• Flexa

តារាវិទូ​ប្រកាសថា អាចម៍ផ្កាយ TB145 និង​ហោះ​កាត់​ភពផែនដី​នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ​

1 ខែ កន្លងទៅ DNT-NEWS

​ក្រុម​តារា​វុ​ទូ​បានប្រកាសថា អាចម៍ផ្កាយ TB145 ដែលមាន​រាង​ដូច​លលាដ៍​ក្បាលមនុស្ស នឹងធ្វើ​ដំណើរ​ហោះ​កាត់​ភពផែនដី​ម្តងទៀត​នៅ​ឆ្នាំ ២០១៨​ខាងមុខនេះ​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ស្ពុ​ត​និក​នៅថ្ងៃនេះ​។​

​កាលពី​ឆ្នាំ​២០១៥ តារាវិទូ​បាន​និយាយ​រួចមកហើយ​ថា អាចម៍ផ្កាយ​ប្រភេទ​នេះ បាន​ហោះ​កាត់​ភពផែនដី​ម្តង​រួចមកហើយ​។ រហូតមកដល់​ពេលនេះ ក្រុម​តារាវិទូ​និយាយ​ម្តង​ទៀតថា អាចម៍ផ្កាយ​ប្រភេទ​នេះ នឹងធ្វើ​ដំណើរ​ហោះ​កាត់​ភពផែនដី​ម្តងទៀត នៅ​ខែវិច្ឆិកា ២០១៨​ខាងមុខ បើទោះជា​វា​ស្ថិតនៅ​ចម្ងាយ​ឆ្ងាយ​ពី​ភពផែនដី​យើង​ក៏ដោយ​។ កែវយឹត​មួយចំនួន មិនអាច​មើលឃើញ​អាចម៍ផ្កាយ​នេះ​ទេ​។

​យោងតាម​លោក​តារាវិទូ Pablo Santos-Sanz មកពី​វិទ្យាស្ថាន​តារាសាស្ត្រ Astrophysics of Andalusia បានឱ្យដឹងថា អាចម៍ផ្កាយ​នេះ​នឹង​ឆ្លងកាត់​ចម្ងាយ​កាត់​ភពផែនដី ក្នុង​ចម្ងាយ ១០៥​ដង ពី​ផែនដី​ទៅ​ព្រះ​ចន្ទ ខណៈ​កាលពី​ឆ្នាំ​២០១៥ ភព​នេះ​ស្ថិតនៅ​ត្រឹមតែ​ចម្ងាយ ១,៥​តែប៉ុណ្ណោះ ពី​ភពផែនដី​ទៅ​ព្រះ​ចន្ទ​។​

​លោក Santos-Sanz «​បើទោះបីជា​វា​មិន​ស្ថិតនៅ​ជិត​ភពផែនដី​យើង​ដូច​កាលពី​ឆ្នាំ ២០១៥​ក៏ដោយ ក៏​យើង​អាច​ពង្រឹង​ចំណេះដឹង​របស់​យើង​តាមរយៈ​ការសិក្សា​រៀនសូត្រ​ពី​ភព​ទាំងនោះ​បានដែរ​»​។ អាចម៍ផ្កាយ​នេះ មាន​ពណ៌​ខ្មៅ​ណាស់ ដោយ​ទទួល​នូវ​ពន្លឺ​ចំណាំងផ្លាត​ពី​ព្រះអាទិត្យ​ត្រឹមតែ​ពី ៥​ទៅ ៦​ភាគរយ​តែប៉ុណ្ណោះ គឺ​ភ្លឺ​ជាង​ពណ៌​ធ្យូង​បន្តិច​។​

​លោក​បាន​ពន្យល់ថា រង្វាស់​អាចម៍ផ្កាយ​នេះ មាន​ទំហំ​ទទឹង​ចន្លោះ​ប្រមាណ ៦២៥ ម៉ែត្រ និង​ទទឹង ៧០០​ម៉ែត្រ រូបរាង​មូល​រាបស្មើរ​បន្តិច ហើយ​អ័ក្ស​បង្វិល​របស់​វា មាន​រង្វាស់​ស្មើនឹង​ផែនដី​នៅពេល​វា​កាន់តែ​ខិតចូល​មក​ជិត​ផែនដី​។​

​អ្នកស្រាវជ្រាវ​មួយចំនួន​គិតថា អាចម៍ផ្កាយ​នេះ អាចជា​ផ្កាយដុះកន្ទុយ ដែល​រសាត់អណ្តែត​ដោយសារតែ​វា​អស់​សមាសធាតុ​ទំនាញ​របស់ខ្លួន​។ ខណៈដែល​អាចម៍ផ្កាយ និង​ផ្កាយដុះកន្ទុយ​ត្រូវ​បានដឹង​ជាធម្មតា​ថា មាន​សមាសភាព​និង​ប្រភេទ​នៃ​គន្លង​របស់​វា ដែល​វិល​នៅ​ជុំវិញ​ព្រះអាទិត្យ ជួនកាល​វា​មិន​ងាយស្រួល​ក្នុងការ​ប្រាប់ថា ពួកវា​នៅ​ដាច់ពីគ្នា​នោះទេ​។​DNT-NEWS

សុខភាព/បុរស/ស្ត្រី