លួន​ខ្ពស់កប់ពពក លោក ព្រាប សុវត្ថិ ជា​ឯកអគ្គរាជទូត​តំណាង​ថែម​ទៀតផង​។​

Vivo V7+ គឺជា​ស្មា​ត​ហ្វូ​ន​ផ្តោតទៅលើ​ការថតរូប​ស្អាត និង​ការកម្សាន្ត​ដ៏​សម្បូរបែប​ដែល​សក្តិសម​បំផុត​សម្រាប់​យុវវ័យ និង​មនុស្ស​សម័យថ្មី​។ វា​មាន​លក្ខណៈពិសេស និង​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើបៗ ថ្មីៗ ប្លែកៗ ដែល​ពិ​បាន​ស្វែងរក នៅលើ​ស្មា​ត​ហ្វូ​ន​ដ៏​ទៃ​។

​កាមេរ៉ា​មុខ​ទំហំ 24​មេ​ហ្កា​ភិ​ច​ហ្សែ​ល នៅលើ​ស្មា​ត​ហ្វូ​ន Vivo V7+ បាន​ភ្ជាប់​មក​ជាមួយនឹង​មុខងារ​ជំនួយ​សម្រស់​ជំនា​ន់ទី ៧ និង​មុខងារ​បន្ថែម​សម្រស់​ពេល​សន្ទនា​ជា​វីដេអូ អាចជួយ​អោយ​អ្នក​ថតរូប​សែ​ល​ហ្វី​បាន​កាន់តែ​ស្អាត​តាមបែប​ធម្មជាតិ បំបាត់​ស្លាកស្នាម ក៏ដូចជា​ពេល​សន្ទនា​ជា​វីដេអូ​ជាដើម​។ បន្ថែម​លើសពីនេះទៅទៀត វា​ក៏មាន​បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ទំហំ 16MP ដែលមាន​មុខងារ​ថត​រូប​អាជីព​អាច​ថតរូប​បាន​ស្អាត​គ្រប់​ចំណុច​ថែម​ទៀតផង​!

Vivo V7+ ភ្ជាប់​មកជា​មួយ​អេក្រង់​លាតសន្ធឹង 18:9 FullViewTM Display ទំហំ 5.99 អ៊ី​ញ ផ្តល់ជូន​នូវ​ផ្ទៃ​បង្ហាញ​រូបភាព 12,5% បន្ថែមទៀត​បើ​ប្រៀប​នឹង​អេក្រង់ 16:9 ធម្មតា​។ នេះ​ជា​បទពិសោធ​ន៏​ថ្មី​នៃ​ការអាន​អក្សរ មើល​វីដេអូ ក៏ដូចជា​ការលេង​ហ្គេម​កាន់តែ​អស្ចារ្យ កាន់តែ​ងាយស្រួល​!

Vivo V7+ បាន​បំពាក់​ដោយ​ស៊ី​ភី​យូ​ប្រភេទ Octa-core Qualcomm, 4GB RAM, 64GB ROM ធានា​ឱ្យ​ការប្រើប្រាស់​មាន​ភាពរលូន​។ វា​ក៏បាន​បំពាក់​មកជា​មួយ​ឈី​ប AK4376A Hi-Fi ដែល​ផ្តល់ជូន​ការ​ស្តាប់​តន្ត្រី​បាន​យ៉ាង​ពិ​រោះ​រន្តំ​ដូច​ទស្សនាការ​ប្រគុំ​ផ្ទាល់​ផងដែរ​។ Vivo V7+ ដំណើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Funtouch 3.2 Base on Android 7.1 ដែលមាន​លក្ខណៈពិសេស ងាយស្រួល​ប្រើ ជាមួយនឹង​មុខងារ​មាន​ប្រយោជន៍​ជាច្រើន​ដូចជា មុខងារ​ចែក​អេក្រង់ 3.0 និង មុខងារ​ដោះ​សោរ​ដោយ​ស្កេ​ន​ទម្រង់​មុខ ដែល​ធ្វើ​ឲ្យ​វា​ក្លាយជា​ដៃគូ​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​។​

​មុខងារ​ពិសេសៗ ៖

-​មុខងារ​បន្ថែម​ពន្លឺភ្លើង​ស្រទន់​ពេល​ថត​សែ​ល​ហ្វី​

-​មុខងារ​បន្ថែម​សម្រស់​ពេល​ថត​សែ​ល​ហ្វី​

-​មុខងារ​កាមេរ៉ា​អាជីព​

-Face Acess: ដោះ​សោរ​ដោយ​ស្កេ​ន​ទម្រង់​មុខ​

-​បច្ចេកវិជ្ជា​តន្ត្រី Hi-Fi

-​មុខងារ​ចែក​អេក្រង់ 3.0

-​មុខងារ​កម្មវិធី​បំបែក​ខ្លួន​

-​មុខងារ​ទប់ស្កាត់​ការរំខាន​ពេល​លេង​ហ្គេម​

-​មុខងារ​បន្ថែម​សម្រស់​ពេល​សន្ទនា​ជា​វីដេអូ​

Vivo V7+ មាន​លក់​នៅលើ​ទីផ្សារ​កម្ពុជា​ហើយ​ជាមួយនឹង​តំលៃ​ពិសេស​បំផុត 399​ដុល្លារ​ជាមួយនឹង​ការ​ថែម​ជូន​កាដូ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផងដែរ​។​

​បច្ចុប្បន្ននេះ​ក្រុមហ៊ុន vivo បាន​នាំចូល​ផលិតផល​ក្នុង​ទីផ្សារ​កម្ពុជា នូវ​ស្មា​ត​ហ្វូ​ន​ចំនួន​7​ម៉ូ​ដែល ដែលមាន​ដូចជា V7+, V5Plus, V5s, Y69, Y55s, Y53, Y51 ដែលមាន​តំលៃ​ចាប់ពី ១៣៩​ដុល្លារ​អា​មេ​រិច រហូតដល់ ៣៩៩​ដុល្លារ​អា​មេ​រិច​។

​គួរបញ្ជាក់​ផងដែរ​ថា​អ្វីដែល​ធ្វើអោយ​ស្មា​ត​ហ្វូ​ន vivo ទទួលបាន​ជោគជ័យ និង​បោះជំហាន​លើ​ទីផ្សារ​នៅ​ពិភពលោក​បាន​យ៉ាង​ឆាប់រហ័ស​នោះ​ដោយសារ​ស្មា​ត​ហ្វូ​ន vivo មាន​ចំណុច​ពិសេស​លេចធ្លោរ លើ​កាមេរ៉ា​មុខ​សម្រាប់​ថត​សែ​ល​ហ្វី​ស្អាត ទំហំ​ធំជាងគេ និង​បច្ចេកវិទ្យា​តន្ត្រី Hi-Fi ស្តាប់​យ៉ាង​ពិ​រោះ​រន្តំ​មុនគេ​ថែម​ទៀតផង​៕ ដោយ ជី​វ័​ន្ត​

​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ Vivo Cambodia រឺ វេ​ប​សាយ​៖ www.vivomobile.com.kh

សុខភាព/បុរស/ស្ត្រី