• Flexa

កំពូល​ទូរស័ព្ទ​ស្មា​ត​Vivo បាន​នាំយក​ស្មា​ត​ហ្វូ​ន V7 Plus ទំនើប​បំពាក់​កាមេរ៉ា​មុខ 24 MP អាច​ថតរូប Selfie ច្បាស់​កម្រិត HD

1 ខែ កន្លងទៅ នាគរាជ

​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ដែលមាន​ម៉ាក​សញ្ញា​ដ៏​ល្បីល្បាញ​ក្នុង​ពិភព​បានដាក់​សម្ពោធ​នូ​វ​ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​ដ៏​ទំនើប​និង​តម្លៃ​សមរម្យ ពិធី​នេះ​ត្រូវបាន​រៀបចំឡើង​នៅ​ផ្សារ​ទំ​បើ​ប​អ៊ី​អន​ម៉​ល​។​

​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​សេរី​ថ្មី​ទំនើប​បំពាក់​កាមេរ៉ា​មុខ 24 MP អាច​ថតរូប Selfie ច្បាស់​កម្រិត​កាមេរ៉ា​អាជីព និង​មាន​សមត្ថភាព​ដំណើរ​ការល្អ មាន​វត្ដ​មាន​ក្នុង​ទីផ្សារ​កម្ពុជា​ហើយ​។​ក្នុងនោះ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​Vivo ក៏បាន​ជ្រើសរើស​តារាចម្រៀង លោក ព្រាប សុវត្ថិ ជា​អ្នកតំណាង​ផលិតផល​ដែល​ស​ក្ដ័​សម​ទៅនឹង​កេរ្ដិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​របស់​ស្មា​ត​ហ្វូ​ន​មួយ​នេះ​។​

​ស្មា​ត​ហ្វូ​ន Vivo V7+ ត្រូវបាន​ផលិតឡើង​ដោយ​លោហៈធាតុ ជា​ប្រភេទ Uni-body និង​ខ្សែ​អង់​តែ​ន ពណ៌​ប្រាក់ លើ​ក្រោម ឆ្នូត 2 ជាន់ និង​ផ្ទៃ​ខាង​មុន​មាន​អេក្រង់​លាត​ធំ 84.4% នៃ​ផ្ទៃ​ខាងមុខ Vivo ហៅថា FullView Display មាន​អេក្រង់ 5.99 អ៊ីង ជាមួយ​កម្រិត Aspect Ratio 18:9 ដូចដែល​មាន​លើ LG G6 និង Galaxy S8 ។ ជាមួយគ្នានេះ​វា​មាន​សមត្ថភាព​អាច​បង្ហាញ​រូបភាព​បាន​កម្រិត HD+ 720×1440 ភិ​ច​ស៊ែ​ល ហើយ​មកលើ​បន្តិច មាន​កាមេរ៉ា​មុខ ហើយក៏​គ្មាន​ប៊ូ​តុង​ចុច​សាំញ៉ាំ​ដែរ​។​

Vivo ក៏បាន​បន្ថែម​មុខងារ​ពិសេសៗ​គួរឱ្យ​ចាប់អារម្មណ៍​មួយចំនួន​នៅលើ ដូចជា Face Acess : ដោះ​សោរ​ដោយ​ប្រើប្រាស់​មុខ​មនុស្ស ប្រព័ន្ធ​តន្ត្រី Hi-Fi មុខងារ​ចែក​អេក្រង់​ជា 2, App Clone សម្រាប់​ចែក​កម្មវិធី​ជា 2, Game Mode អាច​កំណត់​មុខងារ​ជាច្រើន​ពេល​កំពុង​លេង​ហ្គេម និង​អាច​ប្រើ​មុខងារ Beauty នៅលើ Video Call បាន​។​

​ក្រៅពី​ចំណុច​ពិសេស​នានា កាមេរ៉ា​ខាងមុខ​ក៏ត្រូវ​បាន​គេ​មើលឃើញ​ពី​ចំណុច​លេចធ្លោ​បំផុត​សម្រាប់ ស្មា​ត​ហ្វូ​ន​មួយ​នេះ គឺ​កាមេរ៉ា​ប្រភេទ Moonlight Selfie ទំហំ 24MP មាន​ស៊ែ​ន​ស័​រ ធំ​ដល់ 1/2.78” ជាមួយ​កម្រិត Aperture f2.0 អាច​ថត រូបភាព Wide angle បាន​ទូលាយ​ល្អ ដូចជា GoPro អញ្ចឹង ព្រមទាំង​អាច​ថត Portrait ជាមួយ​កាមេរ៉ា​ខាងមុខ​ទៀតផង​។

​ចំណែក​កាមេរ៉ា​ក្រោយ​ក៏មាន​ទំហំ 16MP ជា​ប្រភេទ PDAF ដែលមាន​កម្រិត Aperture f2.0 ដូច​ខាងមុខ​ដែរ Focus រូបភាព​បាន​រហ័ស និង​អាច​ថត រូបភាព Ultra HD ទំហំ 64MP ដែល​រក្សា​ឱ្យ​រូបភាព​ម៉ត់​ច្បាស់​ល្អ​មែនទែន​។​ចំពោះ​កម្លាំង​ម៉ាស៊ីន​ទូរស័ព្ទ​នេះ បំពាក់​នូវ​បន្ទះ​ឈី​ប Qualcomm Snapdragon 450 ប្រើ CPU ប្រភេទ Octa-core 64-bit ល្បឿន 1.8 GHz ក្រា​ហ្វិ​ច Adreno 506 ហើយ​មាន Ram ទំហំ 4GB អង្គ​ផ្ទុក​ទិន្នន័យ 64GB អាច​បន្ថែម SD ក្រៅ​បាន​ដល់ 256GB ដំណើរការ​ដោយ Android 7.1 Nougat ស្រោប​ដោយ Funtouch OS 3.2 ថ្ម​ទំហំ 3225 mAh​។​

សុខភាព/បុរស/ស្ត្រី