• Flexa
  • Default ខាងលើក្រោមមេនុយ

ក្រុម​តារាវិទូ​បានប្រកាសថា នឹងមាន​អាចម៍ផ្កាយ​ដ៏​ធំ​អាច​នឹង​ធ្លា​ក់មក​ផែនដី​នៅ​ឆ្នាំ​ក្រោយនេះ ?

3 ខែ កន្លងទៅ សម្បត្តិ

​នាពេល​កន្លង​មាន​ផ្ទុះ​ព័ត៌មាន​ចចាមអារ៉ាម ដែល​សារព័ត៌មាន «The Sun» របស់​អង់គ្លេស​ផ្សាយ​ថា អាចម៍ផ្កាយ​មួយ​បាន​ហោះ​បញ្ឆិត​ផែនដី ក្នុង​រយៈ​ចម្ងាយ​ត្រឹមតែ​ប្រហែល​៨០.០០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ។ បណ្តា​តារាសាស្ត្រ​បានដឹង​ហេតុការណ៍​នោះ​មុន​តែមួយ​ថ្ងៃ ហើយ​អះអាងថា វា​អាច​បង្ក​ការភ័យខ្លាច​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន គឺ​វា​នឹង​បុក​ផែនដី និង​សម្លាប់​មនុស្ស​ជាច្រើន ។​

របាយការណ៍​បញ្ជាក់ថា អាចម៍ផ្កាយ​ដ៏​ធំ​មួយ​ឈ្មោះ «2016 QA2» បាន​ហោះ​កាត់​នៅក្បែរ​ផែនដី ក្នុង​រយៈ​ចម្ងាយ​ប្រហែល​៨០.០០០​គីឡូម៉ែត្រ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​បារម្ភ គឺ​ទើបតែ​ពិនិត្យឃើញ ដោយ​ប៉ម​មីក្រូ​ទស្សន៍​មួយ​នៅ​ប្រេ​ស៊ី​ល​រយៈពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ។​

​ទោះបីជា​អាចម៍ផ្កាយ​នោះ ហាក់ដូច​ជាមាន​ទំហំ​តូច​ប្រហែល​ពី​២៥​ទៅ​៥៥​ម៉ែត្រ​ក៏ដោយ ប៉ុន្តែ​វា​អាច​គ្រប់គ្រាន់​នឹង​បង្ក​ការខូចខាត​ដល់​ផែនដី ប្រសិនបើ​វា​បុក​សំដៅ​ស្រទាប់​បរិយាកាស ។​

​ដោយឡែក​ថ្មីៗ​នេះ ក្រុម​តារាវិទូ​បានប្រកាសថា អាចម៍ផ្កាយ TB145 ដែលមាន​រាង​ដូច​ឆ្អឹង​ក្បាល​ខ្មោច​នោះ នឹង​វិល​ត្រឡប់មកវិញ​នៅ​ឆ្នាំក្រោយ​។​

​នៅ​ថ្ងៃបុណ្យ​ហា​ឡូ​វីន (Halloween) ឆ្នាំ ២០១៥ អ្នក​ដែល​ចូលចិត្ត​តាមដាន​តារាសាស្ត្រ មិនអាច​រកបាន​ភាព​រីករាយ​ណា​ផ្សេង​ទៀតឡើយ នៅពេលដែល​អាចម៍ផ្កាយ​ដែលមាន​រាង​ដូច​លលាដ៍​ក្បាលមនុស្ស​នេះ បាន​បោះពួយ​ឆ្លងកាត់​ផែនដី ពោលគឺ​គាប់​ជួន​គ្នា​នឹង​ថ្ងៃបុណ្យ​ហា​ឡូ​វីន ដែល​តំណាងឱ្យ​ក្បាល​ខ្មោច​តែម្តង​។​

​ឥឡូវនេះ​ពួក​តារាវិទូ​បាន​និយាយថា អាចម៍ផ្កាយ​ពិសេស​នេះ​នឹង​ត្រឡប់មកវិញ​នៅ​ខែវិច្ឆិកា ឆ្នាំ ២០១៨ ទោះបីជា​វា​នឹងត្រូវ​ឆ្លងកាត់​ដ៏​សែនឆ្ងាយ​ពី​ផែនដី​ក៏ដោយ ដូច្នេះ​មិនមាន​កែវយឹត​ណាមួយ​អាច​មើលឃើញ​មុខរប​ស់វា​នៅលើ​មេឃ​បាន​ច្បាស់​នោះឡើយ​។ យោងតាម​លោក ប៉ា​ប្លូ សាន់​តូ​ស សាន់ មកពី​វិទ្យាស្ថាន​តារាវិទ្យា​អា​ដា​លូ​សៀ (Astrophysics of Andalusia ឬ IAA-CSIC) បានឱ្យដឹងថា អាចម៍ផ្កាយ​នេះ​នឹង​ឆ្លងកាត់​ផែនដី​នៅ​ចម្ងាយ​ប្រហែល ១០៥ ដង​នៃ​ចម្ងាយ​មធ្យម​ពី​ផែនដី​ទៅ​ព្រះ​ចន្ទ​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...